Connect with us

ជីវិតកម្សាន្ដ

Zhao Wei តបទៅអតីតស្វាមីវិញ ក្រោយពាក់ព័ន្ធរឿងលុយកាក់ និងការជួញដូរមនុស្ស

បានផុស

នៅ

ការឆ្លើយតបទៅកាន់អតីតស្វាមីគឺ តារាចិន Zhao Wei ឬតួចៀវវ៉ៃ​ បាននិយាយថា នាងបានដាក់ពាក្យសុំមិនពាក់ព័ន្ធជាមួយផ្សារហ៊ុនហុងកុង ដោយស្នើសុំឲ្យពួកគេធ្វើបច្ចុប្បន្នភាពព័ត៌មាន ទាក់ទងនឹងទំនាក់ទំនងរបស់នាងជាមួយលោក Huang Youlong ។​ នេះបើយោងតាមការចុះផ្សាយពី QQ កាលពីថ្ងៃទី២២ ខែមករា។

លើសពីនេះ ផ្សារហ៊ុនក៏បានបង្ហាញឲ្យឃើញថា ភាគហ៊ុនចំនួន ៣.៥ ពាន់លានយន់របស់ Zhao Wei នៅក្នុង Shunlong Holdings ត្រូវបានផ្ទេរនៅថ្ងៃដែលគូស្នេហ៍បានបញ្ចប់ដំណើរការលែងលះនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១។ នេះសបញ្ជាក់ឲ្យឃើញថា តារាស្រីមិនមានអ្វីពាក់ព័ន្ធជាមួយបញ្ហាអាជីវកម្ម និងបំណុលរបស់អតីតស្វាមី Huang Youlong  នោះទេ។

ម៉្យាងវិញទៀត បើតាម Sohu បានឲ្យដឹងថា Zhao Wei និងស្វាមីបានបែកគ្នាតាំងពីឆ្នាំ ២០១៨ មក ប្តឹងលែងលះគ្នានៅឆ្នាំ ២០១៩ និងបញ្ចប់នីតិវិធីនៅឆ្នាំ ២០២១។ ចាប់តាំងពីពេលនោះមក អតីតស្វាមីមិនបានបង្ហាញខ្លួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយទេ ប៉ុន្តែក្រុមហ៊ុនរបស់អ្នកជំនួញនេះមិនបានផ្លាស់ប្តូរព័ត៌មានចុះឈ្មោះរបស់ខ្លួនឡើយ។ គិតត្រឹមខែសីហា ឆ្នាំ ២០២៤ ឈ្មោះរបស់នាងនៅតែស្ថិតក្នុងក្រុមម្ចាស់ភាគហ៊ុនដដែល។

មិនតែប៉ុណ្ណោះ អាកប្បកិរិយាលាក់កំបាំងរបស់ Huang Youlong  គឺឆ្លៀតយកឈ្មោះអតីតភរិយា ដើម្បីកេងចំណេញសម្រាប់ខ្លួន ពីព្រោះឈ្មោះ Zhao Wei មានទម្ងន់ និងកិត្យានុភាពជាងលោក។ ​ទោះ​យ៉ាង​ណា​​ នេះ​ជា​បទ​ល្មើស​លាក់​បាំង​ព័ត៌មាន​ពិត​ពី​ដៃគូ។ ដូច្នេះហើយ ការប្រកាសជាសាធារណៈរបស់ Zhao Wei អំពីកាលបរិច្ឆេទនៃការលែងលះនេះ មិនត្រឹមតែជួយនាងឲ្យជៀសផុតពីបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យលោក Huang Youlong ស្ថិតក្នុងស្ថានភាពដែលគាត់ក្លាយជាឧក្រិដ្ឋជនទៀតផង។ ជាមួយគ្នានោះដែរ ដោយគិតពីកម្រិតនៃការខូចខាតដល់ដៃគូរបស់គាត់ អ្នកជំនួញ Huynh អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ។

យោងតាមកាសែត Global Times លោក Huang Youlong ពីមុនបានលាក់ខ្លួននៅបរទេសដោយទុកឲ្យ Zhao Wei តែម្នាក់ឯងប្រឈមមុខនឹងបណ្តឹងធំនិងតូចប្រហែល ៤០០ នៅក្នុងប្រទេស។ តារា​ស្រី​រូប​នេះ​ទទួល​យក​រឿង​នេះ​ព្រោះ​នាង​ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​ក្នុង​ឆ្នាំ​ ២០១៧​ដែរ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលបុគ្គលម្នាក់បានទាមទារបំណុលដ៏ធំចំនួន ១​៤១ លានដុល្លារដែលអតីតស្វាមីបានខ្ចីនោះ តារាស្រីត្រូវបង្ខំឲ្យនិយាយដើម្បីចៀសវាងការជាប់ពាក់ព័ន្ធ។ ក្រោយមកនៅថ្ងៃទី ២៨ ខែធ្នូ នៅលើទំព័រផ្ទាល់ខ្លួន​ Zhao Wei បានប្រកាសថា នាងបានលែងលះជាមួយប្តីអ្នកជំនួញ Huang Youlong  ជាច្រើនឆ្នាំមកហើយ។ តារាស្រីរូបនេះលែងមានទំនាក់ទំនងស្នេហាជាមួយអតីតស្វាមីទៀតហើយ ដូច្នេះហើយទើបនាងមិនចង់ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុរបសលោកទេ។

យ៉ាងណាមិញ Zhao Wei ត្រូវបានគេជឿថា​ មានជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការក្លែងបន្លំទូរគមនាគមន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ សកម្មភាពអាជីវកម្មទាំងនេះគឺទាក់ទងនឹងបងប្អូនជីដូនមួយរបស់ Huang Youlong ។ ប្រហែលជានោះហើយ ជាមូលហេតុដែលតារាស្រីវ័យ៤៨ឆ្នាំ សម្រេចចិត្តលាតត្រដាងការកុហករបស់អតីតស្វាមី៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយចចាមអារ៉ាមថា Zhao Wei ជាមេខ្លោងនៅពីក្រោយជួញដូរមនុស្សទៅថៃ-មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម