ព័ត៌មានអន្ដរជាតិ
ម្ចាស់ណូបែលសន្តិភាព២០២៥ គាំទ្រអ៊ីស្រាអែលក្នុងគោលនយោបាយការបរទេស
ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ និងជាបេក្ខជនប្រឆាំងដ៏មានប្រជាប្រិយភាពក្នុងប្រទេសវេណេស៊ុយអេឡា លោកស្រី ម៉ារៀ កូរីណា ម៉ាឆាដូ (Maria Corina Machado) បានបង្ហាញការគាំទ្រដល់ប្រទេសអ៊ីស្រាអែល ខណៈប្រទេសជាច្រើននៅក្នុងពិភពលោកងាកទៅគាំទ្រប៉ាឡេស្ទីន និងថ្កោលទោសអ៊ីស្រាអែលចំពោះសង្គ្រាមដ៏ព្រៃផ្សៃនៅតំបន់ហ្គាហ្សា។

យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងកាលថ្ងៃសុក្រថា មេដឹកនាំប្រឆាំងដ៏មានប្រជាប្រិយនៃប្រទេសវេណេស៊ុយអេឡា និងជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពថ្មី លោកស្រី លោកស្រី ម៉ារៀ កូរីណា ម៉ាឆាដូ បានសម្តែងការគាំទ្រដល់អ៊ីស្រាអែល។ ការគាំទ្រនេះ បានស្តែងឲ្យឃើញនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។
សេចក្តីថ្លែងការណ៍ដដែលនោះ បានបន្តថា លោកស្រី ម៉ាឆាដូ បានស្វាគមន៍ការវិលត្រឡប់របស់ចំណាប់ខ្មាំងអ៊ីស្រាអែលក្រោមកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា និងបានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដែលលោកស្រីបានពិពណ៌នាថាជាការគំរាមកំហែងដល់ប្រទេសទាំងពីរ។

ជាថ្នូរនឹងការគាំទ្ររដ្ឋាភិបាលអ៊ីស្រាអែល លោក ណេតានយ៉ាហ៊ូ បានអបអរសាទរលោកស្រី ម៉ាឆាដូ ចំពោះការឈ្នះរង្វាន់ណូបែលរបស់លោកស្រី ហើយបានសរសើរការខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព។
ទីភ្នាក់ងាររ៉យទ័រ បានរាយការណ៍ថា លោកស្រី ម៉ាឆាដូ ធ្លាប់បានសន្យាថានឹងផ្លាស់ប្តូរស្ថានទូតវេណេស៊ុយអេឡាក្នុងប្រទេសអ៊ីស្រាអែលទៅកាន់ទីក្រុងហ្សេរុយសាឡឹម ប្រសិនបើចលនាតស៊ូរបស់លោកស្រីឡើងកាន់អំណាច។
មេដឹកនាំប្រឆាំងរបស់វេណេស៊ុយអេឡារូបនេះ បានដើរស្របគ្នាជាមួយមេដឹកនាំអាមេរិកឡាទីនផ្សេងទៀតដែលបានប្រកាន់ជំហរគាំទ្រអ៊ីស្រាអែល រួមទាំងប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei និងអតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលកំពុងជាប់ទោសដោយសារតែការប៉ងធ្វើរដ្ឋប្រហារក្រោយចាញ់ឆ្នោត។ ប្រទេសភាគច្រើនមានស្ថានទូតរបស់ពួកគេនៅក្នុងទីក្រុង Tel Aviv ដោយជៀសវាងទីក្រុង ហ្សេរុយសាឡឹម ដែលប៉ាឡេស្ទីនទាមទារជារដ្ឋធានីនៃរដ្ឋឯករាជ្យនាពេលអនាគត។
លោកស្រី ម៉ាឆាដូ បានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ៊ីស្រាអែល និង ណេតានយ៉ាហ៊ូ ជាយូរមកហើយ ដោយដាក់ជំហរនយោបាយរបស់លោកស្រី ផ្ទុយពីរដ្ឋាភិបាលបច្ចុប្បន្នរបស់ប្រទេសវេណេស៊ុយអេឡា ដឹកនាំដោយប្រធានាធិបតី ម៉ាឌូរ៉ូ ដែលរក្សាទំនាក់ទំនងល្អូកល្អើនជាមួយអ៊ីរ៉ង់ និងសត្រូវផ្សេងទៀតរបស់អ៊ីស្រាអែល៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


