ព័ត៌មានអន្ដរជាតិ
អាស៊ាន នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅពិនិត្យការបោះឆ្នោតរបស់មីយ៉ាន់ម៉ាទេ
មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតដំណាក់កាលទីពីរនៅខែមករាឆ្នាំក្រោយ ខណៈអាស៊ានមិនបញ្ជូនអ្នកសង្កេតការណ៍ទៅពិនិត្យទេ ដោយលើកឡើងប្រទេសនេះមិនបានបំពេញតាមលក្ខខណ្ឌមានសន្តិភាពពេញលេញមុនធ្វើការបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៩ខែតុលា។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា របបយោធានឹងធ្វើការបោះឆ្នោតជាតិដំណាក់កាលទីពីរនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ត្រឹមតែពីរសប្តាហ៍បន្ទាប់ពីដំណាក់កាលទីមួយនៅថ្ងៃទី២៨ ខែធ្នូ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេស និងអង្គការជាច្រើន រួមទាំងអង្គការសហប្រជាជាតិ រដ្ឋាភិបាលលោកខាងលិច និងក្រុមសិទ្ធិមនុស្ស និយាយថា ការបោះឆ្នោតនេះមិនសេរី ឬយុត្តិធម៌ទេ ដោយហៅវាថាជា «ការបោះឆ្នោតក្លែងក្លាយ» ដែលមានន័យថាគ្រាន់តែធ្វើឱ្យការគ្រប់គ្រងរបស់យោធាមើលទៅកាន់តែស្របច្បាប់ប៉ុណ្ណោះ។
យោធាមីយ៉ាន់ម៉ា ដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១ ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងពីក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងកងទ័ពជនជាតិភាគតិច។ ដោយសារតែការប្រយុទ្ធគ្នា យោធាបានទទួលស្គាល់ថា ខ្លួនមិនអាចរៀបចំការបោះឆ្នោតទូទាំងប្រទេសបានទេហើយដំណាក់កាលទីពីរនឹងគ្របដណ្តប់ត្រឹមតែប្រហែល ១០០ សង្កាត់ប៉ុណ្ណោះ។
យោងតាមជំរឿនខែធ្នូ យោធាអាចបំពេញការចុះឈ្មោះអ្នកបោះឆ្នោតបានតែនៅក្នុង ១៤៥ សង្កាត់ក្នុងចំណោម ៣៣០ សង្កាត់របស់ប្រទេសប៉ុណ្ណោះ ដែលបង្ហាញថា តំបន់ជាច្រើននៅតែស្ថិតនៅក្រៅការគ្រប់គ្រងរបស់ខ្លួន។ លើសពីនេះគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី និងគណបក្សចំនួន ៣៩ ផ្សេងទៀត ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងការបោះឆ្នោតទេ បន្ទាប់ពីត្រូវបានរំលាយដោយគណៈកម្មការរៀបចំការបោះឆ្នោតរបស់របបយោធា។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានមានប្រសាសន៍ថា៖ «ខ្ញុំមិនគិតថាមាននរណាម្នាក់ជឿថាការបោះឆ្នោតទាំងនេះនឹងមិនមានភាពសេរី ឬយុត្តិធម៌នោះទេ»។ ប្លុកអាស៊ានក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍មកពិនិត្យ ឬតាមដានការបោះឆ្នោតរបស់មីយ៉ាន់ម៉ាទេ ប៉ុន្តែបានជំរុញឱ្យរបបយោធាធ្វើឱ្យការបោះឆ្នោតនេះ «មានភាពយុត្តិធម៌ និងរួមបញ្ចូល»៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


