Connect with us

ជីវិតកម្សាន្ដ

តារាស្រីដើរតួជាម្តាយក្មេក Baifern ក្នុងរឿង «Thicha» មានប្រវត្តិការងារមិនធម្មតាឡើយ

បានផុស

នៅ

ទទួលបានតំណែងជាម្តាយក្មេករបស់ Baifern Pimchanok ក្នុងរឿងភាគទូរទស្សន៍ក្រោមចំណងជើងថា Thicha នៅលើប៉ុស្ត៍ one 31 តារាម៉ូដែលនិងសម្ដែង Lukkade Metinee បង្កការភ្ញាក់ផ្អើលដោយសារតែសមត្ថភាពសម្តែងរបស់នាងបានល្អខ្លាំងសឹងតែមិនគួរឲ្យជឿ។

នៅក្នុងខ្សែភាពយន្តនេះ តារាស្រីវ័យ៥២ឆ្នាំបានដើរតួជា ប៊ុត សារ៉ា ដែលជាស្ត្រីឃោរឃៅ និងព្យាបាទ ហើយក៏ចូលចិត្តជាន់ឈ្លីមនុស្សម្នាក់ជុំវិញខ្លួនតាមអំពើចិត្ត ដោយសារតែអំណាច និងលុយ ។

ទស្សនាភាពយន្តនេះ ទស្សនិកជនទប់អារម្មណ៍មិនជាប់ ក្នុងឈុតដែលនាងប៊ុត សារ៉ា យកអ្នកបំរើទៅប្រគល់ឲ្យមនុស្សម្នាក់ទៀតដែលជាមិត្តនិងជាអ្នករកស៊ីខុសច្បាប់។ បន្ទាប់មកទៀត តួម្ដាយក៏បានដាក់ថ្នាំពុលកណ្តុរនៅក្នុងភេសជ្ជៈរបស់កូនប្រសាគឺ Thicha ដែលជាតួអង្គ Baifern នាំឲ្យនាងត្រូវសម្រាកនៅមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់។ មិនឈប់នោះនាងក៏បានដាក់អំបែងកែវចូលទៅក្នុងបង្អែមកូនប្រសា រហូតដល់ថ្នាក់់ក្អួតឈាមថែមទៀតផង។

ឈុតមួយនៅក្នុងរឿង «Thicha»
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ ដោយសារតែសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់ក្នុងសាច់រឿងមួយនេះឈ្មោះរបស់Lukkadeត្រូវទស្សនិកជនជាច្រើនតាមស្វែងរកនិងចង់ដឹងអំពីជីវប្រវត្តិពិតរបស់នាងថាតើជានរណានិងមានអាជីពអ្វីនាសព្វថ្ងៃនេះ។

មានឈ្មោះពិតថា​ លូកកេត មេធីនី គីងផៈយោម​ (Lukkade Metinee ) នាងកើត​នៅ​ឆ្នាំ ១៩៧២ ដោយបាន​គ្រង​មកុដ​បវរកញ្ញា​ថៃ​នាឆ្នាំ ១៩៩២ និង​ជា​តំណាង​ប្រទេស​ថៃ​ទៅប្រកួតនៅ​ក្នុងកម្មវិធីបវរកញ្ញា​ពិភពលោកក្នុងឆ្នាំដដែល។

បើទោះជារូបនាងមិនបានជាប់ក្នុង Top 10 ក៏លូកកេតនៅតែទទួលបានពានរង្វាន់ Asia Pacific Beauty Queen ដដែល។ ក្រៅ​ពី​អាជីព​ជា​តារា​ម៉ូដែលនាងក៏​ចូល​រួម​ក្នុង​កម្មវិធី​ពិត និង​ភាពយន្ត​ជា​ច្រើន​ទៀត។ នាងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តដូចជា Hua jai sila television show,Dok Soke, Battles of the Stars និង Beauty and the Bitches ដែលសុទ្ធសឹងតែជាភាពយន្តល្បីល្បាញខ្លាំង។

នៅក្នុងកម្មវិធី Thai showbiz តារាម៉ូដែលរូបនេះមានភាពល្បីល្បាញដោយសារភាពត្រង់ និងគំនិតប្លែកពីគេ។ ពេល​ធ្វើ​ការ​ជា​គ្រូ​បង្វឹកឲ្យកម្មវិធី​បង្ហាញ​ម៉ូដ​ លូកកេតមិន​ខ្លាច​នឹងការ​ប្រកែក​ឡើយ សូម្បី​តែ​ខឹង​មិត្ត​រួម​ការងារ​ក៏​ដោយ។

មិនតែប៉ុណ្ណោះ ចាប់ពីផ្លូវដែលនាងដើរ និយាយ ដល់ការបញ្ចេញទឹកមុខរបស់គាត់ លូកកេតតែងតែបញ្ចេញសិទ្ធិអំណាចដែលធ្វើឱ្យមនុស្សគ្រប់គ្នានៅក្បែរហាក់មានអាម្មណ៍ភ័យខ្លាច។ ទោះជាយ៉ាងណាក៏ដោយ រឿងមួយដែលពិបាកនឹងបដិសេធគឺថា នាងគឺជាមនុស្សស្រីដែលមានចំណេះដឹង បទពិសោធន៍ជីវិត និងអាកប្បកិរិយាទំនើបលើសគេ។

អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតដែលទស្សនិកចងដឹងបំផុតនោះគឺថា ក្រៅពីអាជីពម៉ូដែលនិងសម្ដែងជាតួកាចឆ្នាស់តារាស្រីលូកកេត មានទ្រព្យសម្បត្តិដ៏ធំមួយជាច្រើនឆ្នាំដែលបានមកពីវិស័យសិល្បៈ។ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង លូកកេតបានបង្ហោះផ្នែកមួយនៃផ្ទះវីឡាដែលគ្រួសារនាងរស់នៅ និងធ្វើឱ្យទស្សនិកជនកោតសរសើរ ព្រោះថាវាមានទំហំធំទូលាយ និងស្រស់ស្អាតមិនអាចគណនាបានឡើយ។

អាស្រ័យហេតុនេះ ផ្ទះវីឡារបស់លូកកេត ប្តី និងកូន មានទីតាំងនៅខេត្ត Phang Nga ភាគខាងត្បូងប្រទេសថៃ។ គេដឹងថាផ្ទះរបស់តារាស្រីត្រូវបានរចនាឡើងដោយប្តីរបស់នាង និងសាច់ញាតិដែលមានគោលបំណងដើមគឺសាងសង់ជារមណីយដ្ឋានចូលនិវត្តន៍ ឬសម្រាប់ជួល។ ប៉ុន្តែ នៅពេលសាងសង់រួចរាល់ ដោយសារតែគាត់ចូលចិត្តកន្លែងនេះខ្លាំងទើបបានសម្រេចចិត្តផ្លាស់ទៅផ្ទះ ហើយដាក់ឈ្មោះវីឡារបស់គាត់ថា «White Skies House»មកទល់សព្វថ្ងៃនេះ.

យ៉ាងណាមិញ ជារឿងដ៏ភ្ញាក់ផ្អើលបំផុតសម្រាប់តារាម៉ូដែលដ៏ល្បីល្បាញ លូកកេត មេធីនី ដែលបានបញ្ចប់ទំនាក់ទំនងស្នេហារយៈពេល១៧ ឆ្នាំ ដោយនាងសារភាពថា នាងបានបែកបាក់ជាមួយស្វាមីបរទេស Edward។ ប៉ុន្តែការបែកគ្នារបស់អ្នកទាំងពីរ ក៏មិនបានពន្យល់លម្អិតនោះទេ ដោយសារតែការព្រួយបារម្ភអំពីឯកជនភាព និងព្រួយបារម្ភអំពីកូនប្រុសរបស់ពួកគេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អបអរបុណ្យណូអែលឆ្នាំនេះ Janie បញ្ចេញឈុតក្នុងមួយទំហឹង មិន​ខ្វល់ឈានចូលវ័យ៤៣ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម