ជីវិតកម្សាន្ដ
ឈ្មោះតារាសិល្បៈខ្មែរ១១រូបដែលឆ្លងកូវីដ-១៩
តាមការបញ្ជាក់ឲ្យដឹងពីលោក ហេង ឡុង គិតមកត្រឹមរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ គឺមានតារាសិល្បៈរបស់ខ្មែរផ្នែកចម្រៀង ពិធីការិនី ផលិតករ ដឹកនាំសម្តែងនិងកំប្លែងដែលឆ្លងជំងឺកូវីដ-១៩មានចំនួនរហូតដល់១១នាក់ហើយ។
យ៉ាងណាមិញក្រៅតែអ្នកដែលឆ្លងទាំង១១រូបនេះ ក៏មានអ្នកដែលជាប់ពាក់ព័ន្ធមួយចំនួនទៀតកំពុង តែតាមដាននិងពិនិត្យសំណាកដើម្បីតេស្តរកជំងឺកូវីដ-១៩ ហើយធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃផងដែរ។

ចំពោះតារាសិល្បៈទាំង១១រូបដែលឆ្លងជំងឺកូវីដ-១ ៩នោះរួមមាន៖
១.ពិធីការិនី កែវ ច័ន្ទនិមល និងគ្រួសារ
២.តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ
៣.ផលិតករលោក ទីតូ
៤.តារាចម្រៀងកញ្ញា វី ឌីណែត
៥. តារាចម្រៀងមនោសញ្ចេតនាអ្នកនាងសុគន្ធនិសា
៦.អ្នកដឹកនាំសម្តែងលោក អ៊ីកូ វ៉ាក់សុង
៧.អ្នកនាំសម្តែងលោក លី ស៊ីនហួន
៨.អ្នកដឹកនាំសម្តែងលោក សាន សុវណ្ណឌីន
៩.អ្នករាំរបស់ សុគន្ធនីសា
១០.តារាកំប្លែងអ្នកនាង ស្រីអ៊ិត
១១.អតីតអ្នកដឹកនាំសម្តែងលោក ចាន់ មករា ។

បន្ទាប់ពីរកឃើញនៃការឆ្លងជំងឺកូវីដ-១៩អ្នកទាំង ១១រូបខាងលើបច្ចុប្បន្នខាងលើកំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ខណៈពួកគេក៏បានអំពាវនាវអ្នកដែលមានការពាក់ព័ន្ធជាមួយខ្លួនត្រូវទៅធ្វើតេស្តរកជំងឺដ៏កាចសាហាវនេះព្រមទាំងធ្វើចត្តាឡីស័ក១៤ថ្ងៃផងដែរ ៕
អត្ថបទ ៖ ចាន់រ៉ា







-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


