ជីវិតកម្សាន្ដ
ស្ថិតក្នុងបញ្ជីខ្មៅ៣ឆ្នាំ តួត្រចៀកកាំ ទំនងជាលែងចង់ប្រឡូកសិល្បៈហើយ
យោងតាម Sohu បានរាយការណ៍ថា Zhao Wei ឬតួត្រចៀកកាំបានដល់ពេលកំណត់វិលមកកាន់វិស័យសិល្បៈជាផ្លូវការហើយ បន្ទាប់ពីស្តិតក្នុងបញ្ចីខ្មៅនិងត្រូវបានហាមប្រាមមិនឲ្យសម្ដែងអស់រយៈពេល៣ឆ្នាំ ខណៈវត្តមានរបស់នាងធ្វើឲ្យមានការចាប់អារម្មណ៍ជាសាធារណៈ កាលពីចុងខែសីហា និងដើមខែកញ្ញានេះតែម្ដង។
តាមដែលទស្សនិកជនបានចែករំលែកថា ពួកគេបានជួបតារាស្រីវ័យ៤៨ឆ្នាំនៅទីបេ នេះគឺជាទឹកដីដែលរូបនាងតែងតែទៅលេងជារឿយៗ។ សារព័ត៌មានចិនបានបញ្ចេញមតិថា នាពេលនោះនាងមិនបានតុបតែងខ្លួនទេ រូបរាងមិនរក្សាភាពក្មេងជាងវ័យដូចពីមុន ប៉ុន្តែមើលទៅដូចស្ត្រីវ័យកណ្តាលធម្មតាម្នាក់ប៉ុណ្ណោះ។ គេឃើញនាងបានជជែកលេងជាមួយមិត្តភ័ក្ដិយ៉ាងធម្មតា ហើយទំនងជាមិនត្រៀមខ្លួនវិលចូលវិស័យសិល្បៈវិញទេ ប៉ុន្តែអាចសម្រេចចិត្តចូលនិវត្តន៍ដោយអាស្រ័យលើស្ថានភាពបច្ចុបន្បរបស់នាង។
បន្ទាប់ពីការធ្វើដំណើររបស់នាង zhao wei បានត្រលប់ទៅទីក្រុងប៉េកាំងវិញដោយស្លៀកពាក់ធម្មតា។ នៅពេលអ្នកសារព័ត៌មានចូលទៅជិតនាង នាងបានគ្រវីដៃ ហើយចាកចេញយ៉ាងលឿន ក្នុងន័យចៀសវាងសំណួរណាមួយអំពីការវិលត្រលប់មកវិញ។
ដោយឡែក សារព័ត៌មានចិន QQ បានបញ្ចាក់ដែរថា អ្នកគាំទ្ររបស់តួត្រចៀកកាំគួរតែទទួលយកថា នាងនឹងមិនអាចវិលចូលវិស័យសិល្បៈវិញបានទេ។ ទោះបីជាមិនត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដែលជំរុញឲ្យនាងត្រូវបានហាមឃាត់មិនឲ្យចាក់ផ្សាយក៏ដោយ ដោយកេរ្តី៍ឈ្មោះត្រូវបានដកចេញពីការងារទាំងអស់ ហើយវាក៏ពិបាកសម្រាប់នាងក្នុងការត្រឡប់មកកាន់អាជីពមួយនេះវិញដែរ។
ទន្ទឹមនោះទៀតសោត ក៏មិនធ្លាប់មានពីមុនមកនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន សម្រាប់សិល្បករដែលត្រូវបានហាមឃាត់មិនឲ្យចាក់ផ្សាយដើម្បីបន្តសកម្មភាពសិល្បៈនៅក្នុងប្រទេស។ ប្រសិនបើនាងវិលមកចាប់អាជីពសារជាថ្មីនោះ វានឹងបង្កើតបញ្ហានិងការជជែកដេញដោលគ្នាយ៉ាងខ្លាំងលើពិភពអ៉ិនធើណេត។ ជាងនេះទៅទៀត មនុស្សមួយចំនួនធំសុទ្ធតែនិយាយថា Zhao Wei ពាក់ព័ន្ធនឹងរឿងធ្ងន់ធ្ងរជាច្រើន នាងបានលះបង់អាជីព និងលាក់ខ្លួន ដើម្បីចៀសវាងភាពចលាចល ដូច្នេះហើយវាពិបាកធ្វើការជាសាធារណៈ។
ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់នាងគឺនៅក្នុងព្រឹត្តិការណ៍ Fendi ក្នុងខែកក្កដា ឆ្នាំ២០២១ ជាកន្លែងដែលនាងបានបម្រើការជាអ្នកនាំពាក្យរបស់យីហោនៅក្នុងប្រទេសចិន។ ស៊េរី និងភាពយន្តទាំងអស់ដែលមាននាងត្រូវបានដកចេញពីវេទិកាវីដេអូនៅខែបន្ទាប់ ហើយឈ្មោះរបស់នាងបានបាត់ពីគេហទំព័រពានរង្វាន់ភាពយន្ត។ ម៉ាកដែលតារាស្រីត្រកូល Zhao តំណាងក៏បានលុប ឬលាក់មាតិកាណាមួយដែលទាក់ទងនឹងតារាស្រីនេះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន Weibo ។
Baidu បានបង្ហាញទៀតថា ការហាមប្រាមដែលដាក់លើតួរឿង “My Fair Princess” គឺជាការអនុវត្តទូទៅនៅក្នុងឧស្សាហកម្មកម្សាន្ត និងកីឡារបស់ប្រទេសចិន ដែលហាមប្រាមបុគ្គលម្នាក់ៗមិនឲ្យធ្វើការក្នុងវិស័យទាំងនេះដោយសារតែការរំលោភលើក្រមសីលធម៌ ឬច្បាប់។ យ៉ាងណា ហេតុផលផ្លូវការសម្រាប់ការហាមឃាត់ការចោទប្រកាន់របស់នាងនៅតែមិនត្រូវបានបង្ហាញឲ្យដឹង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្រស់ Shu Qi ត្រូវគេប្រៀបនឹងស្រាម៉ឺនឆ្នាំ ក្រោយរូបភាពកាល ២៦ ឆ្នាំមុនលេចឡើង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


