Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរ និងឃ្លាំងផ្ទុកសារធាតុគីមីនៅបង់ក្លាដែសសម្លាប់មនុស្ស១៦នាក់

បានផុស

នៅ

អគ្គិភ័យដ៏ធំមួយបានឆាបឆេះរោងចក្រកាត់ដេរ និងឃ្លាំងផ្ទុកសារធាតុគីមីនៅទីក្រុង Dhaka ប្រទេសបង់ក្លាដែស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ និងជាច្រើននាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua កាលពីថ្ងៃទី១៤ខែតុលា។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ១១ និង៤០នាទីព្រឹក នៅជាន់ទី៣ នៃរោងចក្រកាត់ដេរ ៧ជាន់ មុននឹងរាលដាលដល់ឃ្លាំងផ្ទុកសារធាតុគីមី ដែលនៅជាប់គ្នានិងមានមានផ្ទុកនូវសារធាតុគ្រោះថ្នាក់ ដូចជាម្សៅទឹកថ្នាំ អ៊ីដ្រូសែន ពែរអុកស៊ីត និងប្លាស្ទិក។ អគារចំនួនពីរបានរងការឆាបឆេះ និងមានទីតាំងនៅជិតសាកលវិទ្យាល័យពាណិជ្ជកម្ម និងបច្ចេកវិទ្យាបង់ក្លាដែស។

(រូបភាព៖ Xinhua)

ជាការឆ្លើយតបយ៉ាងហោចណាស់ អង្គភាពពន្លត់អគ្គិភ័យចំនួន ១២ ត្រូវបានដាក់ពង្រាយ ដើម្បីគ្រប់គ្រងអណ្តាតភ្លើង។អាជ្ញាធរបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។ ចំពោះមូលហេតុ​នៃ​ការ​ឆាបឆេះ​នៅ​មិន​ទាន់​កំណត់​បាន​នៅឡើយ​ទេ ដោយអាជ្ញាធរកំពុង​ដំណើរការ​ស៉ើបអង្គេត៕

(រូបភាព៖ Xinhua)
(រូបភាព៖ Reuters)
(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម