ជីវិតកម្សាន្ដ
មហាជនបង្ហាញការព្រួយបារម្ភ ក្រោយឃើញសភាព តួ លី លានជា រាងទ្រុឌទ្រោមខ្លាំង
សម្រាប់ទស្សនិកជនដែលចូលចិត្តភាពយន្តក្បាច់គុនចិន Jet Li ឬ លី លានជា មិនមែនជាឈ្មោះចម្លែកនោះទេ។ តារាសម្តែងកើតនៅឆ្នាំ ១៩៦៣ គឺជាកំពូលតារាលំដាប់លេខ១ នៃខ្សែភាពយន្តកុងហ្វូ ដែលមានជំនាញក្បាច់គុនដ៏អស្ចារ្យ និងស្ទីលសម្ដែងដែលបង្ហាញពីស្មារតីរបស់វីរបុរស។
នៅក្នុងក្រសែភ្នែករបស់ជនជាតិចិន Jet Li គឺជានិមិត្តរូបនៃសិល្បៈក្បាច់គុនបុរាណនៅលើកញ្ចក់ទូរទស្សន៍។ សូម្បីតែកំពូលផ្សេងៗក៏ទទួលស្គាល់ថា គាត់គឺជាស្តេចក្បាច់គុននិងជាគ្រាប់ពេជ្រដ៏អស្ចារ្យទាំងបួននៃឧស្សាហកម្មភាពយន្តក្បាច់គុនរួមមាន Jackie Chan, Donnie Yen និង Wu Jing ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាប្រុសជើងចាស់ បានឃ្លាតឆ្ងាយពីបណ្ដាញសង្គមដោយរស់នៅស្ទើរតែឯកា។ គាត់លែងសម្ដែងក្នុងភាពយន្ត ហើយកម្របង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្ត។ ខ្សែភាពយន្តចុងក្រោយដែលកំពូលតារាក្បាច់គុនបានចូលរួមគឺរឿង Mulan របស់ Disney ដែលបានចេញផ្សាយក្នុងឆ្នាំ២០២០។ នៅក្នុងខ្សែភាពយន្តនេះ Jet Li ក៏បានដើរតួជាតួគាំទ្រផងដែរ ដោយបង្ហាញខ្លួនក្នុងរយៈពេលខ្លី ក្នុងនាមជាផ្ទៃខាងក្រោយសម្រាប់តារាស្រី Liu Yifei ។
បើទោះជាលោកលែងបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ ដើម្បីផ្តោតសំខាន់លើការថែរក្សាសុខភាព ចំណាយពេលជាមួយគ្រួសារ និងធ្វើសមាធិ ប៉ុន្តែ តួគុននិយមរូបនេះ នៅតែលេចមុខម្តងម្កាលជាមួយភរិយា និងកូនស្រីពីរនាក់ ឬចូលរួមកម្មវិធីជប់លៀងជាមួយមិត្តចាស់ក្នុងពិភពសិល្បៈ។
ទន្ទឹមគ្នានោះទៀតសោត កាលពីប៉ុន្មានថ្ងៃមុន អ្នកលេងអ៊ីនធឺណិតម្នាក់បានចែករំលែកវីដេអូឃ្លិបខ្លីមួយរបស់ Jet Li បង្ហាញខ្លួននៅភ្នំ Wutai ខេត្ត Shanxi ប្រទេសចិន នៅលើបណ្តាញសង្គម។ ក្នុងឃ្លិបនោះ ស្ដេចក្បាច់គុនស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងមួកមើលទៅសាមញ្ញ និងគួរឲ្យគោរពបំផុត។

គាត់បានចាកចេញពីព្រះវិហារតែម្នាក់ឯងដោយគ្មានប្រពន្ធនិងកូនស្រីរបស់គាត់។ តារាប្រុស ដើរចុះតាមជណ្តើរយឺតៗ ប៉ុន្តែជំហានរបស់គាត់មានសភាពទ្រុឌទ្រោម និងមិនរឹងមាំដូចមុនទេ។ មុខ និងដងខ្លួនរបស់តារាវ័យ ៦២ ឆ្នាំរូបនេះ មើលទៅរាងមូលបន្តិច ហើយថែមទាំងបង្ហាញក្បាលពោះក្នុងវ័យចំណាស់ថែមទៀង។
បន្ទាប់ពី វីដេអូឃ្លិបនេះត្រូវបានរីករាលដាល ទស្សនិកជនជាច្រើនបានសម្ដែងការព្រួយបារម្ភអំពីសុខភាពរបស់ Jet Li។ អ្នកខ្លះបានសម្ដែងការព្រួយបារម្ភចំពោះសុខភាពលោកក្រោយឃើញថាគាត់ពីបាកនឹងចុះជណ្ដើរ។ ក្រៅពីនេះ ក៏មានមតិថា Jet Li មានអាយុលើស៦០ឆ្នាំ ដូច្នេះវាជារឿងធម្មតាដែលសុខភាពរបស់គាត់ធ្លាក់ចុះ ធ្វើចលនាយឺតៗ និងដើរមិនទៀង។
កាលនៅក្មេង លោកផ្ដោតលើការរៀនក្បាច់គុន បង្ខំសាច់ដុំ ធ្វើឲ្យខូចរាងកាយធ្ងន់ធ្ងរ។ បច្ចុប្បន្ននេះ ស្តេចក្បាច់គុន នៅតែត្រូវលេបថ្នាំព្យាបាលជំងឺលើសឈាម រួមជាមួយនឹងរបួសឆ្អឹង និងសន្លាក់ដូចជា កជើង កដៃ ឈឺឆ្អឹងខ្នង។ មិនតែប៉ុណ្ណោះ ជំងឺក្រពេញទីរ៉ូអ៊ីត បានបណ្តាលឲ្យបេះដូង តួ លី លានជា មានផលវិបាក ងាយធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់។ ដូច្នេះហើយ គាត់បានប្រាប់ប្រពន្ធកូនរបស់គាត់អំពីពិធីបុណ្យសពរបស់គាត់។
យ៉ាងណាមិញ ក្នុងវ័យ៦២ឆ្នាំ តារាក្បាច់គុនចិន បានលះបង់ខ្លួនក្នុងការសិក្សាព្រះពុទ្ធ និងចូលរៀនវគ្គសមាធិនៅច្រើនកន្លែង។ ដោយសារតែនៅស្ងៀមយូរពេក គាត់តែងតែមានពាក្យចចាមអារ៉ាមថាបានទទួលមរណៈភាព។ នេះធ្វើឲ្យគាត់ស្ថិតក្នុងស្ថានភាពគួរឲ្យអស់សំណើចជាច្រើនដង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកដឹកនាំរឿងគំនូរជីវចល «ណាចា» ក្លាយជាបុគ្គលរកចំណូលច្រើនហួសស្មាន ក្នុងប្រទេស ចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


