Connect with us

ជីវិតកម្សាន្ដ

ឃុំ ប៉ុណ្ណាដែត ផ្តល់យោលបល់ដល់ Allan រឿងផលិតកុនខ្មែរ

បានផុស

នៅ

ខណ:ដែលការវែកញែកពាក់ព័ន្ធការផលិតកុនក្នុងស្រុករវាង Allan និងផលិតករល្បីឈ្មោះលោក លៀក លីដា ស្ងប់ស្ងាត់បន្តិច តារាចម្រៀងលោកឃុំ ប៉ុណ្ណាដែត បានចេញមកដោយការបង្ហាញទស្សន:របស់ខ្លួន ទៅកាន់Allan ផ្តល់ជាគំនិតក្នុងការផលិតកុន។

បើតាមតារាចម្រៀង ឃុំ ប៉ុណ្ណាដែត បានផ្តល់ជាយោបល់ថា “បើអាចប្អូន(Allan)គឺអាចបញ្ចេញស្នាដៃរបស់ប្អូនផ្ទាល់ក្នុងការផលិតខ្សែរភាពយន្តឬរឿងអប់រំណាមួយដោយសម្រិតសំរាំងឲ្យល្អដូចគំនិតប្អូនបានលើកឡើងនោះជាការល្អ។ នោះប្អូនអាចបញ្ជាក់ថាកានិយាយរបស់ប្អូនគឺប្អូ នអាចធ្វើបានពាក្យចាស់លើកឡើងថា(ថាស្រួល ធ្វើពិបាក)”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃុំ ប៉ុណ្ណាដែត បន្តថា “គ្មានអ្នកណាមួយដែលអាចធ្វើកិច្ចការល្អអត់ខ្ចោះនោះទេ អ្នកធ្វើតែងមានកំហុស បើគិតថាខ្សែរភាពយន្តមួយនេះជារបស់ខ្មែរត្រូវរកវិធីដើម្បីជំរុញបន្ថែមដើម្បីជួយវិស័ យមួយនេះមានមុខមាត់នឹងគេ។លោកបន្ថែមថាអរគុ ណខ្ញុំសុំចូលរួមយោបល់ប៉ុណ្ណឹង ជាយោបល់ត្រង់ដោយមិនមានជំនាញ ក៏សុំទោសដល់ម្ចាស់ផលិតកម្ម LDដូចគ្នា”។

សូមជម្រាបថា ក្រោយផ្ទុះការវែកញែកនៅលើបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ Allan ចេញមុខរិះគន់ដោយមិនសំចៃមាត់ថារឿង” នាងនាថ “វគ្គ២សាច់រឿងកាលពីចាញ់វគ្គ១ រហូតមានការឆ្លងឆ្លើយគ្នា និងជំនួបរវាងអ្នកវិនិយោគកុន និងខ្លួនពីការផលិតកុន ដោយទទួលបានលទ្ធផលវិជ្ជាមាន​ពីអ្នកវិនិយោគផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម