ជីវិតកម្សាន្ដ
សមាជិក MONSTA X ២រូប ធ្លាយរូបអាស្រូវផឹកស៊ីជាមួយស្រីម្នាក់
ការបង្ហោះមួយដែលមានចំណងជើងថា Hyungwon’s MONSTA X ផឹកជាមួយស្ត្រីម្នាក់ ហូតដល់ពួកគេត្រលប់មកវិញ ដោយបានរីករាលដាលលើបណ្ដាញសង្គមនៅថ្ងៃទី១៩ ខែកញ្ញា រហូតសមាជិករូបនេះបានប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃ។
នៅក្នុងការបង្ហោះនោះ អ្នកលេងអ៊ីនធឺណិតម្នាក់បានបង្ហោះរូបប៉ុន្មានសន្លឹកដែល Hyungwon កំពុងអង្គុយផឹកស្រាជាមួយនារីម្នាក់ដែលគេមិនស្គាល់ឈ្មោះ។ នៅក្នុងរូបថត គេឃើញលោកបង្ហាញសកម្មភាពកក់ក្ដៅជាមួយនារីដែលគាត់កំពុងផឹកជាមួយ។ កាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ រូបថតមួយសន្លឹកនោះ រួមមានមិត្តរួមក្រុមរបស់ Hyungwon គឺ Shownu ក្រុម MONSTA-X ដូចគ្នាដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ងាកមកកាន់អ្នកលេងអ៊ីនធឺណិតក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើនបានបញ្ចេញមតិមិនពេញចិត្តនិងប្រតិកម្មចំពោះរូបថតទាំងកំហឹង ហើយពួកគេថែមទាំងរិះគន់តារាប៉ុន្មានរូបនេះភ្លាមៗដោយមិនបង្អង់យូរដែរ។ មតិរបស់មហាជនសុទ្ធតែថា ប្រសិនបើពួកគេចង់ផឹកជាមួយមនុស្សស្រី គួរតែចូលនិវត្តន៍ឬបញ្ឈប់ឈ្មោះជាតារាសិន។ ជាពិសេសម្នាក់ៗបានសម្ដៅទៅ Hyungwon កន្លងមកតារាប្រុសវ័យ៣០តែងតែមានរូបភាពបែកធ្លាយជាច្រើន។ ជាពិសេសទៀតនោះរូបគេមានជីវិតផ្ទាល់ខ្លួនដ៏រញ៉េរញ៉ៃ។
មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែសមាជិកមួយរូបទៀតគឺ Shownu តែងតែមានរឿងអាស្រូវជាច្រើនជាមួយស្ត្រីផ្សេងៗគ្នា ហើយមាហជនបានដាក់ឈ្មោះលោកថា ជាគំរូរបស់ស្ត្រីច្រើនរូប។ ប្រសិនបើអ្នកទាំង២រូបនោះមិនមែណជាតារាល្បីទេគ្មានអ្នកណាទៅចាប់អារម្មណ៍ឡើយ។ ប៉ុន្តែដោយសារពួកគេជាតារាជ្រកក្រោមឈ្មោះ MONSTA-X ដូច្នេះមនុស្សគ្រប់គ្នាបង្ហាញការមិនពេញចិត្តនិប្រតិកម្មគឺជារឿងត្រឹមត្រូវបំផុតហើយ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jisoo ក្លាយជា Influencer លេខ១ ក្នុងតម្លៃ ៨ លានដុល្លារ ជួយយីហោ Tommy Hilfiger ឡើងខ្ពស់មិនធ្លាប់មាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


