ជីវិតកម្សាន្ដ
ជីវិត Zhao Lusi ហាក់ស្រុតចុះខ្លាំង ក្រោយជាពីជំងឺភ្លាមៗ
កាលពីថ្ងៃទី ១៨ ខែកុម្ភៈ Zhao Lusi បានធ្វើដំណើរទៅទីបេ ដើម្បីធ្វើការងារសប្បុរសធម៌។ ដោយសារតែតារាស្រី ធ្លាប់ធ្លាក់ខ្លួនឈឺធ្ងន់ពីមុនមក បូករួមនឹងជំងឺបាក់ទឹកចិត្តជាច្រើនឆ្នាំ ហើយគ្រូពេទ្យបានណែនាំឲ្យចេញទៅក្រៅធ្វើសកម្មភាពប្រកបដោយអត្ថន័យ វិជ្ជមាន ដើម្បីបន្ធូរអារម្មណ៍ ទើបដំណើរកម្សាន្តរបស់នាងហាក់ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន។ ប៉ុន្តែ រាល់សកម្មភាពរបស់តារស្រីវ័យ២៦ឆ្នាំ ទទួលបានការរិះគន់យ៉ាងច្រើន។ អាចនិយាយបានថានាងរឹតតែស្អប់ជាងមុនពេលឈប់សម្រាកឈឺទៅទៀត។

យោងតាម QQ បានរាយការណ៍ថាបច្ចុប្បន្ននៅលើ Weibo មានប្រធានបទ Zhao Lusi មិនត្រូវការឈើច្រត់ ដែលមានអ្នកចូលមើល ៤៥ លានដង។ នៅក្នុងនោះ ទស្សនិកជនបានកត់សម្គាល់ថា ទោះបីជានាងត្រូវឡើងជម្រាលភ្នំ និងដើរលើផ្លូវមិនស្មើគ្នាក៏ដោយ តែនៅតែអាចដើរបានយ៉ាងងាយស្រួល។
ប្រហែល ៨ ថ្ងៃមុន គឺនៅថ្ងៃទី ១០ ខែកុម្ភៈ ពេលតារាស្រីចេញទៅក្រៅក្នុងទីក្រុង នាងនៅតែប្រើឈើច្រត់។ នៅពេលនោះ ទស្សនិកជនបានប្រកែកយ៉ាងខ្លាំងព្រោះមានអ្នកខ្លះគិតថាសុខភាពរបស់នាងគឺជាលឿនណាស់។ ដោយសារតែសុខភាព Zhao Lusi បានធូរស្បើយយ៉ាងឆាប់រហ័ស នាងត្រូវបានគេដាក់ឈ្មោះថាអព្ភូតហេតុវេជ្ជសាស្ត្រ។ តារាស្រីរូបនេះប្រើឈើច្រត់ដើរហាក់ដូចជាទង្វើគួរឲ្យអាណិត។
លើសពីនេះ នៅពេលដែលតារាស្រីត្រកូលស្រី Zhao ទៅធ្វើការងារសប្បុរសធម៌នៅទីបេ មនុស្សជាច្រើនគិតថា តារាស្រីរូបនេះ រករឿងលំបាកសម្រាប់ខ្លួននាង សុខភាពរបស់នាងនៅតែខ្សោយ ប៉ុន្តែនាងបានទៅកន្លែងដែលមានអាកាសធាតុអាក្រក់ និងផ្លូវភ្នំពិបាក។
ទោះជាយ៉ាងណា ដំណើររបស់នាងមិនត្រូវបានប្រកាសជាសាធារណៈទេ វាជាកាលវិភាគឯកជន ប៉ុន្តែមានកាមេរ៉ាអាជីពតាមក្រោយ ហើយរូបភាពជាច្រើនត្រូវបានបញ្ចេញ។ ម៉្យាងវិញទៀត តួចិនរូបនេះ ក៏បានបង្ហាញវត្តមានជាបន្តបន្ទាប់នៅលើវេទិកាប្រធានបទក្តៅរបស់ Weibo ជាមួយនឹងទំនាក់ទំនងឈានដល់ ១០០ លាន។
ទោះបីជាគោលបំណងនៃការធ្វើដំណើររបស់ Zhao Lusi ល្អក៏ដោយ ប៉ុន្តែនៅលើបណ្តាញសង្គមមានមតិជាច្រើនថានាងកំពុងធ្វើពុតនិងសម្តែងដើម្បីទទួលបានការអាណិតអាសូរជាសាធារណៈ។ មនុស្សជាច្រើនបានចោទសួរពីគោលបំណងពិតរបស់នាងដែលបង្ហាញថាតារាស្រីរូបនេះកំពុងត្រូវបានទស្សនិកជនមន្ទិលសង្ស័យ និងបានបាត់បង់ស្នេហារបស់ទស្សនិកជន។
ប្រភពបានបន្ថែមថាបច្ចុប្បន្ននេះ Zhao Lusi ត្រូវបានគេរិះគន់ចំពោះអ្វីគ្រប់យ៉ាងដែលនាងធ្វើ។ កន្លងមក តារាស្រីរូបនេះផ្ទាល់បានសារភាពថាខ្លួនបានប្រើជំងឺក្នុងគោលបំណងធ្វើទីផ្សារ ដូច្នេះមហាជនលែងជឿនាងទៀតហើយ។ បាត់បង់ការស្រលាញ់របស់ទស្សនិកជន តារាស្រីហាក់កំពុងបិទផ្លូវជីវិតផ្ទាល់ខ្លួនដែរ។
សូម្បីតែនៅពេលដែល Zhao Lusi ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏មនុស្សជាច្រើនបានអំពាវនាវឱ្យធ្វើពហិការ និងហាមឃាត់ ។ ទស្សនិកជនជាច្រើនបានបញ្ចេញមតិថា មិនត្រឹមតែមិនអាណិតតារាស្រីនោះទេ ថែមទាំងរំខានដល់ការងារ PR ជាក់ស្តែង ដូចជាការសម្ដែងតាមស្គ្រីបដែលសរសេរទុកមុនដោយតារាស្រី និងក្រុមហ៊ុនគ្រប់គ្រងរបស់នាងជាដើម។
ម៉្យាងវិញទៀត ការបង្ហោះជាបន្តបន្ទាប់របស់ Zhao Lusi អំពីកម្មវិធីសប្បុរសធម៌ និងជួយដល់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ក៏ទទួលបានការសង្ស័យជាច្រើនថា គ្រាន់តែជាអ្នកទាំងពីរលេងសើចដើម្បីទាក់ទាញការចាប់អារម្មណ៍។ គេក៏អាចមើលឃើញថារូបភាពតារាស្រីបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់សាធារណជន។ នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់សម្រាប់សម្រស់ដែលកើតក្នុងឆ្នាំ ១៩៩៨។ ប្រសិនបើ នាងបន្តល្បិចទាំងនេះ ផ្លូវអាជីពរបស់នាងពិតជានឹងត្រូវបានបិទដោយសាធារណជន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនបង្ហាញការព្រួយបារម្ភ ក្រោយឃើញសភាព តួ លី លានជា រាងទ្រុឌទ្រោមខ្លាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


