ជីវិតកម្សាន្ដ
ពេជ្រ សូលីកា បង្ហើបថា នៅពីក្រោយភាពរឹងមាំ មានស្នាមរបួសរាប់មិនអស់
អ្នកគាំទ្របានដឹងហើយថា តារាចម្រៀង ពេជ្រ សូលីកា កន្លងមកបានឆ្លងកាត់ជីវិតដ៏លំបាក និងការតស៊ូរជាច្រើន ដែលបានបង្រៀងឲ្យនាងកាន់តែមានភាពរឹងមាំសម្រាប់ជីវិតមួយនេះ។ ម្យ៉ាងទៀតគេក៏កត់សម្គាល់ថា ពេជ្រ សូលីកា សព្វថ្ងៃក៏បានបំពេញតួនាទីយ៉ាងល្អក្នុងការមើលថែរក្សាកូន ថ្វីត្បិតនាងក្លាយជាស្រ្តីមេម៉ាយក្នុងពេលប៉ុន្មានឆ្នាំមកនេះ។

ថ្វីត្បិត ពេជ្រ សូលីកា មួយរយៈចុងក្រោយនេះបានជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញមិនសប្បាយចិត្តមួយចំនួន ពោលគឺចាប់តាំងពីមានដំណឹងនៃការបែកបាក់ស្វាមីយ៉ាងណាក្តី ប៉ុន្តែក្តីសង្ឃឹមរបស់នាងបានបង្ហាញពីភាពជឿជាក់ជានិច្ចលើវិថីជីវិតរស់នៅចិញ្ចឹមកូន។ អ្នកនាង សូលីកា បច្ចុប្បន្នក៏គេសង្កេតឃើញថា អ្នកម្ដាយSingle រូបនេះបានរលាស់ខ្លួនចេញពីបញ្ហាមួយចំនួនដោយភាពរឹងមាំ។
ដោយឡែកថ្មីៗនេះអ្នកនាង ពេជ្រ សូលីកា បានបង្ហើបឲ្យដឹងដូច្នេះថា នៅពីក្រោយភាពរឹងមាំមនុស្សម្នាក់ៗ តែងតែមានស្នាមរបួសជាច្រើន ដែលយើងមើលមិនឃើញ ហើយស្នាមរបួសទាំងអស់នោះវាក៏បង្រៀនយើងឲ្យចេះស្គាល់ពីមនុស្សកាន់តែច្បាស់ដូចគ្នា។

ប្រាកដណាស់ បន្ទាប់ឆ្លងកាត់រឿងរ៉ាវជីវិតលំបាកមួយចំនួនទើបតារាចម្រៀង ពេជ្រ សូលីកា ត្រូវបានគេចាត់ទុកដែរថា នាងជាស្រ្តីម្នាក់ដែលមានភាពរឹងមាំគ្រប់ជំហ៊ានទោះបីកន្លងមកតារាស្រីរូបនេះពើបប្រះបញ្ហា ប្រឈមមុខជាច្រើនស្ទើររាប់មិនអស់ផងដែរ។ ខណៈបច្ចុប្បន្ន នាងក៏ទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រជាច្រើន៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


