ជីវិតកម្សាន្ដ
ត្រូវតុលាការកូរ៉េហាមផ្ដាច់មិនឲ្យវិលមកអាជីពសម្ដែង Park Yoochun ប្រើជីវិតបែបណាហើយ នាពេលនេះ
តាមរយៈរូបថតចុងក្រោយរបស់ Park Yoochun អតីតសមាជិកក្រុម DBSK/JYJ នៅប្រទេសជប៉ុន បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតកូរ៉េមានការភ្ញាក់ផ្អើល ថែមទាំងឡើងដល់កំពូលនៃ Naver portal ទៀតផង។ ដោយសារតែលោកខកខានបង្ហាញមុខឲ្យមហាជនបានឃើញអស់រយៈកាលជាយូរ ចាប់តាំងពីររឿងអាស្រូវគ្រឿងញៀននិងត្រូវផុងខ្លួនក្នុងពន្ធនាគារ។
តារាសម្ដែងនិងចម្រៀង Yoochun បង្ហាញមុខមាត់ជាថ្មី ប៉ុន្តែក្នុងសភាពមានស្នាមជ្រីជ្រួញនិងចាស់ច្រើនជាងមុន ហើយសក់វែងរបស់គាត់ធ្វើឲ្យរូបរាងរបស់អតីតសមាជិក DBSK មិនសូវស្រស់បស់ឡើយ។ ប្អូនប្រុសភ្លោះរបស់គាត់ Park Yoohwan ក៏បានទុកម៉ូដសក់ក្នុងស្ទីលស្រដៀងគ្នាផងដែរ ដោយធ្វើឲ្យអ្នកលេងអ៊ីនធឺណេតធុញទ្រាន់ទ្វេដងនៅក្នុងរូបថតដែលលេចឡើងលើអ៉ិនធើណេត។
ក្នុងឆ្នាំ ២០១៩ Park Yoochun និងអតីតគូដណ្តឹង Hwang Hana ត្រូវបានស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀន។ ប្រឈមមុខនឹងការចោទប្រកាន់ជាបន្តបន្ទាប់ តារាចម្រៀងប្រុសកើតឆ្នាំ ១៩៨៦ បានធ្វើសន្និសិទកាសែតដើម្បីត្អូញត្អែរ និងប្រកាសយ៉ាងក្លាហានថា គាត់នឹងចូលនិវត្តន៍ប្រសិនបើធ្វើតេស្តវិជ្ជមានចំពោះគ្រឿងញៀន។ ដោយមិននឹកស្មានដល់ ពិតជាបានធ្វើតេស្តវិជ្ជមានចំពោះគ្រឿងញៀន។
ប៉ូលិសបាននិយាយថា Yoochun បានធ្កាត់សក់របស់គាត់ដោយប្រុងប្រយ័ត្នដើម្បីលុបដាននៃការប្រើប្រាស់គ្រឿងញៀន ប៉ុន្តែការធ្វើតេស្តជើងសក់បានបង្ហាញលទ្ធផលវិជ្ជមាន។ អតីតសមាជិក DBSK បានក្លាយជារឿងកំប្លែងនៅក្នុងភ្នែកសាធារណៈ ហើយទទួលបានការរិះគន់យ៉ាងខ្លាំង។ តារាប្រុសត្រកូល Park ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ ខែ និងរយៈពេល ២ ឆ្នាំពីបទប្រើប្រាស់គ្រឿងញៀនជាមួយ Hwang Hana ។

ក្រោយចេញពីគុក តួឯកប្រុសក្នុងរឿង «ព្រះរាជបុត្រឆ្លងភព» មិនចូលនិវត្តន៍ដូចការសន្យាទេ។ ផ្ទុយទៅវិញ លោកបែរជារៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ និងលក់សៀវភៅរូបថតក្នុងតម្លៃសមរម្យដល់អ្នកគាំទ្រ បើទោះបីជាមានការរិះគន់ខ្លាំងពីសំណាក់មហាជនក៏ដោយ។
ក្រោយមក នៅឆ្នាំ ២០២១ Yoochun ត្រូវបានក្រុមហ៊ុនអតីតអ្នកគ្រប់គ្រងរបស់គាត់ប្តឹងពីបទរំលោភលើកិច្ចសន្យាផ្តាច់មុខ ចុះហត្ថលេខាដោយបំពានជាមួយក្រុមហ៊ុនជប៉ុន លេងល្បែងឆ្លងព្រំដែន និងកេងបន្លំប្រាក់ក្រុមហ៊ុន។ តារាប្រុសម្នាក់នេះក្រោយមកត្រូវបានតុលាការក្រុងសេអ៊ូលហាមមិនឲ្យធ្វើការក្នុងវិស័យកម្សាន្តដោយបញ្ចប់អាជីពនៅកូរ៉េជាផ្លូវការ។
បន្ទាប់ពីផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់ Yoochun បានធ្លាក់ខ្លួនទៅធ្វើការនៅប្រទេសថៃ ហើយនឹកស្មានមិនដល់ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ សារព័ត៌មាន Hankook Ilbo បានរាយការណ៍ថាតួប្រុសកូរ៉េកំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញដ៏ស្រស់ស្អាតម្នាក់ ដែលជាកូនស្រីរបស់ឧបនាយករដ្ឋមន្ត្រីថៃ និងជាម្ចាស់ក្រុមហ៊ុនធំៗជាច្រើន។
មិនត្រឹមប៉ុណ្ណឹងទេ ដោយផ្អែកតាមរបាយការណ៍បានបញ្ចាក់ថា កូនស្រីឧបនាយករដ្ឋមន្ត្រីថៃ បានបង្កើតម៉ាកគ្រឿងសំអាងនិងធ្វើឲ្យ Yoochun ក្លាយជាទូតសុឆន្ទៈឲ្យយីហោរបស់ខ្លួន។ នាងក៏បានគាំទ្រ តារាប្រុសជាមួយនឹងទឹកប្រាក់ ដើម្បីប្ដឹងក្រុមហ៊ុនចាស់របស់មិត្តប្រុសថែមទៀត។ យ៉ាងណា នៅខែធ្នូ ឆ្នាំ ២០២៣ គូស្នេហ៍នេះបានដើរដល់ផ្លូវបំបែកពីគ្នា។
មិនឈប់ត្រឹមនេះទេ Park Yoochun ក៏ត្រូវបានទីភ្នាក់ងារពន្ធជាតិកូរ៉េដាក់ឈ្មោះឲ្យបង់ពន្ធក្រោមចំនួន ៥ ជាមួយនឹងចំនួនទឹកប្រាក់សរុបរហូតដល់ ៤០៩ លានវ៉ុន ។ រឿងអាស្រូវគេចពន្ធបានធ្វើឲ្យអតីតសមាជិក DBSK រងការរិះគន់យ៉ាងខ្លាំង។ ទស្សនិកជនជាច្រើនហាក់ដូចជាធុញទ្រាន់នឹងតារាប្រុសព្រមទាំងរឿងចម្រូងចម្រាសដែលលោកបានជាប់ពាក់ព័ន្ធក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Dispatch បញ្ចេញរូបថត Song Min Ho ក្នុងពិធីជប់លៀង កំឡុងពេលបំពេញកាតព្វកិច្ចយោធា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ