ជីវិតកម្សាន្ដ
បុគ្គលិកស្រីម្នាក់ ត្រូវបណ្តេញចេញពីការងារ ក្រោយរិះគន់ Liu Yifei ធាត់
បុគ្គលិកយីហោម៉ូដសម្លៀកបំពាក់របស់ចិនម្នាក់ត្រូវបានចាប់បានដោយប្រើគណនីរបស់យីហោ ដើម្បីវាយប្រហារលើតារស្រី Liu Yifei។ ជាលទ្ធផល បុគ្គលនេះត្រូវបានគេបណ្តេញចេញ ដែលបង្កឲ្យមានមតិចម្រុះនៅលើបណ្តាញសង្គម Weibo ។
ឧប្បត្តិហេតុនេះបានចាប់ផ្តើមនៅពេលដែល Liu Yifei ត្រូវបានថតដោយសម្ងាត់ដើរជុំវិញផ្សារទំនើបមួយក្នុងទីក្រុងប៉េកាំង ។ នៅពេលដែលរូបភាពនេះបានរីករាលដាលនៅលើអ៊ីនធឺណិត ខោដែលនាងពាក់ដែលមានតម្លៃ ១,៥៩៥ យន់ (២២០) ត្រូវបានអ្នកគាំទ្រស្វែងរកដោយធ្វើឲ្យផលិតផលនេះជាប់ក្នុងបញ្ជីស្វែងរករបស់ Taobao ។
ក្រោយមក ម៉ាកយីហោម៉ូដសម្លៀកបំពាក់របស់ចិន Le Fame បានឆ្លៀតយកឱកាសនេះភ្លាមៗ ដោយប្រើរូបថតច្បាស់លាស់ដើម្បីផ្សព្វផ្សាយ ដោយដាក់ស្លាកថា ប្រភេទដូចគ្នាទៅនឹង Liu Yifei និងលក់ផលិតផលចំនួន ៣ពាន់ម៉ូដ ។ បន្ទាប់មក ពួកគេបានបន្តដាក់ស្លាកផលិតផលផ្សេងទៀតដែលតារាសម្ដែងស្រីបានប្រើស្រដៀងគ្នា ដោយទទួលបានការលក់ខ្ពស់បំផុត។
យ៉ាងណា កាលពីថ្ងៃទី ២៦ ខែមករា ប្រធានបទមួយក៏បានផ្សាយដែរថា នារីម្នាក់ត្រូវបានបណ្តេញចេញដោយសារការអត្ថាធិប្បាយថា Liu Yifei រាងធាត់បន្តិច ដូច្នេះអ្នកស្លៀកវាស្អាតជាងនាងទៀត។ បានឡើងយ៉ាងលឿនទៅកាន់ទីតាំងស្វែងរកកំពូលនៅលើ Weibo ដោយទាក់ទាញការចាប់អារម្មណ៍ និងការជជែកដេញដោលពីសហគមន៍អនឡាញ។
ក្រោយមក យីហោបានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់បុគ្គលិកថា Liu Yifei រាងតូចច្រឡឹង ហើយបានប្រកាសថាបុគ្គលិកនោះត្រូវបានបណ្តេញចេញ ដោយសារតែបុគ្គលិកនៃហាង Le Fame Nanjing ប្រើប្រាស់គណនីបណ្តាញសង្គមផ្ទាល់ខ្លួន (Lefame Nanjing – Anna) ដើម្បីបង្ហោះសេចក្តីថ្លែងការណ៍មិនសមរម្យ អាកប្បកិរិយានេះបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍សេវាកម្ម និងបទប្បញ្ញត្តិនៅក្នុងសៀវភៅណែនាំបុគ្គលិករបស់ក្រុមហ៊ុន។
ក្រុមហ៊ុនបានសម្រេចចិត្តបញ្ចប់កិច្ចសន្យាការងារជាមួយបុគ្គលិកនេះ។ សង្ឃឹមថាបុគ្គលិកក្រុមហ៊ុនទាំងអស់នឹងយករឿងនេះធ្វើជាមេរៀន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សេវាកម្ម ការគោរព និងស្មោះត្រង់ ចំពោះអតិថិជនទាំងអស់ ហើយមិនធ្វើឲ្យមានការខកចិត្តចំពោះទំនុកចិត្តរបស់អតិថិជនម្នាក់ៗឡើយ។
យីហោបន្ទាប់មកបានបង្ហោះលិខិតសុំទោសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់ខ្លួន ចំពោះការអត្ថាធិប្បាយមិនសមរម្យ ដែលធ្វើឡើងដោយបុគ្គលិករបស់ក្រុមហ៊ុនថា តាមរយៈឧប្បត្តិហេតុនេះ យើងដឹងយ៉ាងជ្រាលជ្រៅអំពីសារៈសំខាន់នៃក្រមសីលធម៌ និងអាកប្បកិរិយារបស់បុគ្គលិក។ ក្រុមហ៊ុនប្តេជ្ញាពង្រឹងការបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងអំពីក្រមសីលធម៌ ជំនាញវិជ្ជាជីវៈ ក៏ដូចជាស្មារតីសេវាកម្មសម្រាប់បុគ្គលិកទាំងអស់៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុពិត Huang Xiaoming និង Angelababy លែងលះ ទោះគូស្នេហ៍មិនបានទម្លាយក្ដី
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


