ព័ត៌មានជាតិ
ក្លិបអ្នកកាសែតកម្ពុជា-ថៃ ស្នើឱ្យ MGI និង MGC បញ្ចប់វិវាទឱ្យបានលឿន កុំឱ្យស្ថានការណ៍កាន់តែធំ
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) ស្នើឱ្យក្រុមហ៊ុន Miss Grand International Public Company Limited មានទីស្នាក់ការនៅប្រទេសថៃ និង Miss Grand Cambodia ដោះស្រាយវិវាទផ្ទាល់ខ្លួនឱ្យបានលឿន ដើម្បីកុំឱ្យស្ថានការណ៍កាន់រីកធំ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

សំណើរនេះ ត្រូវបានធ្វើឡើងបន្ទាប់ បានសង្កេតឃើញថានាពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានពីព្រឹត្តិការណ៍ប្រឡងបវរកញ្ញា និងភាពតានតឹង រវាងក្រុមហ៊ុនទាំងពីរជាបន្តបន្ទាប់។
យោងសេចក្តីថ្លែងការណ៍រួមរបស់(ក.អ.ក) និង(ស.អ.ថ) ចុះថ្ងៃ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានសម្តែងការព្រួយបារម្ភអំពីការបន្តផ្សព្វផ្សាយមួយចំនួនដែលអាចនឹងឈានដល់ជម្លោះកាន់តែធំ។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ ថ្នាក់ដឹកនាំនៃ ក.អ.ក និង ស.អ.ថ បានបើកកិច្ចប្រជុំបន្ទាន់មួយតាមអនឡាញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីហេតុការណ៍ និងស្នើដល់ក្រុមហ៊ុនឯកជនទាំងពីរដោះស្រាយវិវាទរបស់ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកុំឱ្យស្ថានការណ៍កាន់តែរីកធំ។

សេចក្តីថ្លែងការណ៍ដដែលសង្ឃឹមថា៖« វិវាទដែលកំពុងកើតមានរវាងក្រុមហ៊ុនឯកជនទាំងពីរនឹងត្រូវបានដោះស្រាយឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយហានិភ័យនៃស្ថានភាពដែលមិននឹកស្មានដល់ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រជាពលរដ្ឋ និងប្រទេសយើងទាំងពីរ»។
ជាមួយគ្នានេះ ក.អ.ក និង ស.អ.ថ អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន ហើយមិនគួរប្រើជម្លោះរវាងក្រុមហ៊ុនឯកជនទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមហ៊ុនផ្សព្វផ្សាយរបស់ខ្លួនឡើយ។
តំណាងអ្នកកាសែតទាំងពីរ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសទាំងពីរ មុនពេលចែករំលែកព័ត៌មានទាក់ទងនឹងជម្លោះខាងលើមេត្តាពិចារណាអំពីផលវិបាកដែលអាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ។
ការចេញសេចក្តីថ្លែងការណ៍រួមភ្ជាប់ជាមួយនឹងការអំពាវនាវនេះ បន្ទាប់ភាគីក្រុមហ៊ុនទាំងពីរខាងលើ ទោះបានសម្រេចចែកផ្លូវគ្នាដើររៀងខ្លួន ពោលបានផ្តាច់កុងត្រាទទួលសិទ្ធិក្នុងការផលិតកម្មវិធីបវរកញ្ញាក៏ដោយ ប៉ុន្តែម្ចាស់ក្រុមហ៊ុនទាំងពីរបានបន្តបង្ហោះសារឌឺដងឆ្លើយឆ្លើងទៅវិញទៅមកនៅលើបណ្តាញសង្គមនានា។ សកម្មភាពទាំងនេះ ត្រូវបានក្លិបអ្នកកាសែតទាំងពីរខាងលើ សម្តែងការព្រួយបារម្ភដែលអាចឈានដល់ជម្លោះជាតិសាសន៍ ទើបស្នើឱ្យបញ្ចប់ជម្លោះឱ្យបានលឿន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


