ជីវិតកម្សាន្ដ
ឌីជេ ក្តិប ៖ អ្នកដទៃគេអាចជួយយើងបានម្តង ឬពីរដងទេ ដូច្នេះមានតែខ្លួនយើងចាប់ផ្តើមជីវិតថ្មី
ស្របពេលដែលលេចវត្តមានចូលប្រឡូកក្នុងវីថីសិល្ប:ជាថ្មី តារាចម្រៀងរ៉េបឌីជេក្តិប កំពុងស្តារប្រជាប្រិយភាពឡើងវិញ និងមានការគាំទ្រច្រើនគួសម ខណ:លោកក៏បានដាក់ក្តីរំពឹងថា អាជីពមួយនេះ អាចជួយស្រោចស្រង់លោកឲ្យល្បីខ្លាំងដូចមុន។

តារាចម្រៀងឌីជេ ក្តិប បានលើកឡើងជាជំហររបស់ខ្លួនដែរថា លោកនឹងចាប់ផ្តើមសាងជីវិតជាថ្មីនៅក្នុងវិស័យមួយនេះព្រោះបើរំពឹងចាំអ្នកដ៏ទៃគេមកជួយ គឺមិនអាចជួយរហូតនោះទេ អាចម្តងឬពីរដងប៉ុណ្ណោះ។ ម្យ៉ាងទៀតបើធ្វើឲ្យជីវិតនៅតែដដែលៗ នោះច្បាស់ណាស់ នឹងត្រូវគេមើលងាយម្តងទៀត។
ឌីជេ ក្តិប បានរៀបរាប់ថា “បើមិនចេះគិត ផ្លាស់ប្ដូរផ្នត់គំនិត ផ្លាស់ប្ដូរការគិត ចាប់ផ្តើមជីវិតថ្មីដោយខ្លួនឯងនោះទេ គឺអ្នកកុំសង្ឃឹមថា អ្នកដ៏ទៃគេអាចជួយអ្នកបានរហូតឲ្យសោះ (ត្រូវចាំ) ព្រោះបើក្ដីអាណិត គឺគេអាចជួយជាលុយឲ្យអ្នកបានម្ដងឬ២ដង តែបើអ្នកនៅតែដដែលនោះ គេនឹងមើលងាយអ្នកអស់មួយជីវិត”។

គួរបញ្ជាក់ថា តារាចម្រៀងរ៉េបឌីជេក្តិប ធ្លាប់បានប្រកាសជំហររបស់ខ្លួនថា ទោះបីលោកធ្លាក់ខ្លួនក្រលំបាកយ៉ាងណា គឺ ដាច់ខាតមិនលើកដៃសំពះអំពាវនាវសុំជំនួយពីសប្បុរសជនឡើយ ប៉ុន្តែអ្វីដែលលោកគួរធ្វើគឺលើកដៃសំពះសុំការងារធ្វើគ្រប់ទីកន្លែងរហូតមានការងារធ្វើ។
ពិតណាស់ សាធារណជន ពិសេសអ្នកនិយមតាមដានវិស័យសិល្ប: បានដឹងហើយថា តារាចម្រៀងរ៉េបលោក ចាន់ សំណាង ហៅឌីជេ ក្តិប កន្លងមកគឺហាក់ឃ្លាតឆ្ងាយពីវិស័យសិល្ប:ស្ទើរទាំងស្រុង តែដោយក្តីស្រលាញ់លោកបានវិ លមកចាប់អាជីពមួយនេះឡើងវិញដើម្បីសាងកេរ្តិ៍ឈ្មោះដូចដើម៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


