ព័ត៌មានជាតិ
ដំណើរការចាប់ឆ្នោតជុំទី១ រយៈពេល៥ថ្ងៃ កម្មវិធីផ្ដល់ដីការពារព្រៃ បានបញ្ចប់ដោយជោគជ័យ
លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានរកឃើញអ្នកមានសំណាងចំនួន២ ៥០០គ្រួសារ បន្ទាប់ពីដំណើរការចាប់ឆ្នោតជុំទី១ អស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ចប់ដោយជោគជ័យ។

លោក សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានអបអរសារទរដល់អ្នកមានសំណាងទាំង ២ ៥០០គ្រួសារ ក្នុងនោះ៥០០គ្រួសារដំបូង ដែលមានលំដាប់លេខរៀងដំបូងគេ មានសំណាងដើម្បីក្រុមការងារលេខាធិការដ្ឋាន តំណាងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ នឹងចុះត្រួតពិនិត្យលក្ខណៈសម្បត្តិទាំង៤ រួមមានគ្រួសារដែលមានសញ្ជាតិខ្មែរពីកំណើត គ្មានដី ក្រីក្រពិតប្រាកដ និងចង់ទៅរស់នៅទីតាំងអនុវត្តកម្មវិធី ដើម្បីមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ ស្ថិតនៅភូមិសាស្ត្រអូរសែវ ឃុំស្ដៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានបញ្ជាក់ថា ក្រោយពេលចាប់ឆ្នោតរួច ក្រុមការងារចម្រុះនឹងចុះសម្ភាសន៍បុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសិទ្ធិទទួលដីមុនគេ។ ក្រុមការងារលេខាធិការដ្ឋាន នឹងទំនាក់ទំនងជាមួយរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត ដើម្បីចុះពិនិត្យភាពសមស្របរបស់គ្រួសារទាំង ៥០០គ្រួសារ ដែលបានជ្រើសរើស។
ចំពោះករណីពេលចុះពិនិត្យឃើញថា មានអ្នកដាក់ពាក្យស្នើសុំដីមួយចំនួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអាចទទួលដីបាន អ្នកដាក់ពាក្យនោះនឹងមិនជាប់ឈ្មោះក្នុងកម្មវិធីនេះទេ ហើយក្រុមការងារចម្រុះ នឹងជ្រើសរើសអ្នកជំនួសចេញពីគ្រួសារចំនួន២ ០០០ ដែលបានពីការចាប់ឆ្នោតនៅជុំទី១នេះ ដើម្បីបំពេញចំនួនកំណត់ឲ្យគ្រប់ចំនួន៥០០គ្រួសារ តាមលំដាប់លេខរៀងបន្តបន្ទាប់តាមលទ្ធផលនៃការចាប់ឆ្នោតក្នុង រាជធានី/ខេត្តសាម៉ី។

លោក សរ សុវណ្ណ បានបន្ថែមថា សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីដែលនៅសល់ចំនួន ៩ ៨២៩គ្រួសារ ដែលពុំទាន់មានសំណាងជាប់ឈ្មោះ ក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។
សូមជម្រាបថា គិតមកដល់ពេលនេះតំបន់ដែលស្ថិតក្នុងកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពក្នុងខេត្តស្ទឹងត្រែង ត្រូវបានរៀបចំឈួសឆាយផ្លូវមេ ផ្លូវរង ប្រវែងសរុបចំនួន ៧២,៥៥គីឡូម៉ែត្រ និងបានលើកតួផ្លូវ ផ្លូវមេ និងផ្លូវរង ប្រវែងសរុបចំនួន ៦០,៥២គីឡូម៉ែត្រ និងបានកសាងផ្លូវសម្រេចជាស្ថាពរចំនួន ២៩,២៥គីឡូម៉ែត្រផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


