ជីវិតកម្សាន្ដ
ជាតារាល្បីហើយ Taylor នៅជាប់ឈ្មោះថា ចិត្តល្អ ហ៊ានចាយលុយសុទ្ធផ្គាប់ចិត្តក្រុមការងារទាំងអស់
ក្នុងអំឡុងពេលពីរឆ្នាំនៃកម្មវិធី The Eras Tour តារាចម្រៀង Taylor Swift បានចំណាយ១៩៧ លានដុល្លារ ដើម្បីផ្តល់រង្វាន់ដល់បុគ្គលិកដែលធ្វើការពេញមួយដំណើរកម្សាន្តរបស់នាង។ ក្រុមនោះបានធ្វើការយ៉ាងលំបាក ដើម្បីធ្វើឲ្យដំណើរទេសចរណ៍នេះក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតនៅក្នុងឧស្សាហកម្មតន្ត្រី។ តារាស្រីបានផ្តល់រង្វាន់យ៉ាងសប្បុរសដល់ពួកគេ។
ទំព័រ PEOPLE បានរាយការណ៍ថា ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ Taylor បានចំណាយប្រាក់ ១៩៧លានដុល្លារ ដើម្បីផ្តល់ប្រាក់រង្វាន់ដល់អ្នករាល់គ្នា ដែលធ្វើការក្នុងដំណើរកម្សាន្តរបស់នាង រួមទាំងអ្នកបើកបររថយន្ត, បុគ្គលិកផ្តល់ម្ហូបអាហារ, អ្នកបច្ចេកទេសឧបករណ៍តន្ត្រី, បុគ្គលិកដឹកជញ្ជូន, ភ្លើងបំភ្លឺ ,ផលិតកម្ម, បុគ្គលិកជំនួយការ, អ្នករាំ, ក្រុមតន្រ្តី, បុគ្គលិកសន្តិសុខ, អ្នករចនាក្បាច់រាំ, អ្នកឯកទេសខាងឥទ្ធិពលលើឆាក, សិល្បករតុបតែងមុខ, ជាងកាត់សក់, អ្នកឯកទេសចំបាប់, ក្រុមអ្នកព្យាបាល និងក្រុមទំនាក់ទំនង។
នៅថ្ងៃទី ០៨ ខែធ្នូ កម្មវិធីចុងក្រោយនៃ The Eras Tour បានធ្វើឡើងនៅកីឡដ្ឋាន BC Place ក្នុងទីក្រុង Vancouver ប្រទេសកាណាដា។ ពីមុនក្នុងខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីបានបញ្ចប់ជើងទីមួយនៃ The Eras Tour នៅអាមេរិកខាងជើង Taylor បានចំណាយប្រាក់ជាង ៥៥លានដុល្លារ ដើម្បីផ្តល់ប្រាក់រង្វាន់បន្ថែមដល់បុគ្គលិក។
បន្ទាប់ពីកម្មវិធីចុងក្រោយលើកទី ១៤៩ ក្រុមហ៊ុនផលិតកម្មរបស់ តារាចម្រៀងវ័យ៣៤ឆ្នាំបានបញ្ជាក់ជាមួយ The New York Times ថា មានមនុស្សជាង១០លាននាក់បានចូលរួមកម្មវិធី The Eras Tour ដោយលក់សំបុត្របានជាង ២ ពាន់លានដុល្លារ ។ ចំនួននេះជួយឲ្យដំណើរទេសចរណ៍របស់នាងទទួលបានចំណូលទ្វេដងនៃការប្រគំតន្ត្រីណាមួយក្នុងប្រវត្តិសាស្ត្រ។
នៅចុងឆ្នាំ ២០២៤ បន្ថែមពីលើដំណើរកម្សាន្តដែលមានតម្លៃរាប់ពាន់លានដុល្លារ Taylor Swift ក៏ទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងសៀវភៅរូបថត Taylor Swift | សៀវភៅ Eras Tour Book ដែលបានចេញផ្សាយនៅចុងខែវិច្ឆិកា លក់បាន ៨១៤ ០០០ ច្បាប់ ក្នុងរយៈពេលត្រឹមតែ២ ថ្ងៃប៉ុណ្ណោះ។ នាងក៏ជាសិល្បករដែលមានការផ្សាយច្រើនជាងគេប្រចាំឆ្នាំនៅលើវេទិកាដូចជា Spotify, Apple Music និង Amazon Music ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហ្វេនខកចិត្តមិនស្ទើ ខំចំណាយពេលរាប់ម៉ោងទម្រាំបានសៀវភៅ Taylor តែមិនដូចការរំពឹងទុក
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


