ជីវិតកម្សាន្ដ
ឃុំ ប៉ុណ្ណាដែត ដាស់តឿនអ្នកបើកបរម៉ូតូឱ្យប្រុងប្រយ័ត្នក្រោយឃើញហេតុការណ៍គ្រោះថ្នាក់មួយ
បន្ទាប់ពីឃើញមានការចែករំលែកវីដេអូនៃគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តបើកគៀរម៉ូតូបណ្តាលឱ្យដួលនៅលើដងផ្លូវ តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បានចេញសារដាស់តឿនអ្នកបើកបរម៉ូតូឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

លោក ឃុំ ប៉ុណ្ណាដែត បានធ្វើការបន្តចែករំលែកនូវឃ្លីបវីដេអូបង្ហាញពីគ្រោះនោះ ភ្ជាប់ខ្លឹមសារថា ឡានឡិចសុីសនេះពិតជាគ្មានមេត្តាមែនក៏ប៉ុន្តែការបើកបរដែលមិនគោរពច្បាប់ចរាចរណ៍ (បើកបរខុសគន្លង) ពិត ជាធ្វើឱ្យគ្រោះថ្នាក់ដល់ខ្លួនមិនខាន ។
លោកបន្តថាជាបទពិសោធន៍លើផ្លូវជាតិលេខ៥ លេខ៦ បងប្អូនដែលគាត់បើកបរម៉ូតូអ្នកបើកបរមួយចំនួនគាត់បើកលើគន្លងឡាន ខ្លះទៀតបើកបរខាងឆ្វេងនៃគន្លងឡានទៅទៀត ពេលសុីផ្លេឱ្យគាត់អែបគៀនលើគន្លងម៉ូតូបែរជាមកស្តីឱ្យយើងវិញទៅទៀត ។
តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បន្ថែមថា បងប្អូនដែលបើកបរម៉ូតូដែលគិតទេថាបើសិនមានឡានណាមួយបើកបរខ្វះការប្រុងប្រយ័ត្នហើយបុកបងប្អូនពីក្រោយ តើបងប្អូននឹងទៅជាយ៉ាងណា?។ ជាការពិតនេះគឺសារដាស់តឿន និងសម្រាប់ការពិចារណាដើម្បីមានការប្រុងប្រយ័ត្នចំពោះអ្នកបើកបរម៉ូតូនៅលើដងផ្លូវ ដើម្បីចៀសផុតអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងគ្រប់ពេលវេលា៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


