ជីវិតកម្សាន្ដ
ផន ស្រីពី សុំចិត្តភាគីថៃ ងាកមករួមគ្នាកសាងព្រំដែនសន្តិភាពនឹងកម្ពុជា ឈប់រុញឱ្យស្ថានការណ៍តានតឹង
ក្រោយថៃកងទ័ពថៃចេះតែបង្កហេតុម្តងហើយម្តងទៀត រុញឱ្យស្ថានការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃកាន់តែក្តៅ កញ្ញា ផន ស្រីពី ក្នុងនាមជា Miss Cosmo Cambodia ឆ្នាំ២០២៥ ស្នើសុំទៅកាន់ក្រុមជ្រុលនិយមជាតិថៃ ងាកមករួមគ្នាកសាងព្រំដែនសន្តិភាពជាមួយកម្ពុជា ជំនួសឱ្យការបង្កអស្ថិរភាពព្រំដែននឹងគ្នាមិនចប់មិនហើយ។

តាមរយៈវីដេអូជាភាសាអង់គ្លេសជាង ១នាទី ផន ស្រីពី រៀបរាប់ថា “យើងទាំងអស់គ្នាសុទ្ធតែបានមើលឃើញអំពីស្ថានភាពព្រំដែនប្រទេសយើងទាំងពីរ តាមរយៈព័ត៌មាន”។ បវរកញ្ញារូបនេះសង្កត់ធ្ងន់ទៀតថា ជម្លោះសង្គ្រាម គឺមានតែនាំមកនូវការឈឺចាប់ប៉ុណ្ណោះ ហើយវាក៏អាចបន្សល់ស្លាកស្នាមបន្តសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ ដូចនេះ ជំនួសឱ្យការប្រើអាវុធ ក្នុងនាមជាអ្នកជិតខាងនឹងគ្នា គួរតែយោគយល់និងគោរពគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ ផន ស្រីពី ក៏ទទូចសុំទៅកាន់ភាគីថៃ ដោយបង្ហាញបំណងឱ្យមានការសន្ទនា និងដោះស្រាយគ្នាដោយសន្តិវិធី ព្រោះថា ព្រំដែននៃអ្នកជិតខាងនឹងគ្នាមិនគួរឃារឃាំងការប្រាស្រ័យទាក់ទងគ្នាបែបនេះឡើយ ហើយ កម្ពុជា និង ថៃ គួរតែបន្តចំណងការទូតនឹងគ្នា។
លើសពីនេះ ប្រជាជាតិទាំងពីរគួរតែងាកមកសំឡឹងពីកិច្ចសហប្រតិបត្តិការ និងចក្ខុវិស័យសម្រាប់មនុស្សជំនាន់ក្រោយ ព្រោះព្រំដែនប្រទេសទាំងពីរ ពិតមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ដូចនេះ កម្ពុជា និង ថៃ គួរតែរួមគ្នាកសាងព្រំដែនសន្តិភាព។
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


