ជីវិតកម្សាន្ដ
IU ក្លាយជាតារាចម្រៀងស្រីដំបូងគេ ដែលប្រគំតន្ត្រីនៅកីឡដ្ឋានធំបំផុតរបស់កូរ៉េ
កាលពីចុងសប្តាហ៍មុននេះ IU បានបញ្ចប់ការប្រគំតន្ត្រីដ៏ធំរបស់នាងក្រោមចំណងជើងថា ‘2024 IU HEREH WORLD TOUR នៅកីឡដ្ឋាន Seoul World Cup ដែលត្រូវបានគេស្គាល់ថាជា Sangam (Stadium) ធំបំផុតរបស់ប្រទេសកូរ៉េ។
ការប្រគំតន្ត្រីនេះបានធ្វើឡើងនៅពហុកីឡដ្ឋានដ៏ល្បីរបស់ទីក្រុងសេអ៊ូល ដែលមានកៅអីអង្គុយចំនួន ៦៦ ៧០៤ រួមទាំងកៅអី VIP ចំនួន ៨១៦ កៅអីសារព័ត៌មានចំនួន ៧៥៤ និងបន្ទប់ឯកជនចំនួន ៧៥។ ក្នុងនាមជាកីឡដ្ឋានដ៏ធំបំផុតក្នុងប្រទេសកូរ៉េ និងជាកន្លែងប្រកួតបាល់ទាត់ដ៏ធំបំផុតមួយក្នុងចំនោមទីលានបាល់ទាត់ធំជាងគេនៅអាស៊ី។ កន្លងមក វាបានរៀបចំការប្រគំតន្ត្រី K-pop មួយចំនួនដែលជ្រើសរើសដោយ Seo Taiji, Boys, Big Bang និង Seventeen ជាដើម ។
យ៉ាងណាក៏ដោយ ឥឡូវនេះ IU បានប្រារព្ធធ្វើការប្រគំតន្រ្តីបែប Solo ឬទោល បានធ្វើឲ្យតារាស្រីវ័យ៣១ឆ្នាំរូបនេះក្លាយជាអ្នកចម្រៀងស្រីដំបូងគេ និងជាអ្នកសិល្បៈទោលទី៣ ដែលមិនធ្លាប់មានចំណងជើងថានៅកន្លែងដ៏ធំនេះ បន្ទាប់ពី G-Dragon និង Lim Young Woong ។
ក្នុងអំឡុងពេលនៃការប្រគំតន្ត្រី IU បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការចេញផ្សាយបទចម្រៀងថ្មីរបស់នាង “Bye Summer” ។ ព្រឹត្តិការណ៍នេះក៏បានទាក់ទាញទស្សនិកជនដែលចូលរួមដោយតារារួមមាន BTS’ V, G-Dragon, LE SSERAFIM, STAYC, RIIZE និងច្រើនទៀត។
ទន្ទឹមនោះទៀតដែរ អ្នកលេងអ៊ីនធឺណិតបានអបអរសាទរ IU ដោយបានបន្សល់ទុកនូវសារអស់ពីចិត្ត និងសរសើរនាងចំពោះការប្រគំតន្ត្រីដែលមិនអាចបំភ្លេចបាន។ ក្នុងនោះមតិម្នាក់ៗបានបញ្ចាក់ថា នាងពិតជាតារាចម្រៀងដ៏អស្ចារ្យណាស់។ វាជាទស្សនីយភាពមួយដែលតារាស្រី Solo អាចធ្វើបាននោះគឺ IU ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនស្រីច្បង Chingmy ថា បុរសអាចជាប្ដីនាងបាន ទាល់តែមុខដូចតារាសម្ដែង២រូបនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


