ជីវិតកម្សាន្ដ
ការស្លាប់ Kim Sae Ron ជំរុញឲ្យសង្គមឈប់ប្រព្រឹត្តអំពើឃោរឃៅ និងរុញច្រានតារាដល់ជ្រោះមរណៈ
ការស្លាប់របស់តារាសម្តែង Kim Sae Ron ក្នុងវ័យ ២៤ ឆ្នាំ បានធ្វើឲ្យមានការរិះគន់កាន់តែខ្លាំងឡើង ចំពោះការស្អប់ខ្ពើមហួសហេតុដែលនាងស៊ូទ្រាំ ខណៈដែលសាធារណជនកាន់ទុក្ខចំពោះការសោកនាដកម្មមួយនេះ ព្រមទាំងអំពាវនាវឲ្យឆ្លុះបញ្ចាំងពីសង្គមលើការវិនិច្ឆ័យដ៏ឃោរឃៅ ជារឿយៗសំដៅទៅលើតារាល្បីៗក្នុងប្រទេសកូរ៉េខាងត្បូង។
Na Jong-ho ជំនួយការសាស្រ្តាចារ្យផ្នែកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Yale បានសរសេរនៅលើ Facebook កាលពីថ្ងៃទី ១៧ ខែកុម្ភៈថា ការស្លាប់របស់តារាស្រីមានអារម្មណ៍ថា ដូចជាមនុស្សម្នាក់បានរុញច្រាននាងឲ្យដល់ជ្រោះមរណៈ។ សង្គមដែលកប់មនុស្សដោយមិនផ្តល់ឱកាសទីពីរដល់ពួកគេ បន្ទាប់ពីកំហុសគឺមិនមែនជារឿងល្អនោះទេ ។
លោកបានបន្ថែមថា សង្គមរបស់យើងបោះបង់អ្នកដែលជំពប់ដួល ហើយបន្តដំណើរទៅមុខទៀត ហាក់ដូចជាគ្មានអ្វីកើតឡើង។ វាមានអារម្មណ៍ដូចជាកំណែជីវិតពិតដ៏ធំនៃរឿង «Squid Game»។ តើត្រូវបាត់បង់ជីវិតប៉ុន្មានទៀត មុននឹងយើងឈប់ធ្វើឲ្យមនុស្សមានភាពអាម៉ាស់នេះ?»។
តារាចម្រៀង Migyo ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធនៅលើ Instagram ដោយសរសេររៀបរ៉ាប់លម្អិតថា សង្គមនេះបានក្លាយជាទម្លាប់មួយថា ទាល់តែមាននរណាម្នាក់ស្លាប់ ទើបអ្នកស្អប់ឈប់រូបគេ។ ការប្រមាថ ការតិះដៀល និងមតិស្អប់ខ្ពើមចំពោះតារាល្បីៗ បានធ្វើឲ្យពួកគេប្រឈមនឹងភាពទាល់ច្រក រកផ្លូវមិនឃើញមកវិញ។

Kim Sae Ron ប្រឈមមុខនឹងការរិះគន់ជាសាធារណៈ បន្ទាប់ពីត្រូវបានគេចាប់បានថាបើកបរក្នុងស្ថានភាពស្រវឹងនៅក្នុងស្រុក Gangnam នៃទីក្រុងសេអ៊ូលក្នុងខែឧសភា ឆ្នាំ ២០២២។ នាងត្រូវបានពិន័យជាប្រាក់ចំនួន ២០ លានវ៉ុន (១ម៉ឺន៥ពាន់ដុល្លារ) និងបញ្ឈប់សកម្មភាពទាំងអស់។ នៅពេលនោះ ឈ្មោះរបស់នាងត្រូវគេបញ្ចេញមតិអវិជ្ជមានជាច្រើនរួមទាំងពាក្យសម្ដីអសុរសដែលមិនសមគួរហាក់បីដុចជាចង់ឲ្យនាងបាត់មុខពីលោកនេះដែរ។
យ៉ាងណាក៏ដោយ តារាស្រីបានចេញលិខិតសុំទោសដែលសរសេរដោយដៃនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែនាពេលនោះនាងត្រូវការលុយទើបបង្ខំចិត្តធ្វើការនៅហាងកាហ្វេមួយក្រៅពីអាជីពសម្ដែង។ ភ្លាមៗនោះ រូបភាពរបស់នាងបានលេចឡើង ហើយការវិលវិញដែលគ្រោងទុកក្នុងខែមេសាឆ្នាំមុន ស្រាប់តែលុបចោល បន្ទាប់ពីប្រឈមនឹងការរិះគន់ជាសាធារណៈជាថ្មី។
ការស្អប់ខ្ពើមជាប់រហូតពីមហាជន និងរឿងចម្រូងចម្រាសជាបន្តបន្ទាប់ បានធ្វើឲ្យនាងរឹងមាំហ៊ានប្រឈមមុខ និងបានបង្ហោះវីដេអូខ្លីមួយលើ Instagram ថា អ្នកទាំងអស់គ្នាមិនអាចបញ្ឈប់បានទេ? នាងបានត្រៀមខ្លួនត្រលប់មកចាក់បញ្ចាំងវិញជាមួយនឹងរឿង «Guitar Man» ដែលគ្រោងនឹងចេញនៅឆ្នាំនេះផ្ទាល់តែម្ដង។
ដោយឡែក បន្ទាប់ពីការស្លាប់ទាំងវ័យក្មេងរបស់តួឯកស្រីកូរ៉េ បានជំរុញឲ្យមានការពិភាក្សាអំពីការពិនិត្យមើលមិនសមាមាត្រតារាល្បីដែលប្រឈមមុខ។ ជាពិសេស ស្តង់ដារទ្វេរដងរបស់សង្គម ចំពោះតារាល្បីៗដែលកំពុងរស់រងទុក្ខ។ អ្នកគាំទ្ររបស់នាងជាច្រើនបានបង្ហោះសេចក្តីថ្លែងការណ៍នៅលើសហគមន៍អនឡាញ DC Inside ថា Kim Sae-ron បានទទួលស្គាល់កំហុស នាងសុំទោស និងព្យាយាមបន្តជីវិឡើងវិញតក្នុងវិស័ួសិល្បៈ។ ប៉ុន្តែអរិភាព និងការព្រងើយកន្តើយជាសាធារណៈដែលនាងបានប្រឈមមុខ លើសពីអ្វីដែលនរណាម្នាក់អាចទ្រាំបាន ។
សេចក្តីថ្លែងការណ៍ដដែលបានគូសបញ្ចាក់បន្ថែមថា នៅពេលដែលយើងឃើញអ្នកនយោបាយមានទោសពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាងនេះទៅទៀត តែគេទាំងនោះបែរជារស់នៅដោយសេរី ក៏មិនប្រឈមមុខនឹងការស៊ើបអង្កេតដដែលៗដូចតារាដែរ។
យ៉ាងណាមិញ គារស្លាប់របស់តារាសម្ដែងដែលផ្ដើមអាជីពតាំងពីវ័យកុមារមកបានធ្វើឲ្យទស្សនិកជននិងមិត្តរួមការងារក្នុងឧស្សាហកម្មកូរ៉េ បានសម្តែងការសោកសៅរបស់ពួកគេតាមអ៊ីនធឺណិត។ តារាសម្ដែង Kim Ok-vin, Kim Min-chae ,តារាចម្រៀង Yezi មកពីក្រុម Fiestar, តារាសម្ដែង Seo Ha-jun ព្រមទាំងតារាសម្តែង Won Bin បានផ្ញើកម្រងផ្កាចូលរួមរំលែកទុក្ខទាំងក្រៀមក្រំដោយមិននឹកស្មានថាKim Sae-ron អាចមានថ្ងៃនេះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Sae Ron ធ្លាប់ព្យាបាលផ្លូវចិត្ត មុនពេលទទួលមរណភាពទាំងវ័យក្មេង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


