Connect with us

ជីវិតកម្សាន្ដ

លោក ហួរ ឡាវី កំពុងរង់ចាំលទ្ធផលតេស្ត បន្ទាប់ពីប្រពន្ធនិងកូន ឆ្លងកូវីដ

បានផុស

នៅ

ប្រភពពីឯកសារសុខាភិបាលបានបញ្ជាក់ថា លោក ហួរ ឡាវី ជាប់សង្ស័យទាក់ទិនករណីឆ្លងកូវីដ-១៩ ដែលពេលនេះក្រុមគ្រូពេទ្យបានចុះយកសំណាករួចរាល់ហើយ​ និងកំពុងរង់ចាំលទ្ធផលធ្វើតេស្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀងជើងចាស់លោក ហួរ ឡាវី ដែលត្រូវជាឪពុករបស់កញ្ញា វី ឌីណែត ត្រូវបានគ្រូពេទ្យមកយកសំណាកដល់ផ្ទះ បន្ទាប់ពីសង្ស័យថាបានឆ្លងវីរុសកូវីដពីកូនស្រី។ ​មិនត្រឹមតែលោកម្នាក់ប៉ុណ្ណោះទេ ចៅម្នាក់ទៀតក៏កំពុងសង្ស័យនិង​ពិនិត្យសំណាកដូចគ្នាដែរ។

ដោយឡែក កាលពីល្ងាចមិញនេះ ភរិយាលោក ហួរ ​ឡាវី ដែលមានទីលំនៅ នៅភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល ត្រូវបានក្រុមគ្រូពេទ្យមកដឹកទៅសម្រាកព្យាបាល ​ក្រោយរកឃើញមានផ្ទុកមេរោគកូវីដ ដែលទំនងជាឆ្លងពីកូនស្រីផងដែរ។

យ៉ាង​ណាក្ដី នៅ​លើ​ផេកហ្វេសប៊ុក​ផ្លូវ​ការតារាចម្រៀង វី ឌីណែត ​មិន​ទាន់​ឃើញ​មាន​ថ្លែង​សារណា​មួយ​លើករណី​របស់ម្ដាយ និងឪពុកនៅឡើយទេ៕

May be an image of 1 person and indoor

អត្ថបទ៖ សន្យា

ចុចអាន៖ ផ្លូវការ! ​ម្ដាយ​កញ្ញា វី ឌីណែត ត្រូវ​ឡាន​ពេទ្យ​មក​យក​ពី​ផ្ទះ​ ក្រោយរកឃើញឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម