ព័ត៌មានអន្ដរជាតិ
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ថា ក្រុមឧក្រិដ្ឋកម្ម កំណត់យកប្រទេសថៃ ជាជម្រក Scam ដ៏ធំ
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Hankookilbo នាថ្ងៃ១៧ តុលាបានចេញរបាយការណ៍ថា ក្រុមឧក្រិដ្ឋកម្មតាមអនឡាញ (Scam) បានកំណត់គោលដៅដាក់ប្រទេសថៃ ជាបន្ទាយរឹងមាំថ្មីមួយសម្រាប់ពួកគេក្នុងការប្រព្រឹត្តបទល្មើសជាក់ស្ដែង ខណៈភ័ស្តុតាងមួយបានលេចធ្លាយដោយបង្ហាញពីការផ្សាយពាណិជ្ជកម្មទាក់ទាញបុគ្គលិកក្នុងទីក្រុងបាងកក ជាមួយនឹងការផ្តល់ជូនប្រាក់កម្រៃខ្ពស់បំផុត។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េដដែលនោះបានរាយការណ៍ថា ការប្រកាសការងារដែលគួរឲ្យសង្ស័យមួយ ហាក់មានទំនាក់ទំនងនឹងក្រុមជនខិលខូច ត្រូវបានរកឃើញនៅលើគេហទំព័រស្វែងរកការងារឈានមុខគេរបស់កូរ៉េខាងត្បូង។ ការប្រកាសមួយនោះបានសរសេរចំណងជើងធំៗថា «ដំណឹងជ្រើសរើសបុគ្គលិក TM (ទីផ្សារទូរគមនាគមន៍) ដែលមានទីស្នាក់ការកណ្តាលក្នុងទីក្រុងបាងកក ប្រទេសថៃ»
ដោយឡែក កាលពីថ្ងៃទី ១៥ ខែតុលា សមាជិកសភា Cho Ji-yeon នៃគណបក្សអំណាចប្រជាជន (PLP) បាននិយាយថា ការផ្សាយពាណិជ្ជកម្មការងារដែលមានប្រាក់ខែខ្ពស់ត្រូវបានប្រើប្រាស់ជានុយ ដោយលើកឧទាហរណ៍ថា «ពួកគេធានា ១០លានវ៉ុនក្នុងមួយខែ ហើយជួលបុគ្គលិកទាំងបុរសនិងស្ត្រី» ។ ការផ្សាយពាណិជ្ជកម្មមួយចំនួនក៏បានទាមទារប្រាក់ខែសុទ្ធអតិបរមាចំនួន ៤១.៥ លានវ៉ុន ដើម្បីទាក់ទាញអ្នកដាក់ពាក្យផងដែរ។
លោក Park Jin-young អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ Chonbuk បានពន្យល់ថា ក្រុមឧក្រិដ្ឋកម្មទាំងនេះទំនងជាផ្លាស់ប្តូរប្រតិបត្តិការរបស់ពួកគេ ទៅកាន់ប្រទេសជិតខាងអាស៊ីអាគ្នេយ៍ ដូចជាប្រទេសថៃ ឡាវ និងវៀតណាម ដែលភាគច្រើនមានព្រំដែនលាតសន្ធឹងជាង ១,0០០០ គីឡូម៉ែត្រ ក៏ជាព្រៃក្រាស់ អាចធ្វើឲ្យសន្តិសុខព្រំដែនមានភាពតឹងរ៉ឹងជាងប្រទេសកូរ៉េខាងត្បូង។ ជាងនេះទៅទៀត តំបន់មួយចំនួននៅជាប់ព្រំដែនថៃ និងមីយ៉ាន់ម៉ា មិនត្រូវបានចុះបញ្ជីទេ ដែលបង្កភាពងាយស្រួលដល់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។
លោក Shim In-sik អ្នកវិភាគជាន់ខ្ពស់នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានផ្តល់យោបល់ថា ការឆ្លើយតបរបស់បុគ្គលម្នាក់ៗប្រហែលជាមិនអាចទប់ស្កាត់បាតុភូតបានទេ ដោយសារក្រុមឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះដំណើរការហួសព្រំដែនជាតិ។ ដូច្នេះដំណោះស្រាយថ្នាក់តំបន់គឺចាំបាច់ ដើម្បីដោះស្រាយនិងទប់ស្កាត់មិនឲ្យក្រុមនោះប្រតិបិត្តការ Scam កានតែទូលំទូលាយ។
យ៉ាងណាក៏ដោយ ការផ្សាយពាណិជ្ជកម្មទាំងនេះជាញឹកញាប់មានការផ្តល់ជូនដ៏គួរឲ្យចាប់អារម្មណ៍បំផុត ដើម្បីទាក់ទាញបុគ្គលដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុឲ្យប្រព្រឹត្តការក្លែងបន្លំណាមួយ។ ជាពិសេសទៀតនោះ ការប្រកាសការងាររបស់ក្រុម Scam តែងតែល្បួងមនុស្សដែលកំពុងមានទុក្ខ អ្នកមានបញ្ហាបំណុលជាប់ខ្លួន ឬបញ្ហាហិរញ្ញវត្ថុ ដោយពួកគេចង់ឲ្យអ្នកទាំងនោះចាប់ផ្តើមជីវិតថ្មីជាមួយពួកគេ។ ក្រុមឧក្រិដ្ឋកម្មក៏មិនភ្លេចសន្យាក្នុងផ្ទាំងផ្សព្វផ្សាយថា ពួកគេនឹងធានានូវការថែទាំដ៏ល្អបំផុតនៅក្នុងការងារ រួមទាំងកន្លែងស្នាក់នៅ សំបុត្រយន្តហោះ ទិដ្ឋាការ និងប្រាក់កម្ចីជាមុន និងការចំណាយលើការរស់នៅជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ការចាប់ជំរិតជនជាតិកូរ៉េខាងត្បូងនៅថៃកើនឡើងយ៉ាងខ្លាំងដល់ ១១ករណីនៅឆ្នាំនេះ
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


