ជីវិតកម្សាន្ដ
Zhao Liying ស្រាប់តែប្រកាសចូលនិវត្តន៍ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង
កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមមួយបានលេចឡើងនៅលើបណ្តាញសង្គម ទាក់ទងនឹងការប្រកាសចូលនិវត្តន៍របស់តារាសម្តែងស្រី Zhao Liying ធ្វើឲ្យមានការកក្រើកក្នុងសង្គមអនឡាញជាពិសេសប្រទេសចិន។ ដំណឹងនេះរឹតតែតក់ស្លុតនៅពេលដែលរូបនាងឈានដល់កម្រិតកំពូលនៃអាជីពផ្ទាល់ខ្លួន។ នាងទើបតែត្រូវបានជាប់ឈ្មោះក្នុងប្រភេទតារាសម្ដែងឆ្នើម (Empress Dowager) ក្នុងកម្មវិធី Kim Ung Awards កាលពីល្ងាចថ្ងៃទី២០ ខែតុលា សម្រាប់តួនាទីដ៏ពិសេសជា Xu Ban Xia ក្នុងរឿង Wild Bloom ។

ពាក្យចចាមអារ៉ាមនេះមានប្រភពចេញពីវីដេអូដែលចែកចាយនៅលើបណ្តាញសង្គម ដោយថតបាននៅពេលដែលរូបនាង ឈរនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលហ៊ុំព័ទ្ធដោយសមាជិកសារព័ត៌មានជាច្រើន។ នៅក្នុងវីដេអូនោះ តារាវ័យ៣៧ឆ្នាំបានប្រកាសថា នេះជាតួនាទីចុងក្រោយរបស់នាងក្នុងអាជីព ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រដែលតែងតែគាំទ្រនាងគ្រប់ពេលវេលា។ ព័ត៌មាននេះបានធ្វើឲ្យសាលទាំងមូលមានភាពច្របូកច្របល់ ហើយអ្នកគាំទ្ររបស់តួស្រីមិនអាចជួយអ្វីបានក្រៅពីមានការស្រឡាំកាំង និងព្រួយបារម្ភចំពោះការសម្រេចចិត្តដែលមិននឹកស្មានដល់របស់នាង។
ទោះជាយ៉ាងណា មិនយូរប៉ុន្មានការពិតត្រូវបានបញ្ជាក់ឲ្យច្បាស់។ នេះគ្រាន់តែជាឈុតមួយពីខ្សែភាពយន្តនាពេលខាងមុខ ដោយក្នុងនោះតួអង្គនេះដោយខ្លាចអតីតកាលត្រូវលាតត្រដាង ទើបសម្រេចចិត្តដកខ្លួនចេញពីវិស័យសិល្បៈ។ ឈុតមួយនេះបង្កើតការយល់ច្រឡំយ៉ាងអចេតនា ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតគិតថាតារាស្រីរូបនេះពិតជាចូលនិវត្តន៍មែន។
តារាស្រី Zhao Liying កើតនៅឆ្នាំ ១៩៨៧ មកពីជនបទ ហើយបានចំណាយពេលជាច្រើនឆ្នាំក្នុងការដើរតួជាតួឯក មុនពេលល្បីល្បាញជាមួយនឹងខ្សែភាពយន្តដូចជា New My Fair Princess និង Female Prime Minister(២០១៣)។ បន្ទាប់មកនាងបានបន្តទទួលបានជោគជ័យជាមួយនឹងខ្សែភាពយន្តជាច្រើនដែលទស្សនិកជនជាច្រើនស្គាល់នាង។
ដោយឡែក នៅប្រទេសចិន តារាស្រីពេញដោយពហុជំនាញនេះមានអ្នកគាំទ្រច្រើន ហើយស្ថិតក្នុងចំណោមសិល្បករស្រីកំពូលទាំង ៤ ក្នុងឧស្សាហកម្មកម្សាន្ត។ ប៉ុន្មានឆ្នាំកន្លងមកនេះ នាងបានចូលរួមក្នុងក្រុមចម្រៀងនារីអស្ចារ្យទាំងបួនជាមួយ Dilraba, Yang mi, Yang Zi ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយចចាមអារ៉ាមថា Dilraba លួចសម្រាលកូន ដោយមិនបានរៀបការជាមួយ Johnny Huang
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


