ជីវិតកម្សាន្ដ
កូនស្រីអ្នកប្រដាល់ Somrak ប្រឹងរកលុយសងបំណុលជួសឪពុក ទោះជាលំបាកតែឯងក្ដី
តារាសម្ដែងថៃ Best Kamsing ដែលជាកូនស្រីរបស់អ្នកប្រដាល់ល្បីឈ្មោះនិងម្ចាស់មេដាយមាសអូឡាំពិក Somrak Khamsing នាពេលថ្មីៗនេះ នាងបានលេចមុខក្នុងកម្មវិធី Chaek ជាមួយ Moddam Kachapa, Not Worarit និង Pingpong Thongchai ជាពិធីកនៅក្នុងកម្មវិធី។
តារាសម្ដែងស្រីវ័ួ២៣ឆ្នាំរូបនេះក៏មិនភ្លេចលាតត្រដាងពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់នាង ដោយរៀបរាប់ថា ពេលនេះខ្លួនបានសងបំណុលដ៏ធំចំនួន ២០លានបាតជំនួសឪពុក ដែលធ្លាប់មានរឿងអាស្រូវកាលពីដើមឆ្នាំ២០២៤។ ដែលកាលណោះទស្សនិកជនដឹងថាហើយថា អ្នកប្រដាល់Somrak បានបៀតបៀនកេរ្តិ៍ខ្មាស់ក្មេងស្រីម្នាក់។
យ៉ាងណា តាមរយៈកម្មវិធីនាងបាននិយាយថា «ខ្ញុំនៅតែសម្តែងក្នុងរឿងភាគដូចពីមុន ប៉ុន្តែតាមពិតខ្ញុំកើតចេញពីការជាអ្នកមានឥទ្ធិពលពីមុនមកតែប៉ុណ្ណោះ! ចំពោះការសម្តែងរឿងអស់រយៈពេល៤ឆ្នាំមក ខ្ញុំបានបន្ថែមមុខរបរលក់របស់អនឡាញនៅលើ TikTok ដូច្នេះខ្ញុំ ថាខ្ញុំសុំសម្រាកពីរឿងភាគសិន។ វាមិនមែនជាការពិតទេក្នុងការនិយាយថាប្រាក់ចំណូលគឺប្រសើរជាង ប៉ុន្តែដូចគ្នាដែរ YouTube ដែលខ្ញុំបានធ្វើពីមុនគឺប្រសើរជាងបើប្រៀបធៀប។ ការងាររឿងផ្តល់ឱកាសឲ្យខ្ញុំ និងបានជួបមនុស្សច្រើន។ ប៉ុន្តែ YouTube បានធ្វើវាអស់រយៈពេល ៧ ឆ្នាំមកហើយ ហើយមិនដែលឈប់ទេ។ ឥឡូវនេះ ខ្ញុំមិនកែសម្រួលដោយខ្លួនឯងទេ ហើយខ្ញុំមានក្រុមកែសម្រួល»។
ទន្ទឹមនោះដែរ តួឯកស្រីក្នុងរឿង “បេះដូងអ្នកសង្រ្គោះ” បានបញ្ចាក់ទៀតថា ធ្វើជាសសរផ្ទះត្រូវរកចំណូលបាន ១ លានបាតក្នុងមួយខែ ព្រោះឪពុកលែងសម្ដែងរឿងភាគទៀតហើយ។ ម្តាយខ្ញុំជាស្ត្រីមេផ្ទះ ប្អូនប្រុសខ្ញុំនៅកំពុងជាប់រៀន។ បញ្ហារបស់ឪពុកខ្ញុំឥឡូវត្រូវបានជម្រះហើយ ខ្ញុំមានមោទនភាពណាស់ ខ្ញុំបានសងបំណុលឪពុកខ្ញុំចំនួន ២០ លានបាតហើយ ឥឡូវវានឹងយកទៅចំណាយផ្សេងទៀត។ ក្នុងជីវិតប្រចាំថ្ងៃ ខ្ញុំត្រូវធ្វើការនិងសន្សំលុយគ្រប់ពេល។ ពេលនេះខ្ញុំមានឱកាស ខ្ញុំត្រូវប្រញាប់ធ្វើវាជាមុនសិន។
គួររម្លឹកដែរថា នាពេលកន្លងមកជីវិតរបស់នាងជួបនូវបញ្ហាមិនចេះចប់មិនចេះហើយ បន្ទាប់ពីបែកបាកជាមួយមិត្តប្រុសមិនប៉ុន្មានផងស្រាប់តែឪពុករបស់នាង គឺអតីតអ្នកប្រដាល់ Somrak ផ្ទុះរឿងអាស្រូវបៀនបៀនកេរ្តិ៍ខ្មាសលើក្មេងស្រីវ័យ១៧ឆ្នាំ។ កាលណោះរឿងរ៉ាវរបស់លោកបានក្លាយជាព័ត៌មានដ៏រសើបក្នុងប្រទេសថៃ។ មិនត្រឹមតែប៉ុណ្ណឹងទេ លោកថែមទាំងជំពាក់លុយគេយ៉ាងច្រើនដោយកូនស្រីជារកសងជំនួសមកទល់សព្វថ្ងៃនេះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៤ ខែមុន Om ប្រកាសក្ដែងៗថា វិលចូលសិល្បៈ ពេលនេះបែរទទួលដំណឹងមរណភាពរបស់លោក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


