ព័ត៌មានអន្ដរជាតិ
បក្សប្រឆាំងថៃ ស្នើ អានុទីន ប្រកាន់យកដំណោះស្រាយការទូតជាមួយកម្ពុជា
គណបក្សប្រជាជន (People’s Party) ដែលជាបក្សប្រឆាំងធំបំផុតរបស់ប្រទេសថៃ និងដែលបានជួយជ្រុមជ្រែង លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ឲ្យឡើងកាន់កៅអីនាយករដ្ឋមន្ត្រីកាលពីដើមខែកញ្ញា បានជំរុញឲ្យលោក អានុទីន ប្រកាន់យកដំណោះស្រាយការទូតក្នុងជម្លោះជាមួយកម្ពុជា។

យោងសារព័ត៌មាន Khaosod English ដែលបានផ្សាយនៅព្រឹកថ្ងៃទី១២ខែវិច្ឆិកានេះ គណបក្សប្រជាជនថៃ បានដាក់ចេញនូវសំណើបន្ទាន់មួយទៅកាន់នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ជំុំវិញដំណោះស្រាយក្នុងជម្លោះព្រំដែនជាមួយកម្ពុជា។
នៅក្នុងសំណើបន្ទាន់ទាក់ទងនឹងជម្លោះកម្ពុជា-ថៃ គណបក្សប្រជាជនថៃ បានលើកឡើងថា រដ្ឋាភិបាលថៃត្រូវចាត់វិធានការការទូតសកម្មជាបន្ទាន់ដើម្បីទទួលបានផលប្រយោជន៍ ដោយនៅក្នុងនោះ គណបក្សប្រជាជនថៃជំរុញនាយករដ្ឋមន្ត្រី អានុទីន ប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។
ដើម្បីទទួលបាននូវភាពមានប្រៀបជាងកម្ពុជា គណបក្សប្រជាជនថៃ ជំរុញឲ្យរដ្ឋាភិបាលរបស់លោក អានុទីន ហៅទូរស័ព្ទជាបន្ទាន់ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន និង ប្រធានាធបតីអាមេរិក ដូណាល់ ត្រាំ ដែលសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព។
គណបក្សប្រជាជនថៃថា៖«លោក [អានុទីន] ត្រូវតែអះអាងថា ជំហររបស់ថៃគឺថា ថៃប្រាថ្នារក្សាកិច្ចព្រមព្រៀងសម្រាប់បុព្វហេតសន្តិភាពរវាងប្រទេសទាំងពីរ»។

នៅក្នុងសំណើដែលបានចេញផ្សាយទាំងស្រុងដោយសារព័ត៌មានថៃ គណបក្សប្រឆាំងថៃ បានលើកឡើងថា វិធានការណ៍សកម្មរបស់ប្រទេសថៃត្រូវតែអនុវត្តជាបន្ទាន់ មុនពេលនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ហៅទៅកាន់មេដឹកនាំអាមេរិក និងម៉ាឡេស៊ី ពន្យល់អំពីភាគីរបស់កម្ពុជាជាមុន និងព័ត៌មានលម្អិតអំពីស្ថានការណ៍។
ជាងនេះទៅទៀត ថៃត្រូវតែអះអាងជាថ្មីថា ខ្លួនរក្សាកិច្ចព្រមព្រៀង ខណៈដែលកម្ពុជាបានរំលោភបំពាន ដើម្បីបង្កើតភាពស្របច្បាប់ថា ថៃគឺជាភាគីត្រឹមត្រូវក្នុងស្ថានភាពជម្លោះនេះ និងមានហេតុផល ប្រសិនបើចាំបាច់ត្រូវបង្កើនប្រតិបត្តិការនាពេលអនាគត។
គណបក្សប្រឆាំងថៃ ក៏បានស្នើឲ្យរដ្ឋាភិបាលថៃគួរតែបញ្ជូនលិខិតផ្លូវការមួយទាមទារឱ្យអាមេរិកពិចារណាព្យួរកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា ដែលសហរដ្ឋអាមេរិក បានដកបម្រាមលក់សព្វាវុធឲ្យកម្ពុជា ក្រោយកម្ពុជាអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវដំណើរការអនុវត្តបទឈប់បាញ់ និងការស្តារដំណើរការឆ្ពោះទៅរកសន្តិភាពពេញលេញ។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃពីរនាក់បានរងរបួស បន្ទាប់ពីបានជាន់មីននៅតំបន់តាមបណ្តាយជម្លោះព្រំដែនក្នុងខេត្តស៊ីសាកេត ដោយក្នុងនោះមានទាហានថៃម្នាក់បានរងរបួសកជើងខាងស្តាំ។ ប្រការនេះបាននាំឱ្យនាយករដ្ឋមន្ត្រី Anutin Charnvirakul ប្រកាសលុបចោលកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ដែលធ្វើជាសាក្សីដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ក្នុងតួនាទីជាប្រធានអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump)៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


