ជីវិតកម្សាន្ដ
កូនស្រីតារាសម្ដែងចិន Li Yapeng និង Faye Wong ត្រូវគេរិះគន់រឿង ជក់បារីទាំងវ័យក្មេង
Li Yan កូនស្រីរបស់តារាសម្តែងចិន Li Yapeng និងតារាចម្រៀងហុងកុង Faye Wong បានប្រឈមមុខនឹងការរិះគន់តាមប្រព័ន្ធអនឡាញ បន្ទាប់ពីត្រូវបានគេថតរូបដោយប្រើបារីអេឡិចត្រូនិចនៅឯពិធីជប់លៀងរបស់មិត្តភ័ក្តិ។
Li Yapeng បានចូលរួមក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃពុធ ជាមួយកូនស្រីអាយុ ១៩ ឆ្នាំរបស់គាត់ Li Yan ។ ពេលចាកចេញមក កូនស្រីលោកត្រូវបានគេឃើញប្រើឧបករណ៍ជក់បារី សកម្មភាពរបស់នាងដែលត្រូវបានពិពណ៌នាដោយអ្នកប្រើប្រាស់អនឡាញថា ជាមនុស្សមានជំនាញ និង មានបទពិសោធន៍យូរឆ្នាំ ដែលមើលទៅហាក់មានភាពធូរស្រាល និងងាយស្រួលដូចអ្នកជក់បារីអាជីព។

Sohu បានរាយការណ៍ថា ពេញមួយឧប្បត្តិហេតុនេះឪពុករបស់នាង មិនបានអន្តរាគមន៍ទេ។ យ៉ាងណា ក៏មានប្រភពខ្លះបានអះអាងថា ម្តាយរបស់គឺតារាសម្ដែង Faye Wong និងប្អូនស្រីដែលជាតន្ត្រីករ Leah Dou ក៏ជាអ្នកជក់បារីដែរ ហើយថាគ្រួសារនេះគឺតែងបើកចំហអំពីទម្លាប់ប្រើប្រាស់។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មនុស្សជាច្រើនបានរិះគន់ Li Yapeng ពីបទរើសយកទម្លាប់អាក្រក់ និង បង្ហាញរូបភាពអវិជ្ជមានជាកូនស្រីរបស់តារាល្បី។ អ្នកខ្លះទៀតបានលើកឡើងថា ក្នុងនាមជាមនុស្សពេញវ័យ នាងមានសិទ្ធិជ្រើសរើសរបៀបរស់នៅរបស់នាង ហើយមិនគួរប្រឈមមុខនឹងការត្រួតពិនិត្យហួសហេតុពេកនោះទេ។ អ្នកអត្ថាធិប្បាយជាច្រើនបានកត់សម្គាល់ថា បារីអេឡិចត្រូនិកនៅតែមានសារធាតុគ្រោះថ្នាក់ដូចជាជាតិនីកូទីន និងលោហធាតុធ្ងន់ ដែលអាចប៉ះពាល់ដល់សុខភាពរបស់យុវវ័យជាពិសេស។
Li Yan គឺជាកូនតែមួយរបស់គូស្នេហ៍តារាសម្ដែង។ បន្ទាប់ពីឪពុកម្តាយបានលែងលះគ្នាក្នុងឆ្នាំ ២០១៣ នាងបានរស់នៅជាមួយឪពុក។ ចាប់តាំងពីឆ្នាំ ២០១៩ មក នាងបានសិក្សានៅសាលាអន្តរជាតិមួយក្នុងប្រទេសស្វីស។ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីឪពុកម្តាយ នាងបានរីករាយនឹងរបៀបរស់នៅប្រកបដោយផាសុកភាព ជាញឹកញាប់ទិញទំនិញប្រណីតៗ និងចំណាយយ៉ាងខ្ជះខ្ជាយ។
នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាកើតមកមានបបូរមាត់ឆែប និងក្រអូមមាត់ពីកំណើត ហើយឪពុកម្តាយបានលះបង់ជិត ២ទស្សវត្សរ៍ សម្រាប់ការជាសះស្បើយកូន ដោយមិនចំណាយប្រាក់ច្រើនដើម្បីធានាបាននូវការថែទាំសុខភាពល្អបំផុត នេះបើយោងតាម Sinchew ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្មេងជំទងបានទទួលការវះកាត់កែក្រអូមមាត់ ដែលធ្វើឲ្យរូបរាងរបស់នាងកាន់តែមានភាពប្រសើរឡើង និងទទួលបានការសរសើរពីមហាជន។ ទោះជាមិនសូវសកម្មក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែនាងនៅតែស្ថិតក្នុងការចាប់អារម្មណ៍ជាកូនស្រីរបស់ឥស្សរជនល្បីឈ្មោះពីររូប។ ម្តងម្កាល នាងបានបង្ករឿងចម្រូងចម្រាសនៅលើបណ្តាញសង្គម រួមទាំងការបង្ហោះរូបថតឈុតហែលទឹកមុនអាយុ ១៨ ឆ្នាំ និងបង្ហាញមុខជាមួយមិត្តភ័ក្តិអ្នកមានទ្រព្យ ខណៈពេលដែលត្រូវបានគេរាយការណ៍ថាចំណាយប្រាក់យ៉ាងច្រើន ទោះបីជាមិនមានប្រាក់ចំណូលផ្ទាល់ខ្លួនក៏ដោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចិន១៣រូប រៀនមិនទាន់ចប់ថ្នាក់សម្ដែងក្ដី តែមានទេពកោសល្យ និងជំនាញគួរឲ្យសរសើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


