Connect with us

ជីវិតកម្សាន្ដ

Janie បង្អួតសម្រស់លើឆាក Miss Grand ខេត្ត Saraburi ខណៈគេសរសើរស្អាតខ្លាំងក្នុងវ័យ ៤២ឆ្នាំ​

បានផុស

នៅ

​តារា​សម្ដែង​ថៃនាង Janie Tienphosuwan ​នាពេលថ្មីៗនេះបានបង្ហាញខ្លួននៅលើឆាក Miss Grand Saraburi ឆ្នាំ ២០២៥ នៅក្នុងជុំនៃវគ្គឈុតហែលទឹកនៅលើឆាកនៃ Buland Pool ខណដែលទស្សនិកជនដែលមានវត្តមានក្នុងកម្មវិធីពោលសរសើរពីសម្រស់មិនចេញចាស់ក្នុងវ័យ៤២ឆ្នាំ។

តាមរយៈ Instagram ផ្ទាល់ខ្លួនរបស់រូបនាង​ Janie ស្លៀក​ឈុត​ទេវតា​បង្ហាញ​រាង និង​ចង្កេះ​ដ៏​ល្អ​ឥត​ខ្ចោះ​ អមជាមួយនឹងស្លាបពណ៌សភ្លឺចាំងរឹតតែបង្កើតភាពឆើតឆាយទ្វេដងផងដែរ។​​ ជាមួយគ្នានោះដែរ តារាសម្ដែងថៃរូបនេះបានសរសេរ​​ចំណង​ជើង​ជាភាសាអង់គ្លេសថា «Universe show me how good it gets ដែលមានន័យថា សកលលោក បង្ហាញខ្ញុំពីរបៀបដែលវាទទួលបាន​»។

ទន្ទឹមនោះដែរ អ្នកគាំទ្ររួមទាំងហាជន​ជា​ច្រើន​ ក៏​បញ្ចេញ​មតិ​ដូច​គ្នា​ថា Janie​ពិតដូចគេថាមិនខុសមែនកាន់តែមានជ្រេកាន់តែស្រស់ស្អាតលើសមុនទៀត។ អ្វីដែលពិសេសនាពេលនេះពួកគេមិនអាចបែងចែកបានថាតើនាងជាមនុស្សឬជាទេវតានោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មិនមែនជាលើកទីមួយដែលតារាស្រីរៀមច្បងរូបនេះបង្ហោះរូបភាពសិចស៊ីបង្អួតរូបរាងទៅកាន់ភ្នែកសាធារណជនដែរ។​ កាលពីឆ្នាំ២០២៣ ជារឿយៗ នាងតែងតែបង្ហោះនូវរូបភាពស្រើបស្រាលខ្លាំងទាំងស្រាតននោលគកក៏មាន​ ហើយតាមរយៈរូបភាពខាងលើនេះ វាត្រឹមជារូបមួយដ៏សាមញ្ញប៉ុណ្ណោះ​ សម្រាប់អ្នកម្ដាយកូនមួយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដោយសារនឹកកូនស្រីខ្លាំង ស្ត្រី ថៃ បោះដៃអោបកូនតាមកាំមេរ៉ាសុវត្ថិភាព ខណៈអ្នកទស្សនាយំគ្រប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម