Connect with us

ជីវិតកម្សាន្ដ

មិនគួរឲ្យជឿ ត្រឹមរយៈពេល៧ខែ Nikocado សម្រកបានជាង១០០គីឡូក្រាម

បានផុស

នៅ

កាលពីថ្មីៗនេះ Influencer ម្នាក់បានធ្វើឲ្យកក្រើកអ្នកលេងបណ្ដាញសង្គម តាមរយៈការបង្ហាញរូបរាងថ្មី ប្លែក មិនគួរឲ្យជឿ ក្នុងរយៈពេលខ្លី។ Nikocado Avocado គឺជា អ្នកបង្កើតវីដេអូម្នាក់ដ៏ល្បីល្បាញ ដែលត្រូវបានគេស្គាល់ថា ជាមនុស្សធាត់ខ្លាំង ហើយតែងតែបង្ហោះវីដេអូអំពីការហូបចុក គេហៅថា Mukbang ជាមួយនឹងបរិមាណអាហារច្រើនមែនទែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនតែប៉ុណ្ណោះ Nikocado តែងតែបង្ហាញភាពលំបាកជាមួយនឹងការឡើងទម្ងន់របស់ខ្លួន ភាគច្រើនគេឃើញលោកតែងតែបញ្ចេញកំហឹង យំ សើច នៅពេលបរិភោគម្ដងៗ។ ហើយគេក៏បានលេចឮដំណឹងដែរថា រូបលោក បានកំពុងតែមានជម្ងឺសាហាវ ក្រោយខានចេញវីដេអូមួយរយៈធំ។

ផ្ទុយពីការគិតរបស់អ្នកលេងបណ្ដាញសង្គម Nikocado ស្រាប់តែបង្ហាញខ្លួនជាមួយនឹងរូបរាងស្លីម ប្រែកាយ៣៦០ដឺក្រេ​​ ធ្វើឲ្យមនុស្សម្នារចំហមាត់ភ្ញាក់ផ្អើលពេញពិភពលោក។ តាមប្រភពបានឲ្យដឹងថា Niko បានស្រកទម្ងន់អស់២៥០ផោន ដែលស្មើនឹង១១៧គីឡូក្រាមឯណោះ។

លើសពីនោះទៅទៀត តារាប្រុសរូបនេះ ធ្វើការសម្រកត្រឹមរយៈពេល៧ខែប៉ុណ្នោះ​ ប៉ុន្ដែទទួលបានលទ្ធផលនឹកស្មានមិនដល់។ លទ្ធផលនេះដែរ បានធ្វើឲ្យផ្ទុះការវែកញែកអំពី Niko ថា តើលោកធ្វើបែបនេះ បានដោយរបៀបណា? តើការឡើងទម្ងន់កន្លងមក គ្រាន់តែជាការសម្ដែងពិតមែនឬទេ?

យោងទៅតាមសមីខ្លួនផ្ទាល់ លោកបានបង្ហើបដែរថា ការដែលលោកឡើងទម្ងន់ និង ធ្វើវីដេអូហូបចុកកន្លងមក គឺដើម្បីតែដកពិសោធន៍នៅក្នុងសង្គមនេះតែប៉ុណ្ណោះ។ ហើយនៅពេលនេះ លោកបានត្រឡប់មកសភាពដើមវិញ ការដកពិសោធន៍របស់លោកត្រូវបានបញ្ចប់ទៅដោយជោគជ័យ។

គួរបញ្ជាក់ផងដែរថា Nikocado Avocado គឺជាអ្នកជំនាញខាងផ្នែកចំណីអាហារ Food Expert ហើយកាលពីដំបូងលោកគឺជាមនុស្សដែលបរិភោគតែបន្លែប៉ុណ្នោះ ដោយឡែក​ ក្រោយមកលោកបានផ្លាស់ប្ដូរទាំងស្រុង ទៅបរិភោគសាច់សុទ្ធវិញម្ដង។

អ្វីដែលកាន់តែធ្វើឲ្យអ្នកទស្សនាព្រឺរោមទៀតនោះ​ Niko បានបង្ហោះវីដេអូដំបូងរបស់ខ្លួន បន្ទាប់ពីបាត់មុខអស់រយៈពេល២ឆ្នាំ ដោយសរសេរថា ទៅមុន២ជំហាន ហើយក៏បានប្រាប់ទៀតថា ថ្ងៃនេះ ខ្ញុំបានភ្ញាក់ពីសុបិនដ៏វែងអន្លាយ ហើយរាងកាយខ្ញុំក៏បានបាត់ទម្ងន់អស់២៥០ផោន។

លោកថែមទាំងសរសេរឌឺដងទៅកាន់អ្នកទស្សនាទៀតថា កាលពីមុន គេបានហៅខ្លួនថា ជាមួយធាត់ កើតជម្ងឺ គួរឲ្យធុញ និង មានចរិតរឹងរួស។ មនុស្សគឺជាសភាវៈដ៏រញ៉េរញ៉ៃជាងគេនៅក្នុងលោកទាំងមូលនេះ ទោះយ៉ាងណាខ្លួននៅតែដើរទៅមុនមនុស្សទាំងនេះ ២ជំហាន​ “The Joke’s on you​” អ្នកដែលគួរឲ្យចង់សើចគឺពួកអ្នកនេះឯង៕

ប្រភព៖ mail online

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

កាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ ចំនួន៣៨៤រូប នៅ​សាខា​ខេត្តកំពត

សន្តិសុខសង្គម៥ ម៉ោង មុន

អាហារដ្ឋាន យីហោ “ពេជ្រ ចរណៃ” ត្រូវ​បាន​អណ្តាត​ភ្លើង​លេប​ត្របាក់ អស់​សម្ភារៈ​ខាង​ក្នុងស្ទើរ​ទាំងស្រុង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

គណបក្ស​ Bhumjaithai ដក​ខ្លួនចេញ​​​ពីរដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿថៃ​​

ចរាចរណ៍៨ ម៉ោង មុន

​ជិះម៉ូតូឌុបប្រពន្ធទៅពិនិត្យផ្ទៃពោះជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ប្តី ប្រពន្ធរបួសស្រាល

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ថាមិនចង់ឃើញអំពើជួញដូរផ្លូវភេទលើកុមារ កើតឡើងក្នុងសហគមន៍ខ្លួនឡើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឆ្ងល់​អត់ ហេតុអ្វី​​មីស៊ីលភាគច្រើនត្រូវ​បាន​បាញ់នៅពេលយប់ជាជាងពេល​ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​រុះ​រើ​​គណៈរដ្ឋមន្ត្រីថៃ គ្រោងធ្វើនៅថ្ងៃសុក្រ ​រដ្ឋាភិបាល​ចម្រុះ​ថៃ​អាចជាប់គាំ​ងជា​​​​ថ្មី​ ​

ព័ត៌មានជាតិ១៧ ម៉ោង មុន

មហាជនប្រមាណ១៥ម៉ឺននាក់ ចូលរួមដើរថ្មើរជើង បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររដ្ឋាភិបាល និងកងទ័ពជួរមុខ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

គណបក្ស​ Bhumjaithai ដក​ខ្លួនចេញ​​​ពីរដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿថៃ​​

Sokha Hotels

ព័ត៌មានពេញនិយម