ព័ត៌មានអន្ដរជាតិ
ពេលទៅដល់ប្រទេសភ្លាម អានុទីន ប្រឈមសំណួរដំបូងរឿងចុះហត្ថលេខារ៉ែកម្រជាមួយអាមេរិក
ក្រោយវិលត្រឡប់ចូលដល់ប្រទេសភ្លាម នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានប្រឈមទៅនឹងសំណួរជុំវិញការចុះហត្ថលេខាលើរ៉ែកម្រជាមួយសហរដ្ឋអាមេរិក ដោយមិនបានប្រកាសដំណឹងជាសាធារណៈជាមុនដល់ប្រជាជនថៃ។

ការមិនប្រកាសជួនដំណឹងជាសាធារណៈមុនការចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្កឲ្យមានការចោទជាសំណួរជុំវិញរដ្ឋាភិបាលរបស់លោក អានុទីន ដែលមានសុពលភាពត្រឹមតែ៤ខែ និងអាចនាំទៅដល់ការតវ៉ាផ្នែកនយោបាយថែមទៀត។
យោងការដកស្រង់សម្តីដោយសារព័ត៌មានថៃ The Nation ពេលចុះចតនៅព្រលានយន្តហោះដនមឿងនាទីក្រុងបាងកកនៅព្រលប់ថ្ងៃអង្គារទី២៨ តុលា ពេលត្រឡប់ពីកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លោក អានុទីន បានទទួលសំណួរដំបូងអំពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសហរដ្ឋអាមេរិកជុំវិញអាជីវកម្មរ៉ែកម្រនេះ។
លោក អានុទីន បានពន្យល់ថា MOU មានគោលបំណងជាក្របខណ្ឌត្រៀមទុកមុនក្នុងករណីដែលមានកំណប់រ៉ែកម្រស្រាវជា្រវឃើញនិងដែលអាចធ្វើពាណិជ្ជកម្មបាននៅក្នុងប្រទេសថៃនាពេលអនាគត»។
លោក អានុទីន បន្តថា៖«ប្រសិនបើធនធានទាំងនោះត្រូវបានរកឃើញ ពួកគេអាចប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេស។ យើងនឹងសិក្សារួមគ្នា និងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ជាពិសេសដោយសារតែពួកគេមានបច្ចេកវិទ្យាទំនើបជាង និងមានទីផ្សារប្រសើរជាង»។
រដ្ឋាភិបាលរបស់ លោក អានុទីន ហាក់កំពុងប្រឈមចរន្តតវ៉ាផ្នែកនយោបាយយ៉ាងខ្លាំង ក្រោយពីការចុះហត្ថលេខាលើរ៉ែកម្រនេះ ដោយសារតែ មន្ត្រីរដ្ឋាភិបាលរបស់លោក បានចេញមកបកស្រាយជាបន្តបន្ទាប់ ក្រោយការចុះហត្ថលេខានោះបានត្រឹមតែ១ថ្ងៃ។

លោក អានុទីន បាននិយាយសម្រាលពេលមកដល់ប្រទេសថា កិច្ចព្រមព្រៀងនេះមិនមានលក្ខណៈធ្វើអាជីវកម្មផ្តាច់មុខឬផ្តល់សម្បទាននោះទេ ដោយអះអាងថា MOU នេះគ្រាន់តែជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។
ប្រសិនបើថៃដំណើរការរ៉ែកម្រជាយថាហេតុ យើងនឹងបើកចំហរសម្រាប់ការស្រាវជ្រាវរួមគ្នា ឬភាពជាដៃគូ។ មិនមានកាតព្វកិច្ចផ្លូវច្បាប់អ្វីទាំងអស់។ ប្រសិនបើប្រទេសថៃអាចគ្រប់គ្រងធនធាន ធ្វើទីផ្សារ និងអភិវឌ្ឍបច្ចេកវិទ្យាដោយឯករាជ្យ យើងអាចបញ្ចប់ MOU ហើយដំណើរការដោយខ្លួនឯង»៕
យោងសេចក្តីសង្ខេបព័ត៌មានរបស់សេតវិមាន លោកប្រធានាធិបតី លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានចុះហត្ថលេខាលើ MOU ដែលនឹងធានា និងធ្វើពិពិធកម្មការផ្គត់ផ្គង់រ៉ែកម្រសំខាន់ៗ លើកកម្ពស់ភាពជាដៃគូរវាងក្រុមហ៊ុនអាមេរិក និងថៃ និងបង្កើនភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់សកល៕
រ៉ាន់ រើយ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


