ជីវិតកម្សាន្ដ
ផ្ទុះការសង្ស័យ Han Sohee ប្រើ IG ក្លែងក្លាយ ដើម្បីខមិនជេរ Hyeri
ក្រោយពីស្ងាត់ភាពចម្រូសចម្រាស់មួយរយៈមក ស្រាប់តែ Han Sohee និង Hyeri បានផ្ទុះរឿងជាថ្មី ដោយសារតែ Jeon Jong Seo ដែលជាមិត្តជិតស្និទរបស់ Han Sohee ច្រឡំចុច Follow គណនី IG មួយ ដែលត្រូវបានគេស្គាល់ថា ជាគណនីរបស់ហ្វេនដែលតាមខមិនជេរ Hyeri ជាប្រចាំ។

យ៉ាងណាមិញ ព្រោះតែមានចម្ងល់ក្នុងចិត្ត មហាជនម្នាក់ បានព្យាយាមរកការពិត ដោយគេបានស្គាល់លេខទូរស័ព្ទរបស់ Sohee ព្រោះធ្លាប់បានទាក់ទងកន្លងមក។ បុគ្គលម្នាក់នេះ បានព្យាយាមចូលទៅក្នុងគណនី IG ក្លែងក្លាយនោះ ដោយគ្រាន់តែដាក់ឈ្មោះគណនី ដែលកំពុងតែត្រូវគេសង្ស័យ ហើយដោយគ្រាន់តែចុចកន្លែង forgotten password នោះវានឹងលោតផ្ញើលេខកូដទៅតាមលេខទូរស័ព្ទ ហើយវានឹងបង្ហាញឲ្យឃើញលេខទូរស័ព្ទខ្លះៗ។

ពិតជាដូចការគិតមែន វាបានលោតចេញកន្ទុយលេខទូរស័ព្ទមក បុគ្គលម្នាក់នេះ បានប្រាប់ថា នាងស្គាល់លេខទូរស័ព្ទកន្ទុយលេខ 29 ដែលដូចទៅនឹងលេខរបស់ Han Sohee។ ក្រោយមក គេបានព្យាយាមចូលម្ដងទៀត វាស្រាប់តែប្ដូរលេខទូរស័ព្ទទៅកន្ទុយលេខ 73 វិញ សង្ស័យថា ដឹងខ្លួនក៏ប្ដូរលេខភ្លាមៗ។
បុគ្គលរូបនេះ ក៏បានបង្ហាញដែរថា រូបនាងមានលេខរបស់ Sohee ហើយវាមានកន្ទុយលេខដូចទៅនឹង គណនីដែលគេសង្ស័យខាងលើពិតមែន។ គួរបញ្ជាក់ផងដែរថា គណនីដែលគេសង្ស័យនេះ ត្រូវបានគេស្គាល់ថា តែងតែឃើញទៅខមិនពាក្យជេរស្ដី ប្រមាថទៅកាន់ Hyeri ជាប្រចាំ តាំងពីចាប់ផ្ដើមមានរឿងជាមួយគ្នាមកម្ល៉េះ។
បើទោះបីជាគេរកឃើញបែបនេះក៏ដោយ ប៉ុន្ដែក៏វានូវតែមិនអាចបញ្ជាក់ថា Han Sohee ពិតជាម្ចាស់គណនី IG មួយនេះទេ ព្រោះមិនមែនមានតែរូបនាងម្នាក់ ដែលមានកន្ទុយលេខ29នោះទេ៕
ប្រភព៖ Koreaboo



-
សន្តិសុខសង្គម១៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


