ជីវិតកម្សាន្ដ
អ្នកមិនទាន់ឆ្លងកាត់ជំងឺកូវីដ-១៩ សូមមើលបទពិសោធន៍ជីវិតដែលលោក ណុប បាយ៉ារិទ្ធ ចែករំលែ កទើបដឹងពីការលំបាកទាំងនេះ
ភ្នំពេញ ៖ បន្ទាប់ពីចូលសម្រាកព្យាបាលជិត១ខែតារា ចម្រៀងលោក ណុប បាយ៉ារិទ្ធ បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយនិងត្រូវបានអនុញ្ញាតិឲ្យត្រឡ ប់មកផ្ទះវិញប៉ុន្តែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតដើម្បីតាមដានសុខភាព។

តារាចម្រៀង ណុប បាយ៉ារិទ្ធបានរៀបរាប់បង្ហាញបទពិសោធន៍និងចែករំលែកអំពីផលលំបាកមួយចំនួន ដែលឆ្លងកាត់ដូច្នេះថា ខ្ញុំចង់ឲ្យបងប្អូនឆ្លៀត ពេលអានរូបភាពខាងក្រោមនេះគឺជាការប្រៀបធៀបដ៏ត្រឹមត្រូវ ពិតប្រាកដបំផុត។ បងប្អូនអើយខ្លួនខ្ញុំផ្ទាល់គឺជាអ្នកជម្ងឺកូវីដ-១៩ដែលត្រូវសម្រាកព្យាបា លអស់រយៈពេល២៥ថ្ងៃនៅសណ្ឋាគារ The grea t Duke Hotel ទើបតែបានជាមានឱកាសមកធ្វើចត្តាឡីស័កបន្តរនៅក្នុងបន្ទប់ដាច់តែឯង១៤ថ្ងៃនៅម្សិលមិញទេ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត។

លោកបន្តថា គ្រប់រូបភាពនិងអាការៈលំបាកដែលខ្ញុំបានឆ្លងកាត់វានៅជាប់នៅក្នុងការចងចាំរបស់ខ្ញុំមិនទាន់ភ្លេចទេ នឹកឃើញកាលណា គឺហាក់ដូចថ្មីៗណាស់ ខ្ញុំនៅខ្លាច នៅភ័យ នៅតែបារម្ភពីសុខភាពខ្លួនឯងជានិច្ច។ ខ្ញុំបានហែលឆ្លងនៅអាការៈពេលមេរោគកំពុងវាយប្រហារភ្លាមៗខ្ញុំអត់ដឹងថា អធិប្បាយយ៉ាងណាឲ្យបងប្អូនយល់ដោយសារពេលនោះ ខ្ញុំតក់ស្លុតពេលដឹងថា ខ្លួនឯងក្លាយជាអ្នកជំងឺកូវីដ ភ័យ រាងកាយចាប់ចុះខ្សោយ ញាំបាយបាន តែមួយស្លាបព្រា អាការៈជំងឺចាប់ធ្វើទុក្ខសន្ធប់ភ្លាមៗ គេងក៏មិនលក់៥នាទីភ្ញាក់ៗញាំក៏មិនចូលទឹកក៏ផឹកមិនចូល អណ្តាតភ្លាវល្វីង ក្អក ក្អួត រាគ គ្មានកម្លាំង ហត់រហូតសន្លប់២ដងគេងក្បែរចានបង្គន់ក្នុងបន្ទប់ទឹក។

តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ និយាយទៀតថា សម្រាប់អ្នកដែលមិនជឿថែមទាំងប្រមាថ នោះហើយគឺជាហានិភ័យព្រោះមិនទាន់ឆ្លងកាត់។ ប៉ុន្តែសូមបងប្អូនពិចារណាថា តើបងប្អូនប្រាកដទេថារាងកាយបងប្អូនគ្មានជំងឺប្រចាំកាយសោះ? បងប្អូនប្រាកដទេថាបងប្អូនសុខភាពល្អ? បងប្អូនប្រាកដទេថាបងប្អូនបានពិនិត្យសុខភាពរៀងរាល់៣ខែម្តង? ហើយបងប្អូនប្រាកដទេថាបើនៅតែគ្មានការប្រុងប្រយ័ត្ន បងប្អូនអាចគេចផុតពីការឆ្លងកូវីដមកខ្លួនឯង និងគ្រួសារ? អ្នកខ្លះនៅតែយល់ថា វាមានហានិភ័យខ្ពស់តែនៅលើមនុស្សចាស់អាយុច្រើន មានជំងឺប្រចាំកាយបើគិតបែបនេះសួរថាតើគ្រួសារបងប្អូនមានមនុស្សចាស់ទេ ? បើមានត្រូវតែបារម្ភ។

ណុប បាយ៉ារិទ្ធ សង្កត់ធ្ងន់ថា បងប្អូនដឹងទេថាមេរោគបំលែងថ្មីបច្ចុប្បន្នគ្រូពេទ្យបានប្រកាសហើយ ថាវាកាន់តែកាចសាហាវ ពិនិត្យ២ឬ៣ដងបានឃើញ ទម្រាំឃើញអ្នកជំងឺខ្លះខូចសួតបាត់ទៅហើយរឹតតែ បង្កហានិភ័យ និងមានសង្ឃឹមតិចណាស់ក្នុងការសង្គ្រោះ។ ពេលនេះគឺជាពេលដែលយើងគ្រប់ៗគ្នាហ្មឺងហ្មាត់ចំពោះខ្លួនឯង និង ដាក់វិន័យក្នុងគ្រួសារ ឲ្យប្រកាន់ភ្ជាប់គោលការ៣កុំ៣ការពារដាច់ខាតកុំចចេស កុំប្រមាថ មិនអាចយកជីវិតមកលេងសើចនិងកូវីដបានទេ។
សំណេររបស់ខ្ញុំវែងៗបន្តិច តែខ្ញុំពិតជាបារម្ភ ពិតជាភ័យខ្លាចជួសបងប្អូន បារ ម្ភពីគ្រួសារខ្លួនឯងផង បារម្ភពីបងប្អូនដូចគ្នាមិនច ង់ឃើញបងប្អូនណាកើតបន្តឬចម្លងទៅដល់គ្រួ សារ ពិសេសដល់ ពូ មីង យាយតាចាស់ៗ ដែលគាត់មានជុះងឺប្រចាំកាយស្រាប់ឬក៏មានវ័យជរាជាដើម។

លោក ណុប បាយ៉ារិទ្ធ អំពាវនាវបន្ថែមថា សូមបងប្អូនក្រើនរំលឹកខ្លួនឯងជានិច្ចថា ត្រូវតែប្រយុទ្ធប្រឆាំងនឹងកូវីដត្រូវតែការពារខ្លួន និង គ្រួសារពីវាឲ្យបាន។ សូមជូនពរឲ្យបងប្អូនទាំងអស់ពង្រឹងស្មារតីរឹងមាំការពារខ្លួនឯងនិងគ្រួសារដាច់ខាតកុំឲ្យក្លាយខ្លួនជាជនរងគ្រោះដោយការឆ្លងនៅមេរោគកូវីដ-១៩អោយសោះ,ពិសេសចងចាំនិងអនុវត្តន៍ដា ច់ខាត គោលការណ៍៣កុំ ៣ការពារ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


