ជីវិតកម្សាន្ដ
អ្នកគាំទ្រដាច់ចិត្តស្នើ Zhao Lusi ពេលចេញក្រៅ កុំធ្វើរឿងមួយ
ក្នុងនាមជាតួស្រីដ៏ដ៏ល្បីល្បាញបំផុតមួយនាពេលបច្ចុប្បន្ននេះ Zhao Lusi តែងតែទាក់ទាញការចាប់អារម្មណ៍ រាល់ពេលដែលនាងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នានា។ ថ្វីដ្បិតតែមានរូបសម្រស់ស្រស់ស្អាត និងមានអ្នកគាំទ្រមួយចំនួនធំក៏ដោយ ក៏សម្រស់កើតឆ្នាំ ១៩៩៨ នៅតែទទួលបានមតិចម្រុះជាច្រើន ជាពិសេសទាក់ទងនឹងការរៀបចំតុបតែងខ្លួនក្នុងកម្មវិធីនានារបស់នាង។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ស្ទីលតុបតែងខ្លួនរបស់ Zhao Lusi ក្នុងកម្មវិធី Weibo Vision Festival ក៏បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសផងដែរ។ សហគមន៍អនឡាញជាច្រើន បានស្នើសុំនាងកុំតុបតែងមុខបែបក្រាស់ៗពេក ហើយថែមទាំងបានកែរូបភាពរបស់តារាស្រីរូបនេះ ដោយនិយាយថា ប្រសិនបើនាងផាត់មុខក្នុងស្ទីលប្លែកៗ នាងនឹងមើលទៅស្អាតជាងនេះទៅទៀត។
បង្ហាញខ្លួនក្នុងកម្មវិធី Weibo Vision Night ដោយស្លៀកសំលៀកបំពាក់ Haute Couture របស់ម៉ាក Ulyana Sergeenko នាង Zhao Lusi បានបាត់បង់ពិន្ទុជាមួយនឹងរូបរាងដែលត្រូវបានគេនិយាយថា មិនសមនឹងស្ទីលរបស់តារាស្រីចិនទាល់តែសោះ។ មិនត្រឹមតែប៉ុណ្ណោះ ពីម៉ូដសក់ ទៅជាការផាត់មុខបែប Smoky Eye ភ្នែកខ្មៅ និងពណ៌បបូរមាត់ស្លេក បានធ្វើឲ្យនាងមើលទៅចាស់ជាងវ័យ ស្រអាប់ និងមិនសូវមានសម្រស់ស្អាតឡើយ។

ដោយឡែក ងាកមកកាន់សហគមន៍អនឡាញក៏បានសម្រេចកែសម្រួលរូបភាព ដោយធ្វើការកាត់ត្របកភ្នែកឲ្យខ្លី កែរោមភ្នែក បង្កើនភាពក្រាស់នៃរោមចិញ្ចើម និងក្រែមលាបមាត់ ជួយឲ្យការមើលឃើញនាងកាន់ភ្លឺថ្លាជាងមុន។ ទោះជារូបថតដែលបានកែ (នៅខាងស្តាំ) ស្រដៀងនឹងស្ទីលចាស់ក៏ដោយ ក៏មហាជនគិតថា ការរៀបចំតុបតែងមុខនេះ នៅតែរំលេចសម្រស់ធម្មជាតិរបស់តារាស្រីរូបនេះដដែល។
ល្បីថាជាស្រីស្អាតម្នាក់ដែលអាចផាត់មុខដោយខ្លួនឯងបាននោះ ថ្មីៗនេះ Zhao Lusi តែងតែថែរក្សាការតុបតែងខ្លួនរបស់នាងរាល់ពេលទៅចូលរួមកម្មវិធីនានា។ ជារឿយៗនាងជ្រើសរើសស្ទីលតុបតែងខ្លួនរិបរាង ក្រែមលាបមាត់ស្រាលៗ និងផាត់មុខបែបភ្នែកដក់។ ស្ទីលនេះធ្វើឲ្យមុខនាងហាក់ប្លែក និងបង្កឲ្យមនាការសង្ស័យថាលួចកែសម្ផស្ស។ លើសពីនេះ មតិជាច្រើនក៏ជឿថា ការតុបតែងខ្លួនក្នុងស្ទីលនេះ ធ្វើឲ្យសម្រស់របស់តារាចិន ឮមានប្រជាប្រិយភាពមិនខុសពីតារាស្រីផ្សេងទៀត៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jessi រួចផុតពីសំណាញ់ច្បាប់ ក្រោយរកមិនឃើញភ័ស្ដុតាងវាយដំអ្នកគាំទ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


