ព័ត៌មានអន្ដរជាតិ
រដ្ឋបាលត្រាំជូនដំណឹងបញ្ឈប់មន្ត្រីរដ្ឋសហព័ន្ធច្រើនក្រសួង ខណៈការបិទរដ្ឋាភិបាលលើស១១ថ្ងៃ
ខណៈពេលដែលការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបន្តអូសបន្លាយរហូតដល់ជាង១០ថ្ងៃរហូតដល់ថ្ងៃអាទិត្យនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃសុក្របានការពារការសម្រេចចិត្តរបស់ខ្លួនក្នុងការចាប់ផ្តើមការបញ្ឈប់ការងារទ្រង់ទ្រាយធំនៅតាមបណ្តាក្រសួងជាច្រើនរបស់រដ្ឋាភិបាលសហព័ន្ធ។

ការរំសាយបុគ្គលិករដ្ឋសហព័ន្ធដែលត្រូវបានគេរំពឹងថា មានរហូតដល់រាប់ពាន់នាក់ ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ការស្តីបន្ទោសដល់គណបក្សប្រជាធិបតេយ្យចំពោះការបង្ខំ ឲ្យប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចចិត្តបែបនេះ។
ការកាត់បន្ថយការងារត្រូវបានបញ្ជាក់នៅ ក្នុងក្រសួងរតនាគារ ក្រសួងសុខាភិបាល និងភ្នាក់ងារធនធានមនុស្ស ភ្នាក់ងារចំណូលផ្ទៃក្នុង ក្រសួងអប់រំ ក្រសួងពាណិជ្ជកម្ម និងភ្នាក់ងារផ្នែកសន្តិសុខតាមអ៊ីនធឺណិតរបស់ក្រសួងមហាផ្ទៃ (សន្តិសុខមាតុភូមិ)។ ចំនួនសរុបនៃមន្ត្រីដែលរងផលប៉ះពាល់នៅតែមិនច្បាស់លាស់ ប៉ុន្តែរបាយការណ៍ដំបូងបង្ហាញថា បុគ្គលិកសហព័ន្ធរាប់ពាន់នាក់បានទទួលការជូនដំណឹងអំពីការបញ្ចប់ការងាររួចហើយ។
កាលថ្ងៃសុក្រ មន្ត្រីនៃស្ថាប័នខាងលើបានទទួលសារអេឡិចត្រូនិកខ្លះៗរួចទៅហើយ អំពីផែនការបញ្ឈប់ពួកគេ។ រដ្ឋបាលសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ បាន មានផែនការកាត់បន្ថយបុគ្គលិកតាំងពីចូលកាន់អំណាចមកម៉្លេះ ជាពិសេសក្រោមការបង្កើនក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ដែលដឹកនាំដោយលោក Elon Musk ដែលក្រោយមកបានលាលែងពីអ្នកដឹកនាំក្រសួងនេះវិញ។
ខណៈដែលច្បាប់ចំណាយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ មិនទទួលបានការគាំទ្រគ្រប់គ្រាន់ចំនួន៦០សំឡេងក្នុងចំណោមសមាជិកព្រឹទ្ធសភា១០០រូប ដោយក្នុងនោះ បក្សសាធារណៈរបស់លោក ត្រាំ មាន៥៣សំឡេង គណបក្សប្រជាធិបតេយ្យមាន ៤៥សំឡេង និងព្រឹទ្ធសមាជិកឯករាជ្យ២រូប ហើយការជំទាស់ចេញពីគណបក្សប្រជាធិបតេយ្យដែលទាមទារឲ្យ លោក ត្រាំ បញ្ចូលកម្មវិធីថែទាំសុខភាពទៅក្នុងច្បាប់វិញ។
លោគដូណាល់ ត្រាំ បានអះអាងពីការខ្ជះខ្ជាយលុយរាប់ពាន់លានដុល្លារទៅលើកម្មវិធីសុខភាព Obamacare ដែលបន្ទុចបង្អាក់ការវិនិយោគដោយសារតែកាតព្វកិច្ចនិយោជកច្រើនសម្រាប់ការបង់ធានារ៉ាប់រងឲ្យបុគ្គលិកនិយោជិត ប៉ុន្តែគណបក្សប្រជាធិបតេយ្យវិញចាត់ទុកថា កញ្ចប់ថែទាំសុខភាពនោះជាការទទួលបានសេវាដ៏មានអត្ថប្រយោជន៍ចំពោះអ្នកមានចំណូលទាប និងមធ្យម។
លោក ដូណាល់ ត្រាំ ត្រូវប្រព័ន្ធផ្សព្វផ្សាយ ស្រង់សម្តី ដូចបាននិយាយថា ការបញ្ឈប់បុគ្គលិករដ្ឋសហព័ន្ធជាការជំរុញដោយ«គណបក្សលទ្ធិប្រជាធិបតេយ្យ» ដោយអះអាងថាសមាជិកសភាបក្សប្រឆាំងបានរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ថវិកាដល់រដ្ឋាភិបាល។
គាត់បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា «ពួកគេបានចាប់ផ្តើមរឿងនេះ»៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


