ជីវិតកម្សាន្ដ
ក្រុមចម្រៀង K-POP មកកម្ពុជាលើកដំបូង ទាំងសប្បាយរីករាយ និងបង្ហាញស្ទីលរាំនៅ Walk Street មិនភ័យខ្លាច
ក្រុមតារាចម្រៀងកូរ៉េខាងត្បូង K-POP បែបយុវវ័យ NCHIVE កាលពីប៉ុន្មានថ្ងៃមុននេះ បានបង្ហាញជាលើកដំបូង នៃដំណើរទស្សនកិច្ចអមដោយការប្រគំតន្ត្រីនៅកម្ពុជា ដោយបានធ្វើឲ្យអ្នកគាំទ្រ និងសិស្សានុសិស្សានៅសាលាម្តុំពោធិចិនតុងពេញចិត្តជាខ្លាំង ក្រោយបានជួបសំណេះសំណាលផ្ទាល់ និងមានការសម្តែងយ៉ាងពិសេសមិនអាចបំភ្លេចបាន។

ទន្ទឹមគ្នានោះដែរ ក្រុមចម្រៀងបែបយុវវ័យនេះក៏បាននូវទស្សនីយភាពដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍មួយដែលគេហៅថា «K-pop Random Dance» ដែលធ្វើឡើងនៅផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្នុងទីក្រុងភ្នំពេញ ដោយសកម្មភាពនៃការរាំ ក្រោមបរិយាកាសពេញដោយភាពសប្បាយ និងរស់រវើក។
ថ្វីដ្បិតតែថា ស្ថានភាពនាពេលនេះប្រឈមមុខនឹងវិបត្តិជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កំពុងស្ថិតនៅភាពតានតឹងដោយពុំទាន់បានបញ្ចប់ក៏ពិតមែន។ ប៉ុន្តែនៅក្នុងដំណើររបស់ក្រុមច្រៀង K-pop កូរ៉េមកកាន់ប្រទេសកម្ពុជា មិនពួកគេមកតែម្នាកឯង ឬជាក្រុមនោះទេ តែបានសបញ្ចាក់ឲ្យដឹងថា កម្ពុជាគឺត្រូវសន្តិភាពមិនចង់បង្កជម្លោះ ឬបង្កអសន្តិភាពណាមួយដល់អ្នកទេចរណ៍ឡើយ។
តាមរយៈឃ្លិបវីដេអូរបស់ក្រុម NCHIVE បានបង្ហាញនូវស្ទីលរាំដោយមិនអាចខ្លាច ឬព្រួយបារម្ភណ៍អំពីសុវត្ថិភាពផ្ទាល់ខ្លួនឡើយ យ៉ាងណាពួកម្នាក់ៗបែរជាបញ្ចេញសកម្មភាពរាំយ៉ាងស្រុះដៃគ្នា ហាក់ដូចជាប្រទេសកម្ពុជាគឺជាស្រុកកំណើតពួកគេយ៉ាងដូច្នោះដែរ។
មិនទាន់អស់នោះទេ នៅក្នុងដំណើរមកកម្ពុជារយៈពេល ២០ថ្ងៃនេះ ក្រុមចម្រៀងប្រុសនឹងធ្វើដំណើរទៅលេងប្រាសាទអង្គរវត្ត ព្រមទាំងទាំងតាំងសំខាន់ៗនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលពួកគេក៏ហាត់រៀនភាសាខ្មែរចងចាំយ៉ាងស្ទាត់ជំនាញដែរ។ ដែលនោះបានបង្ហាញច្បាស់ៗថា ប្រទេសខ្មែរពិតជាមានសន្តិភាព និងគ្មានរឿងណាមួយដែលបង្កការព្រួយបាម្ភដល់អ្នកទេសចរឡើយ។

សូមជម្រាបជូនថា នេះជាដំណើរទស្សនកិច្ចដំបូងរបស់ក្រុមចម្រៀងកូរ៉េបែបយុវវ័យ Nchive សម្រាប់ដំណើរទស្សនកិច្ចអមដោយការប្រគំតន្ត្រីនៅកម្ពុជា ដែលចូលរួមព្រឹត្តការណ៍បើកដំណើរការកម្មវិធីជាផ្លូវការ AngkorLife នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នៅផ្សារទំនើបអូឡាំព្យារម៉ល ជាមួយការចុះហត្ថលេខាដល់ហ្វេនៗអ្នកគាំទ្រទៀតផង។
សម្រាប់ NCHIVE គឺជាក្រុមតារាចម្រៀងកូរ៉េខាងត្បូងនៅក្រោមស្ទូឌីយោ Aubemoon ដែលបានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៤ ជាមួយនឹងអាល់ប៊ុមទោលក្រោមចំណងជើងថា «Drive» ។ ដើមឡើយត្រូវបានបង្កើតឡើងជាអង្គភាពដែលមានសមាជិកចំនួន៧រូប។ ក្រោយមក ក្រុមនេះនៅសល់សមាជិកតែ ៦រូបប៉ុណ្ណោះ រួមមាន E.aN, H.L, Kang San, Yu Chan, Ju Young និង N. អតីតសមាជិក Min Jun បានចាកចេញពីក្រុមកាលពីខែកក្កដា ឆ្នាំ ២០២៤ ដោយសារការព្រួយបារម្ភទាក់ទងនឹងរបួសលើរាងកាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភេសជ្ជៈ Highball របស់ G-Dragon លក់លើស ១០ លានកំប៉ុង ត្រឹមតែ ៣ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


