ជីវិតកម្សាន្ដ
ប៉ូលិសកំពុងស៊ើបអង្កេតលើតារាកូរ៉េ Minhwan ពាក់ព័ន្ធនឹងពេស្យាចារ
បន្ទាប់ពីការលើកឡើងរបស់អតីតភរិយា Yulhee នៅក្នុងវីដេអូ YouTube ចុងក្រោយរបស់នាង សមាជិកក្រុមតន្រ្តីរ៉ុក F.T. Island គឺតារាប្រុស Choi Minhwan កំពុងប្រឈមមុខនឹងការស៊ើបអង្កេតរបស់ប៉ូលិស ពីបទសង្ស័យថាមានពាក់ព័ន្ធនឹងអំពើរពេស្យាចារ។
យ៉ាងណាក៏ដោយ កាលពីមុននៅក្នុងវីដេអូ YouTube របស់នាងដែលបានបង្ហោះនៅថ្ងៃទី ២៤ ខែតុលា Yulhee បានបង្ហាញថា ហេតុផលចុងក្រោយដែលនាងសម្រេចចិត្តជ្រើសរើសលែងលះ Minhwan គឺដោយសារតែទម្លាប់របស់គាត់ទៅជួបនុស្សប្លែកមុខសឹងតែរាល់ថ្ងៃ។

មិនត្រឹមប៉ុណ្ណឹងទេ នាងក៏បានលាតត្រដាងការសន្ទនាតាមទូរស័ព្ទដែលថតបានរវាង Minhwan និងអ្នកស្គាល់គ្នាជាបុរស ដែល Minhwan ត្រូវបានគេឮនិយាយថា តើអ្នកអាចធ្វើការកក់ទុកពួកយើងបានទេ [សម្រាប់ hostess bar]? ហើយនាពេលនោះពួកគេនិយាយថា មិនមានក្មេងស្រីនៅទីនោះទេ ។
ដ្បិតថាបែបនេះក្ដី ដោយផ្អែកលើវីដេអូ YouTube របស់ Yulhee ពេលនេះ Choi Minhwan កំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទស្វែងរកពេស្យាចារ ដែលជាការរំលោភលើច្បាប់កូរ៉េខាងត្បូងប្រឆាំងអំពើពេស្យាចារ។ វាត្រូវបានគេរាយការណ៍បន្ថែមទៀតថា ករណីរបស់ តារាប្រុសវ័យ៣១ឆ្នាំ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍ប៉ូលិស Seoul Gangnam ដែលនឹងចាប់ផ្តើមស៊ើបអង្កេតករណីនេះក្នុងពេលឆាប់ៗខាងមុខ។
យោងតាមច្បាប់ប្រឆាំងអំពើពេស្យាចារ មាត្រា២១ បុគ្គលណាដែលរត់ការពេស្យាចារអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៣ លានវ៉ុន។
ទន្ទឹមនឹងនេះ ទីភ្នាក់ងាររបស់ Choi Minhwan មិនទាន់បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការវិវត្តន៍ចុងក្រោយនេះនៅឡើយទេ ខណៈរឿងរ៉ាវរបស់តារាប្រុសកូរ៉េកំពុងស្ថិតក្រោមការឃ្លាំមើលពីប៉ូលិសតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចំណងមិត្តភាព Han So Hee និង Jeon Jong Seo នៅតែរឹងមាំ ទោះមានរឿងចម្រូងចម្រាសនឹង Hyeri
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


