ជីវិតកម្សាន្ដ
Lee Min-ho រំឭកគ្រោះថ្នាក់វិះស្លាប់ ត្រូវព្យាបាលខ្លួនជិត១ឆ្នាំក្នុងមន្ទីរពេទ្យយ៉ាងលំបាក
តារាសម្តែង Lee Min-ho បានចែករំលែកអំពីការចងចាំមួយនៃគ្រោះថ្នាក់ចរាចរណ៍ដ៏សាហា វដែលគាត់បានជួបប្រទះនៅអាយុ ២០ ឆ្នាំ អំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធី You Quiz on the Block របស់ tvN ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធកន្លងទៅនេះ។
តួឯកប្រុសក្នុងរឿង «ទេពមច្ឆាឆ្លងជាតិ» បានធ្វើការរៀបរាប់នូវទិដ្ធភាព គ្រោះថ្នាក់កាលពីឆ្នាំ ២០០៦ ដែលបានកើតឡើង ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅកាន់ខេត្ត Gangwon ជាមួយមិត្តជិតស្និទ្ធគឺតានោះតារាសម្តែង Jung Il-woo ។
នៅក្នុងហេតុការណ៍នោះ រថយន្តរបស់ពួកគេបានបុកជាមួយរថយន្តរបស់អ្នកបើកបរក្នុងស្ថានភាពស្រវឹង បានបើកឆ្លងកាត់កណ្តាលផ្លូវបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ នាពេលនោះ តារាប្រុសជួរមុខបានរងរបួសយ៉ាងធ្ងន់ធ្ងរ រួមទាំងបាក់ភ្លៅ និងឆ្អឹងរហែកឆ្អឹងខ្ចី ដោយត្រូវការសម្រាកព្យាបាលរយៈពេលប្រាំពីរខែ និងជិតមួយឆ្នាំនៅក្នុងមន្ទីរពេទ្យ។
លោកបាននិយាយថា៖ «គ្រោះថ្នាក់នេះបានបង្កើតព័ត៌មានសំខាន់នៅខេត្ត Gangwon ព្រោះវាទាក់ទិននឹងមនុស្សស្លាប់។ អ្នករាល់គ្នានៅក្នុងរថយន្តជនបង្កបានបាត់បង់ជីវិត។ ខ្ញុំបានចំណាយពេលជិតមួយឆ្នាំនៅមន្ទីរពេទ្យ ដោយមិនអាចធ្វើអ្វីបានក្រៅពីដេក»។
Lee Min-ho បានឆ្លុះបញ្ចាំងពីគ្រោះថ្នាក់ផ្លូវចិត្តដែលបានកើតឡើងលើគាត់ ក្នុងកំឡុងពេលដែលគាត់បានពិពណ៌នាថា ជាពេលវេលាដ៏មានសារៈប្រយោជន៍នៅក្នុងជីវិតរបស់គាត់។ គាត់បាននិយាយថា «ខ្ញុំទើបតែក្លាយជាមនុស្សមានការគិតបានជ្រៅ ពោរពេញដោយក្តីសុបិន និងមហិច្ឆតា។ រំពេចនោះ អ្វីគ្រប់យ៉ាងបានបញ្ឈប់។ អ្វីដែលខ្ញុំអាចធ្វើបានគឺការគិត។ ខ្ញុំបានឆ្លងកាត់ការបដិសេធ កំហឹង ការធ្លាក់ទឹកចិត្ត និងទីបំផុតគឺការរៀនទទួលយក»។
ទោះជាយ៉ាងណាក៏ដោយ កំឡុងពេល Lee Min-ho កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Jung Il-woo ដែលបានរងរបួសក្នុងឧបទ្ទវហេតុនេះផងដែរ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺដាច់សរសៃឈាមខួរក្បាល។ ក្រោយមក លោកបានជាសះស្បើយលឿនជាងមុន និងទទួលបានភាពល្បីល្បាញតាមរយៈរឿងកំប្លែង “High Kick!”។
យ៉ាងណាមិញ ងាកមកកាន់តារាសម្ដែង Lee Min-ho លោកបានទទួលស្គាល់ថា កន្លងមកខ្លួនបានជួបប្រទះនឹងអារម្មណ៍ចម្រុះ ពេលដែលគាត់មើលមិត្តរបស់គាត់សម្រេចបានភាពជាតារា។ ដោយលោកបានសារភាពថា «ខ្ញុំស្អប់ខ្លួនឯងដែលមានអារម្មណ៍បែបនេះ ។ ខ្ញុំចង់លើកទឹកចិត្តគាត់ និងអបអរសាទរជោគជ័យរបស់គាត់ដោយអស់ពីចិត្ត ប៉ុន្តែផ្នែកខ្លះនៃខ្ញុំមានអារម្មណ៍អន្ទះអន្ទែង។ ខ្ញុំក៏ចង់ឲ្យគេទទួលស្គាល់ និងធ្វើឲ្យមានកិត្តិយសនៅក្នុងសង្គមផងដែរ។៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Min Ho ទម្លាយការពិតថា ធ្លាប់បដិសេធផលិតកម្ម SM ដល់ទៅបីដង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៧ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី