ជីវិតកម្សាន្ដ
អ្នកនាង ខាត់ សុឃីម ឆ្ងល់ថាហេតុអ្វីរដូវបុណ្យភ្ជុំមានអ្នកលេងផាវ និងស្នើឲ្យមានការទប់ស្កាត់
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍ហួសចិត្ត ជាមួយនឹងចម្ងល់ដែរថា ហេតុអ្វីក្នុងរដូវពិធីបុណ្យភ្ជុំមានអ្នកលេងអុចផាវ និងស្នើឲ្យមានការទប់ស្កាត់ផងដែរ។ ការលើកឡើងនេះ គឺបន្ទាប់ពីបានមើលឃើញការចែករំលែកនូវវីដេអូរបស់ក្មេងប្រុសមា្នក់ ដែលលេងផាវបណ្តាលឲ្យគ្រោះថ្នាក់ដាច់ម្រៀមដៃ បង្កការចាប់អារម្មណ៍លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗកន្លងមកនេះ។

ដោយបង្ហោះខ្លឹមសារភ្ជាប់ជាមួយវីដេអូរបស់ក្មេងប្រុសនោះ អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា តាំងពីខ្លួនចាប់កំណើតមក គឺមិនដែលមាការលេងផាវ អំឡុងពេលបុណ្យភ្ជុំនោះឡើយ។ ជាមួយនឹងការហួសចិត្តនេះ អ្នកនាងបានស្នើដល់ អាជ្ញាធរពាក់ព័ន្ធពិសេសខណ្ឌសង្កាត់ ជួយរកដំណោះស្រាយយ៉ាងណាដើម្បីទប់ស្កាត់បញ្ហានេះ។
តាមរយ:ការលើកឡើងរបស់តារាពហុជំនាញ ខាត់សុ ឃីម គេឃើញមានការបញ្ចេញមតិ ដោយស្នើឲ្យក្មេងៗមានការប្រុងប្រយ័ត្ន និងកុំគួរនាំគ្នាលេងល្បែងបែបនេះ ដែលអាចបង្កគ្រោះថ្នាក់។ ទោះបីយ៉ាងណា ចំពោះករណីរបស់ក្មេងប្រុសដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមនោះ ពុំមានការបញ្ជាក់ទេថាក្មេងប្រុសរូបនោះរស់នៅភូមិ ឃុំណាឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែកញ្ញ ឆ្នាំ២០២៤ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ នុប សុវណ្ណា បានណែនាំដល់អាណាព្យាបាលកូនតូចៗឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែលោកបានជួបករណីកូនលោកផ្ទាល់លេងផាវគ្រាប់បែកបណ្តាលឲ្យរបួសដាច់ម្រាមដៃ និងរបួសកន្លែងផ្សេងទៀត៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


