ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ ក្រើនរំលឹកយុវជនត្រូវខិតខំរៀនសូត្រស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌ជាតិ
សមាគមសិល្បករខ្មែរស្របពេលនៃឱកាសអបអរសាទរខួប ១៧ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកបានចេញសារអំពាវនាវក៏ដូចជាក្រើនរំលឹកយុវជនខ្មែរឲ្យត្រូវខិតខំសិក្សារៀនសូត្រស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌ជាតិ។

ទន្ទឹមគ្នានេះសមាគមសិល្បករខ្មែរ ក៏បានឲ្យដឹងថា សូមចូលរួមអបអរសាទរយ៉ាងអធិកអធមនូវខួបគម្រប់ ១៧ឆ្នាំនៃការសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់អង្គការ UNESCO ដែលបានចុះបញ្ជីប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ។ ព្រឹត្តិការណ៍នេះ បាននាំមកនូវមោទនភាពជាតិយ៉ាងក្រៃលែងសម្រាប់ប្រជាជនកម្ពុជាទាំងមូល។
ប្រាសាទព្រះវិហារ គឺមិនមែនត្រឹមតែជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃវប្បធម៌ អរិយធម៌ និងអធិបតេយ្យភាពរបស់ជាតិខ្មែរផងដែរ។ការបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺជាជ័យជម្នះដ៏ធំធេងមួយរបស់កម្ពុជាដែលកើតចេញពីការតស៊ូមតិផ្នែកការទូត និងផ្លូវច្បាប់អស់រយៈពេលជាច្រើនទសវត្សរ៍។
រាជរដ្ឋាភិបាលកម្ពុជាបានតស៊ូក្តីយ៉ាងស្វិតស្វាញ នៅទីក្រុងឡាអេ(LaHague) ដែលជាទីតាំងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីយកឈ្នះប្រទេសថៃលើបញ្ហាអធិបតេយ្យភាពជុំវិញប្រាសាទនេះ។ ជ័យជម្នះនេះបានបង្ហាញដល់ពិភពលោកនូវតម្លៃជាសកលដ៏ឆ្នើមរបស់ប្រាសាទនេះ ក៏ដូចជាសិទ្ធិស្របច្បាប់របស់កម្ពុជាក្នុងការគ្រប់គ្រងនិងថែរក្សាបេតិកភណ្ឌដ៏មានតម្លៃនេះ។
ជាមួយគ្នានេះសមាគមសិល្បករខ្មែរក៏អំពាវនាវដល់យុវជនទាំងអស់ខិតខំសិក្សារៀនសូត្រស្វែងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិ ដើម្បីរួមគ្នាថែរក្សាបេតិកភណ្ឌដែលបុព្វបុរសបានបន្សល់ទុក។ លើសពីនេះទៀត សូមយុវជនចូលរួមបានកាន់តែសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ និងការពារអធិបតេយ្យភាពរបស់កម្ពុជាបន្តទៅមុខទៀតព្រោះថាយុវជនជាទំពាំងស្នងឫស្សី និងជាអនាគតរបស់ប្រទេសជាតិ៕ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៨ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


