ជីវិតកម្សាន្ដ
Han Sohee ថើបមាត់ស្រី ! ផ្អើលពេញបណ្ដាញអ៊ិនធើណែត (មានវីដេអូ)
កាលពីឆ្នាំមុន 2023 កន្លងទៅនេះ តារាសម្ដែងស្រី Han Sohee ត្រូវបានគេរាយការណ៍ថា នាងបានចូលរួមសម្ដែងនៅក្នុងរឿងប្រភេទ GL ស្រីស្រឡាញ់ស្រី ជាលើកដំបូង ដែលមានចំណងជើងថា Heavey Snow ដែលបានធ្វើឲ្យអ្នកគាំទ្រមានការទន្ទឹងរង់ចាំខ្លាំងមែនទែន។

យ៉ាងណាមិញ រឿង GL មួយនេះ ត្រូវបានថតចប់តាំងពីយូរណាស់មកហើយ ប៉ុន្ដែត្រូវបានផ្អាក ពន្យារពេលនៃការចាក់បញ្ចាំងរហូតមក ដល់ថ្នាក់គេបំភ្លេចចោលទៀតផង ប៉ុន្ដែវាត្រូវបានគេចាក់បញ្ចាំងកាលពីខែតុលា ឆ្នាំមុននេះ។
ខណៈដែលអ្នកគាំទ្ររង់ចាំទស្សនាភាពយន្តពេញ ឃ្លីបរបស់ Han So Hee និងតួឯកស្រីដៃគូសម្ដែង Han Haein ត្រូវបានគេចែករំលែកត្រង់វគ្គ ថើបគ្នានៅក្នុងខ្សែភាពយន្ត ដែលបានធ្វើឱ្យកក្រើកពេញបណ្ដាញអ៉ិនធើណែត។
អ្នកគាំទ្របានចែករំលែកឈុតឆាកថើបគ្នាពីរដងរវាងតួឯកស្រីទាំង២ ដែលជារឿងដំបូងដែលបង្ហាញថា Han Hae In ត្រូវបាន Han So Hee លួងលោម បន្ទាប់មកក៏ងើបមុខមកថើបថ្នមៗ។ លើសពីនោះ វគ្គថើបលើកទីពីរគឺកាន់តែ ងប់ងល់ និងយូរជាងនេះ ដោយសារតួអង្គទាំងពីរថើបច្រើនដង។

អ្នកគាំទ្ររបស់តារាស្រីរូបនេះបានបញ្ចេញប្រតិកម្មចំពោះឈុតឆាកសម្តែងថើបគ្នាជាមួយស្រីដូចគ្នា របស់ តារាស្រី Han So Hee។ ដោយឡែក មហាជនជាច្រើនបានកោតសរសើរចំពោះការសម្ដែងរបស់នាងក្នុងឈុតទាំងនេះផងដែរ ដោយបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ក្ដុកក្ដួលតាមរយៈឈុតឆាកទាំងនេះ៕
ប្រភព៖ Koreaboo
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


