ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា ទម្លាយអារម្មណ៍រំជួលចិត្តក្រោយជោគជ័យ Solo concert
កំពូលតារាចម្រៀងលំដាប់ប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍រំជួលចិត្តនិងរំភើបជាខ្លាំងបន្ទាប់ពីសម្រេចគោលបំណងធំ និងជោគជ័យក្នុងការរៀបចំកម្មវិធីផ្ទាល់ខ្លួន Solo concert កាលពីយប់ថ្ងៃទី១៤ខែកញ្ញា កន្លងទៅថ្មីៗនេះ ដោយមានអ្នកសិល្បៈ និងបណ្តាអ្នកគាំទ្រចូលរួមពេញ Hall តែម្តង។

ព្រឹត្តិការណ៍ប្រគំុតន្ត្រីដ៏អស្ចារ្យពីសំណាក់តារាចម្រៀងជើងចាស់រូបនេះ គឺទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីមហាជន និងមិត្តៗយុវវ័យ ខណ:ដែលសាមុីខ្លួន ក៏រំភើបស្រក់ទឹកភ្នែកមិនដឹងខ្លួន។
ក្រោយបញ្ចប់ការប្រគុំតន្ត្រី តារាចម្រៀងដ៏ចែងចាំងរបស់ផលិតកម្ម រស្មីហង្សមាសរូបនេះ បានទម្លាយអាម្មណ៍ថា កន្លងទៅអស់ជាច្រើនឆ្នាំ ដែលបានបោះជំហានចូលក្នុងវិស័យសិល្បៈ អ្នកនាងតែងតែប្រាប់ខ្លួនឯងឲ្យខិតខំអភិវឌ្ឍន៍ខ្លួនមិនថាជួបរឿងអ្វី “កុំបោះបង់” និងពាក្យជាច្រើនដែលធ្វើឲ្យអ្នកនាងមានថ្ងៃនេះ ហើយដាស់សតិខ្លួនឯងរហូតមកថា “ដ្បិតខ្ញុំគ្មានសមត្ថភាពច្រៀងពីរោះដូចអ្នកចង់បាន តែខ្ញុំមានសមត្ថភាពនឹងធ្វើឱ្យអ្នកស្ដាប់បទចម្រៀងរបស់ខ្ញុំ នៅថ្ងៃណាមួយ”។
អ្នកនាងបន្ថែមថា “នៅថ្ងៃនេះ ពេលនេះ ឱក សុគន្ធកញ្ញា ធ្វើបានហើយ មា បងប្អូនស្គាល់ និងស្តាប់បទរបស់កញ្ញា នេះហើយជាកម្លាំងបណ្តាចិត្តឲ្យមានជាខនសឺតផ្ទាល់ខ្លួន មិនថាតែនាងខ្ញុំទេដែលរង់ចាំវេលាមួយនេះ អ្នកគាំទ្រក៏ដូចគ្នាយប់ថ្ងៃនោះជាយប់ពិសេសដែលយើងទាំងអស់គ្នាមិនធ្លាប់ស្គាល់គ្នាពីមុនសោះ មកស្គាល់គ្នា រាប់អានគ្នាក្នុងពេលជួបជុំផ្តល់នូវស្នាមញញឹមឲ្យគ្នាចូលរួមស្រែកច្រៀងក្រោកឈររាំជាមួយនាងខ្ញុំ”។


តារាចម្រៀងល្បីឈ្មោះរូបនេះ បង្កើបអារម្មណ៍ថា ផ្ទាំងទស្សនីយភាពប្រគុំនៅយប់នោះ បានដក់ជាប់ក្នុងក្រអៅបេះដូងខ្លួនជារៀងរហូត ។
ព្រឹត្តិការណ៍ប្រគំុតន្ត្រី The Q Rise of The Queen Solo Concert អ្នកនាង ឱក សុគន្ធកញ្ញា គឺទទួលបានជោគជ័យខ្លាំង និងមានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់អ្នកគាំទ្រ។ ផ្ទាំងទស្សនីយភាពប្រគុំតន្ត្រីនៅយប់នោះ ក៏បានដក់ជាប់ក្នុងក្រអៅបេះដូងរបស់អ្នកនាងជារៀងរហូតផងដែរ។

គួររម្លឹកថា ឱក សុគន្ធកញ្ញា ជាតារាស្រីដែលឈរនៅលំដាប់ជួរមុខរបស់ផលិតកម្មក្នុងស្រុក ហើយក៏ជាកំពូលតារាចម្រៀងស្រីមួយរូបប្រចាំប្រទេសផងដែរ។ តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ ឈានជើងចូលក្នុងវិថីសិល្បៈតាំងពីនៅវ័យកុមារភាពមកម្ល៉េះ។
គេកត់សម្គាល់ថា ឱក សុគន្ធកញ្ញា បានផ្លាស់ប្ដូរផលិតកម្មពីមួយទៅមួយ ដោយនៅឆ្នាំ១៩៩៩-២០០៥ នាងបានចាប់ផ្ដើមអាជីពតន្ត្រីក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ហើយនៅឆ្នាំ២០០៦-២០០៧ នាងឈរជើងនៅផលិតកម្មU2 និងមានឈ្មោះបោះសំឡេងបន្តិចម្តងៗ ចាប់ពីពេលនោះមកដែរ។ ក្រោយមក នៅឆ្នាំ២០០៨ ឱក សុគន្ធកញ្ញា ក៏បានចូលរួមក្នុងផលិតកម្ម Rock Music ហើយនៅចុងឆ្នាំ២០០៨ កញ្ញាក៏ចាកចេញពីផលិតកម្ម Rock ទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស រហូតមកដល់បច្ចុប្បន្ន។ ក្នុងអាជីពជាតារាចម្រៀងច្រើនឆ្នាំមកនេះ កញ្ញា នៅតែទទួលបានសន្ទុះនៃការគាំទ្រច្រើនមិនធម្មតា និងជាតារាស្រីចាស់វស្សាដែលមានប្រជាប្រិយខ្លាំងផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


