ជីវិតកម្សាន្ដ
ស្រលាញ់គ្នាជាង១ឆ្នាំ ឥលូវ Selena ត្រៀមរៀបការហើយ!
នៅថ្ងៃទី ១២ ខែធ្នូ Selena Gomez បានប្រកាសដំណឹងល្អ ដោយបានភ្ជាប់ពាក្យជាមួយផលិតករតន្ត្រី Benny Blanco បន្ទាប់ពីស្រលាញ់គ្នាជាងមួយឆ្នាំ។ តារាចម្រៀងវ័យ៣២ឆ្នាំ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹកបង្ហាញពីចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាងនៅលើ Instagram ដោយមានចំណងជើងថា ជារៀងរហូតចាប់ពីថ្ងៃនេះ។ ការបង្ហោះ បានឈានដល់ជាងបួនលានចូលចិត្តក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ។
មនុស្សល្បីៗជាច្រើនដូចជា តារារ៉េប Cardi B, Lil Nas X និងតារាសម្ដែង Gwyneth Paltrow បានជូនពរគូស្នេហ៍ទាំងពីរឲ្យមានសុភមង្គល។ ទន្ទឹមគ្នានោះ Taylor Swift បានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលនាងបញ្ចេញមតិថា «Yes I will be the flower girl» ។
យោងតាមសារព័ត៌មាន People គូស្នេហ៍មួយគូនេះបានទាក់ទងគ្នាតាំងពីខែមិថុនា ឆ្នាំ ២០២៣ ប៉ុន្តែទើបតែប្រកាសពីទំនាក់ទំនងរបស់ពួកគេនៅក្នុងខែធ្នូឆ្នាំដដែល។ មុនស្រលាញ់គ្នា អ្នកទាំងពីរបានស្គាល់គ្នាអស់រយៈពេលជាច្រើនឆ្នាំ ហើយបានសហការគ្នាក្នុងបទចម្រៀង I Can’t Get Enough (២០១៩)។ ជារឿយៗ Selena តែងរៀបរាប់ពីមិត្តប្រុសរបស់នាងនៅក្នុងការសម្ភាសន៍ ដោយនិយាយការពារគាត់ នៅពេលដែលមនុស្សមួយចំនួនជំទាស់នឹងស្នេហារបស់ពួកគេ។
នៅឯកម្មវិធី Zane Lowe របស់ Apple Music កាលពីខែកុម្ភៈ តារាចម្រៀងរូបនេះបានពណ៌នាអំពីទំនាក់ទំនងបច្ចុប្បន្នរបស់នាងថា ធ្វើឲ្យនាងមានអារម្មណ៍ថាមានសុវត្ថិភាព ដោយសារតែនាងត្រូវបានពឹងផ្អែក។ កាលពីចុងខែឧសភា កន្លងទៅនេះ Gomez បានបង្ហើបថា នាងមានគម្រោងយកកូននៅអាយុ ៣៥ឆ្នាំ បើនៅលីវ។ Selena បាននិយាយថា «ខ្ញុំស្រលាញ់គាត់រាល់ពេលជាមួយគាត់។ ខ្ញុំមិនដឹងថាអនាគតនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែខ្ញុំដឹងថាគាត់នឹងនៅក្បែរខ្ញុំ» ។
ទាក់ទងនឹង Blanco នៅក្នុងបទសម្ភាសន៍ជាមួយ WSJ កាលពីខែឧសភា គាត់បានសារភាពថា វាចំណាយពេលគាត់មួយរយៈដើម្បីដឹងថាគាត់មានអារម្មណ៍ចំពោះ Gomez ។ គាត់បានរំឭកថា៖ “វាច្របូកច្របល់នៅពេលដែលមនុស្សដែលអ្នកចូលចិត្តនៅចំពោះមុខអ្នកជាយូរមកហើយដោយអ្នកមិនបានចាប់អារម្មណ៍ ហើយមួយភ្លែតអ្នកនឹងដឹងថា ខ្ញុំមានស្នេហាហើយ។
នៅក្នុងខែឧសភាផងដែរ Blanco បានចូលរួមក្នុងកម្មវិធី The Howard Stern Show ដោយនិយាយថា Gomez មិនត្រឹមតែជាគូស្នេហ៍ប៉ុណ្ណោះទេ ថែមទាំងជាមិត្តជិតស្និទ្ធដែលអាចសើច និងកំប្លែងជាមួយគាត់ពេញមួយថ្ងៃ។ ម៉្យាងវិញទៀត នាងក៏បានលើកទឹកចិត្តគាត់ផងដែរ។ Blanco បានអធិប្បាយថាមិត្តស្រីរបស់គាត់គឺត្រង់ណាស់ អស្ចារ្យ ចិត្តល្អ និងផ្អែមល្ហែម។ ទិវានៃក្តីស្រឡាញ់ឆ្នាំនេះ គាត់បានជួលរោងកុនទាំងមូលសម្រាប់ Gomez ហើយទិញអាហារដែលនាងចូលចិត្តទាំងអស់។ នៅពេលដែលពិធីករបានទាយថាអ្នកទាំងពីរនឹងរៀបការនោះ Blanco បាននិយាយថាគាត់បានគិតអំពីរឿងនេះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជាតារាល្បីហើយ Taylor នៅជាប់ឈ្មោះថា ចិត្តល្អ ហ៊ានចាយលុយសុទ្ធផ្គាប់ចិត្តក្រុមការងារទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


