ជីវិតកម្សាន្ដ
អគាររបស់ Song Hye Kyo ទិញយូរឆ្នាំ ពេលនេះ កើនដល់ ៤.៥ លានដុល្លារ
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា តម្លៃនៃទ្រព្យសម្បត្តិរបស់តារាសម្ដែងកូរ៉េខាងត្បូង Song Hye Kyo បានកើនឡើងដល់ទៅ ៦ ពាន់លានវ៉ុន (៤.៥ លានដុល្លារអាមេរិក) ចាប់តាំងពីការទិញរបស់ខ្លួនក្នុងឆ្នាំ ២០២១មកម៉្លេះក្នុងតម្លៃ
យោងតាមកាសែតកូរ៉េខាងត្បូង News1 បានដកស្រង់សម្តីអ្នកអភិវឌ្ឍន៍អចលនទ្រព្យ Building Road Real Estate ដោយបង្ហាញថា តារាស្រីត្រកូល Song បានទិញអគារមួយនៅក្នុងអគារផ្ទះល្វែងដ៏ប្រណិត Hannam the Hill ក្នុងទីក្រុងសេអ៊ូលក្នុងតម្លៃ ១៩.៥ ពាន់លានវ៉ុនក្នុងឆ្នាំ ២០២១។ អចលនទ្រព្យដែលគ្របដណ្តប់លើផ្ទៃដីជាង ៤៩៤ម៉ែត្រការ៉េ ឥឡូវនេះត្រូវបានគេវាយតម្លៃថាមានចំនួន ២៥.៥ ពាន់លានវ៉ុន ដែលជួយជំរុញទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះក្នុងរយៈពេលពីរបីឆ្នាំ។
របាយការណ៍បង្ហាញថា អគារដែលសាងសង់ក្នុងឆ្នាំ ១៩៨៩ ដែលជាកម្មសិទ្ធិរបស់ Song បានទទួលការជួសជុលជាច្រើនដង ហើយត្រូវបានសាងសង់ឡើងវិញទាំងស្រុងនៅក្នុងឆ្នាំ ២០១៤ ដោយមានបន្ទប់ក្រោមដីពីរជាន់ និងជាន់ផ្ទាល់ដីចំនួនបួន។ បច្ចុប្បន្នវាមានភោជនីយដ្ឋាន និងស្ទូឌីយោ។
បន្ថែមពីលើអគារនេះ ការកាន់កាប់អចលនទ្រព្យរបស់ Song Hye Kyo រួមមានអាផាតមិនមួយនៅក្នុងសង្កាត់ Gangnam ដ៏ទំនើបរបស់ទីក្រុងសេអ៊ូល លំនៅដ្ឋាននៅទីក្រុងញូវយ៉ក និងអចលនទ្រព្យជាច្រើនទៀត។
គួរបញ្ចាក់ដែរថា Song Hye Kyo ទទួលបានភាពល្បីល្បាញទូទាំងពិភពលោកតាមរយៈតួនាទីរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ល្បីៗជាច្រើនរាប់មិនអស់។ នាងជាប់ចំណាត់ថ្នាក់ទី៧ ក្នុងបញ្ជីតារាល្បីកូរ៉េ ៤០ របស់ទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០១៧ និងទី៦ ក្នុងឆ្នាំ ២០១៨។ ប្រភពប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសុទ្ធរបស់ Song មានចំនួនជាង ២០លានដុល្លារអាមេរិកឯណោះ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រ NewJeans ផ្ញើកម្រងផ្កាបុណ្យសពនៅមុខអគារក្រុមហ៊ុន HYBE ជាថ្មីម្ដងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


