Connect with us

ជីវិតកម្សាន្ដ

អំពើល្អមិនសាបសូន្យ ! នេនទុំ ត្រូវបុរសម្នាក់សរសើរទង្វើមនុស្សធម៌ជួយមនុស្សកម្សត់ទុរគត

បានផុស

នៅ

តារា​ចម្រៀង​រ៉េប នេន​ទុំ មួយ​រយៈ​ចុង​នេះ​ត្រូវ​បាន​ទស្សនិកជន​កត់សម្គាល់​ឃើញ​ថា លោក​តែងតែ​បង្ហាញ​សកម្មភាព​សប្បុរសធម៌​ជួយ​ដល់​អ្នក​ខ្វះខាត ជន​ពិការ​ច្រៀង​នៅ​តាម​ភ្លើង​ស្តុប ព្រមទាំង​អ្នក​សិល្បៈ​ចាស់ជរា​ជួប​ការ​លំបាក​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទង្វើ​មនុស្សធម៌​របស់ នេន​ទុំ កន្លងមក​តែង​ទទួល​បាន​ការ​គាំទ្រ និង​ស្ងើច​សរសើរ​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​មួយ​ចំនួន ប៉ុន្តែ​ទោះបី​យ៉ាងណា លោក​ក៏​គេច​មិន​ផុត​ពី​ការ​រិះគន់​ផង​ដែរ​ពី​អ្នក​គាំទ្រ​ផ្សេងទៀត​ជុំវិញ​ការងារ​សិល្បៈ និង​សកម្មភាព​មួយ​ចំនួន​របស់​លោក​ទាំង​ជីវិត​ឯកជន​ខាងក្រៅ និង​វិស័យ​សិល្បៈ។

ដោយឡែក​ផ្ទុយ​ពី​ចំណុច​អវិជ្ជមាន តារា​រ៉េ​ប នេន​ទុំ ក៏​ត្រូវ​បាន​អ្នកគាំទ្រ​ម្នាក់​ទម្លាយ​ការ​លើក​ទឹកចិត្ត និង​សរសើរ​ជុំវិញ​ទង្វើ​មនុស្សធម៌​កន្លងមក​ផង​ដែរ។ នៅ​លើ​គណនី​ហ្វេស​ប៊ុក​ឈ្មោះ Bong non បាន​លើក​ឡើង​ពី​គុណសម្បត្តិ នេន​ទុំ ថា លោក​ពិតជា​ច្រៀង​បាន​ពីរោះ​ណាស់។

អ្នកគាំទ្រ​រូបនេះ បាន​និយាយ​ទៀត​ថា រាល់​អំពើ​ល្អ​របស់​លោក​គឺជា​ទង្វើ​មនុស្សធម៌​ដែល​លោក​បាន​ធ្វើ​វា​កន្លង​មក​ចំពោះ​មនុស្ស​កម្សត់​ទុរគត​អត់ឃ្លាន​មួយ​ចំនួន​ហេតុតែ​និស្ស័យ​របស់​អ្នក​ល្អ​ទើប​អ្នក​យល់​អារម្មណ៍​ពួកគាត់។

បន្ថែម​ពី​នេះ​ម្ចាស់​គណនី​ខាងលើ​បាន​លើក​ឡើង​ដែរ​ថា មាន​តែ​អ្នក​ធ្លាប់​ឆ្លងកាត់​ទើប​យល់​អារម្មណ៍​ពួកគាត់​យ៉ាងណា សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​ជួប​បញ្ហា​លំបាក​អត់ឃ្លាន​ពួកគាត់​មិនសូវ​យល់​ភាព​ក្រខ្សត់​ឡើយ សូម​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​មាន​នៅ​ក្នុង​លោក​ជួយ​ឲ្យ​សម្រេច​បំណង​ដល់​លោក​(​នេន​ទុំ​)​នៅ​ក្នុង​ថ្ងៃ​អនាគត​តាម​សេចក្ដី​ប្រាថ្នា​របស់​អ្នក​ចុះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

កម្ពុជា ទាមទារឱ្យស៊ើបអង្កេតជាបន្ទាន់ ក្នុងឧប្បត្តិហេតុហិង្សា បណ្តាលឱ្យទាហានខ្មែរស្លាប់នៅតំបន់មុំបី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

តម្លៃប្រេងកើនជាង ២% នៅថ្ងៃចន្ទ ជុំវិញផលិតកម្មប្រេង OPEC+

ព័ត៌មានជាតិ៥៥ នាទីutes មុន

សួន​កុលាប ​និង​កេសរកូល ​ទាក់ទាញ​ទេសចរ​បំផុត​​នៅ​សួន​រុក្ខជាតិ​អង្គរ

ជីវិតកម្សាន្ដ៥៨ នាទីutes មុន

គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យចំនួនពីរ និងកងទ័ពឈរជើងនៅព្រំដែន

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រែកជីកហ្វូនណនតេជោ ឈាន​ទៅបោះ​បង្គោល​​បន្ត​ពី​ព្រំប្រទល់​​ខេត្តតាកែវ​ដល់​ខេត្ត​កំពត​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

Sokha Hotels

ព័ត៌មានពេញនិយម