ជីវិតកម្សាន្ដ
អាងតែជាកូនសេដ្ឋី ស្វាមី Chompoo ឲ្យកាដូឆ្នាំថ្មីដល់បុគ្គលិកមិនសំចៃដៃឡើយ
ក្រៅពីធ្វើជាឪពុកនិងមើលថែគ្រួសារដ៏កក់ក្តៅ រហូតទទួលបានការសរសើរថា ជាស្វាមីគំរូរបស់មនុស្សជាច្រើន នាពេលនេះលោក Nott Visrut ស្វាមីរបស់កំពូលតារាសម្ដែងថៃ Chompoo Araya នៅជាប់ឈ្មោះជាមេកើយពូកែមើលថែបុគ្គលិកដោយជូនរង្វាន់ច្រើនអនេកកាលពីថ្ងៃចូលឆ្នាំថ្មី២០២៥កន្លងមក។
កូនសេដ្ឋីរូបនេះត្រូវបានគេដឹងថា មានអាជីវកម្មផលិតខ្សែភ្លើងក្រោមម៉ាកយីហោ Vnine ដោយបានបង្កើតប្រាក់ចំណូលដល់គ្រួសារត្រកូល Rangsisingpipat យ៉ាងក្រាស់ក្រែល។ រូបលោកផ្ទាល់ក៏ត្រូវបានស្រឡាញ់ដោយអ្នកគ្រប់គ្នានៅក្នុងក្រុមហ៊ុន មិនមែនដោយសារតែភាពមានបាននោះទេ ប៉ុន្តែជាចរិតលក្ខណៈផ្ទាល់ខ្លួនទោះកូនអ្នកមានក្ដី។
យ៉ាងណា កាលពីពេលថ្មីៗនេះ វីដេអូឃ្លិបមួយត្រូវបានលាតត្រដាងក្នុងឱកាសនៃពិធីជប់លៀងឆ្នាំថ្មីឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vnine ដែលលោក Nott Visrut បានផ្ដល់នូវអំណោយពិសេសជាច្រើនដល់បុគ្គលិករបស់ខ្លួន ដោយរៀបចំកាដូជាច្រើន ដើម្បីផ្តល់រង្វាន់ដល់អ្នកដែលបានខិតខំពេញមួយឆ្នាំកន្លងមក។ នៅក្នុងប្រាក់រង្វាន់មានទាំង iPad, នាឡិកា Apple, ទូរស័ព្ទ iPhone, សាច់ប្រាក់, មាស, ឧបករណ៍អគ្គិសនី,, កង់ និង ម៉ូតូ ជាដើម។
បន្ទាប់ពី វីដេអូឃ្លិបរបស់ឪពុកកូន៣បង្ហោះសាធារណៈ វាបានធ្វើឲ្យអ្នកគំាទ្រជាច្រើនសម្រុកចូលទៅបញ្ចេញមតិយ៉ាងច្រើនសន្ធឹកដោយលើកសរសើរថា នេះជានាយកប្រតិបត្តិដែលបុគ្គលិកគ្រប់គ្នាប្រាថ្នា និងយល់ចិត្តបុគ្គលិកថាចង់បានអីឲ្យប្រាកដ។ ជាមួយគ្នានោះដែរ មានអ្នកខ្លះថែមទាំងចង់ក្លាយជាបុគ្គលិកក្នុងក្រុមហ៊ុនរបស់ស្វាមី Chompoo ថែមទៀតផង។
ទោះជាយ៉ាងណា ក៏មិនមែនជារឿងចម្លែកពេកនោះទេដែលលោក Nott Visrut រៀបអំណោយជារង្វាន់ច្រើនសន្ធឹកសម្រាប់បុគ្គលិកឆ្នើមក្នុងក្រុមហ៊ុនរបស់លោក។ កន្លងមក លោកក៏ធ្លាប់ប្រគល់សាច់ប្រាក់ដល់កូនចៅក្រោមបង្គាប់យ៉ាងច្រើន ដើម្បីជាការលើកទឹកចិត្តដល់ពួកគេក្នុងរយៈកាលពេញ១ឆ្នាំនេះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


