ជីវិតកម្សាន្ដ
ធ្លាយចចាមអារ៉ាមថា Dilraba លួចសម្រាលកូន ដោយមិនបានរៀបការជាមួយ Johnny Huang
បន្ទាប់ពីពាក្យចចាមអារ៉ាមដែលថា តារាសម្តែងស្រី Dilraba Dilmurat លួចសម្រាលកូនរបស់ Johnny Huang នាពេលនេះវាបានឡើងដល់កំពូលលេខ១ search trend (ស្វែងរកក្តៅៗ) នៅក្នុងផ្នែកកម្សាន្តក្នុងប្រទេសចិនកាលពីល្ងាចថ្ងៃទី ២១ ខែតុលា។ ប្រភពនៃការជជែកវែកញែកផ្តើមចេញពីការផ្សាយផ្ទាល់របស់តារាស្រីដ៏ក្តៅគគុក Jocie Guo បង្ហើបថា៖ គូស្នេហ៍តារាសម្ដែងមួយគូ លួចសម្រាលកូនដោយមិនបានរៀបការ។

ព័ត៌មានដែល Jocie Guo បានផ្តល់ឲ្យរួមមាន តួប្រុសមកពីភាគឦសាន ប្រទេសចិន តារាស្រីមកពីស៊ីនជាំង ពួកគេសុទ្ធតែជាតារាធំៗ ហើយពេលនេះទារកបានកើតមកសម្រាប់មនុស្សគ្រប់ៗគ្នាក្នុងពិភពកម្សាន្ត។
ភ្លាមៗនោះ អ្នកនិយមលេងអ៊ីនធឺណេតចិនបានសន្និដ្ឋានថា គូស្នេហ៍ដែលត្រូវចោទសួរគឺប្រាកដជា Dilraba Dilmurat និង Johnny Huang ព្រោះលោកមកពី Liaoning (ភាគឦសានប្រទេសចិន) ហើយ Dilraba មកពី Xinjiang ។ ជាពិសេស អ្នកទាំងពីរបានសហការគ្នាយ៉ាងល្អក្នុងរឿង Love Designer យ៉៉ាងរលូនថែមទៀតផង។
យ៉ាងណា ក្រោយមកភាគីរបស់ Dilraba បានបដិសេធព័ត៌មាននេះភ្លាមៗ។ ការិយាល័យរបស់តារាសម្ដែងរូបនេះបានប្រកាសថា «អត្ថបទនេះមិនពាក់ព័ន្ធនឹងរូបនាងទេ សូមកុំប្រាប់ឈ្មោះនាង»។ តំណាងរបស់នាងក៏បានបញ្ជាក់ដែរថា នាងនឹងស្វែងរកការអន្តរាគមន៍ផ្លូវច្បាប់ ប្រសិនបើពាក្យចចាមអារ៉ាមនេះរីករាលដាលកាន់តែខ្លាំងឡើង។
យោងតាម Ettoday ក្រោមសម្ពាធពីមតិសាធារណៈ Jocie Guo ក៏បានបដិសេធថា Dilraba Dilmurat និង Johnny Huang មិនមែនជាមនុស្សពីរនាក់ដែលនាងបានលើកឡើងនោះទេ។ នាងបាននិយាយថា៖ «ខ្ញុំមិនដែលនិយាយអំពីមនុស្សពីរនាក់នោះទេ សូមបញ្ឈប់រឿងនេះទៅ»។
កាលពីមុន Dilraba Dilmurat និងJohnny Huang ធ្លាប់ធ្វើការជាមួយគ្នាក្នុងរឿង Happiness ក្នុងឆ្នាំ ២០២០ ហើយចាប់តាំងពីពេលនោះមក អ្នកទាំងពីរបានជាប់ពាក់ព័ន្ធពាក្យចចាមអារ៉ាមទាក់ទងគ្នាឥតឈប់ឈរ ហើយថែមទាំងមានព័ត៌មានថាពួកគេរៀបការ និងមានកូនទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Fan Bingbing ប្រើវិធីសម្រកទម្ងន់ដ៏សាហាវ ឮហើយមហាជនហួសចិត្តគ្រប់គ្នា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


