ជីវិតកម្សាន្ដ
ខ្លួននៅក្នុងគុកទេ តែ Diddy ហ៊ានប្តឹង NBC ទារថ្លៃ ១០០លានដុល្លារ ពីបទបង្ខូចកេរ្តិ៍ឈ្មោះលោក
Sean Diddy Combs បានដាក់ពាក្យបណ្តឹងក្នុងទំហំទឹកប្រាក់ចំនួន ១០០ លានដុល្លារប្រឆាំងនឹង NBC Universal ដោយអះអាងថា ភាពយន្តឯកសារក្រោមចំណងជើងថា Diddy: Making of a Bad Boy បង្ហាញរូបគាត់ថា ជាឃាតកសៀរៀល និងជាឧក្រិដ្ឋជនផ្លូវភេទច្បាស់ៗពេក។
ពាក្យបណ្តឹងដែលដាក់នៅញូវយ៉ក បានចោទប្រកាន់ថា NBC បានផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ តារារ៉េប ខណៈពេលដែលគាត់កំពុងរង់ចាំការកាត់ទោសលើការចោទប្រកាន់ពីបទជួញដូរផ្លូវភេទរបស់សហព័ន្ធ។
ភាពយន្តឯកសារដែលបានចាក់បញ្ចាំងជាលើកដំបូងនៅលើ Peacock បង្ហាញថា តារារ៉េបវ័យ៥៥ឆ្នាំ មានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ Kimberly Porter, The Notorious B.I.G. និង Heavy D. ក្នុងនោះវាក៏ចោទប្រកាន់គាត់ពីបទរំលោភលើអនីតិជនផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់គាត់បានចេញមុខអះអាងថា ឯកសារមួយនោះបំភ្លៃការពិតដើម្បីរកប្រាក់ចំណេញ និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់កូនក្ដីក្នុងការកាត់ក្តីដោយយុត្តិធម៌។ ជាពិសេសថែមទៀត ការចោទប្រកាន់របស់ពួកគេគឺគ្មានមូលដ្ឋានច្បាស់ការឡើយ។
គួររម្លឹកដែរថា ស្ថាបនិកផលិតកម្មចម្រៀង Bad Boy Records ត្រូវបានចាប់ខ្លួននៅពាក់កណ្តាលខែកញ្ញា ក្នុងទីក្រុងញូវយ៉ក បន្ទាប់ពីការស៊ើបអង្កេតរបស់រដ្ឋាភិបាលអស់រយៈពេលជាច្រើនខែលើការចោទប្រកាន់ពីការប្រព្រឹត្តខុស។ Diddy ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការជំរិតទារប្រាក់ ការជួញដូរផ្លូវភេទដោយបង្ខំ ការក្លែងបន្លំ ឬការបង្ខិតបង្ខំ និងការជួញដូរនៅក្នុងពេស្យាចារ។ លើសពីនេះលោក ត្រូវបានចោទប្រកាន់ពីបទរៀបចំពិធីជប់លៀងដែលគេស្គាល់ថាជា “Freak Offs” ដែលជនរងគ្រោះខ្លះត្រូវបានគេចោទថាបង្ខំឲ្យចូលរួមក្នុងអំពើផ្លូវភេទតាមបទឧក្រិដ្ឋ។ យ៉ាងណា លោកបានបដិសេធថាមិនបានប្រព្រឹត្តខុសអ្វីទាំងអស់និងកំពុងស្ថិតក្នុងការឃុំឃាំងរបស់សហព័ន្ធស្របពេលដែល កាលបរិច្ឆេទចាប់ផ្តើមសម្រាប់ការកាត់ទោសគ្រោងធ្វើនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៥៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អត់និយាយលេងទេ Elon Musk បិទគណនី X របស់ Kanye ដែលបង្ហាញសកម្មភាពប្រកាន់ពូជសាសន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


