Connect with us

ជីវិតកម្សាន្ដ

តើវាសនា MGC ប៊ី សុធារី ទៅជាយ៉ាងណា ក្រោយកម្ពុជាផ្ដាច់ការធ្វើជាម្ចាស់ផ្ទះជាមួយថៃ

បានផុស

នៅ

ក្រោយមានបញ្ហាជាមួយកម្មវិធី Miss Grand International ដែលកម្ពុជានិងថៃបានរួមគ្នាធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្ធកម្មវិធី ហើយកម្ពុជាក៏ផ្ដាច់ខ្លួនភ្លាមៗពីការទិញសិទ្ធិនិងបញ្ជូនបេក្ខភាពទៅប្រកួត តើវាសនា Miss Grand​ Cambodia កញ្ញា ប៊ី សុធារី នឹងទៅជាយ៉ាងណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីប្រកាសរបស់ស្ថាប័ន Miss Grand International បានឲ្យដឹងថា កម្ពុជានឹងមិនអាចធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធីបានតទៅទៀតទេ ក្រោយមិនបំពេញតាមតម្រូវរបស់ស្ថាប័នដែលបានព្រមព្រៀង។ លើសពីនោះ MGI ក៏បានបន្ដថា កម្ពុជាមិនបានផ្ដល់ការបម្រើបេក្ខភាពនិងសេវាកម្មទៅតាមស្ដង់ដារបស់កម្មវិធី។

ទន្ទឹមនឹងការចេញសេចក្ដីប្រកាសរបស់ Miss Grand International ភ្លាមៗនោះខាងកម្ពុជាដែលមានលោកស្រី អឹម សុគន្ធា ND Miss Grand Cambodia ហើយក៏ជាអ្នកទិញសិទ្ធិការប្រកួតថ្នាក់អន្តរជាតិរបស់ Miss Grand បានចេញលិខិតបកស្រាយលើផេកវិញថា កម្ពុជាគ្មានការទទួលទិញសិទ្ធិជាមួយកម្មវិធី MGI ទៀតទេ ក្រោយពីមិនមានការសហការ និងមិនឲ្យតម្លៃក្រុមការងារខ្មែរ។

បន្ទាប់ពីឮដំណឹងទាំងអស់នេះ ហ្វេនបវរកញ្ញាជាពិសេសអ្នកគាំទ្ររបស់ Miss Grand​ Cambodia បានបង្ហាញពីអារម្មណ៍សោកស្ដាយចំពោះរឿងដែលបានកើតឡើងកំឡុងពេលប្រកួតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស្របពេល កញ្ញា ប៊ី សុធារី ត្រៀមខ្លួនរួចជាស្រេចក្នុងការអង្រួនឆាកអន្ដរជាតិលើកនេះ។ បន្ថែមពីលើនោះមានអ្នកគាំទ្រ កញ្ញា ប៊ី សុធារី ទាំងជាតិ និងអន្តរជាតិ បានផ្ញើសារ និងខមិនជាច្រើនលើកទឹកចិត្តនាងក្រោយមានចម្រូងចម្រាសនេះកើតឡើង។ បើទោះបីជាក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ ​ប្រជាជនកម្ពុជានូវតែបន្តគាំទ្រ និងលើកកម្លាំងជូនកញ្ញា ប៊ី សុធារី ជានិច្ច៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម