យន្តហោះ ចម្បាំង និងទម្លាក់គ្រាប់បែករបស់យោធាចិន ២៥ គ្រឿងចូលតំបន់ការពារដែនអាកាសតៃវ៉ាន់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

យន្តហោះ ចម្បាំង និងទម្លាក់គ្រាប់បែករបស់យោធាចិន ២៥ គ្រឿងចូលតំបន់ការពារដែនអាកាសតៃវ៉ាន់

បានផុស

នៅ

កោះតៃវ៉ាន់និយាយថា យន្តហោះយោធាចិន ២៥ គ្រឿងក្នុងនោះមានទាំងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកបានចូលតំបន់ការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាសកម្មភាពដ៏ធំបំផុតក្នុងរយៈពេលមួយថ្ងៃរបស់យោធាចិន ចាប់តាំងពីក្រសួងការពារជាតិតៃវ៉ាន់ចាប់ផ្តើមបញ្ចេញទិន្នន័យសមត្ថភាពការពារខ្លួនក្នុងខែកញ្ញា ឆ្នាំមុន ។

មន្ត្រីក្រសួងបាននិយាយថា យន្ដហោះចិនបានហោះចូលតំបន់នោះពីដែនអាកាសចិន ហើយបានធ្វើដំណើរតាមផ្លូវដដែល ។ តំបន់នេះស្ថិតនៅលើដែនទឹកភាគនិរតីនៃកោះតៃវ៉ាន់ ។

យោធាចិនបានបង្កើនសកម្មភាពរបស់ខ្លួននៅលើអាកាសភាគនិរតីនៃកោះតៃវ៉ាន់ ដោយយន្តហោះរបស់ខ្លួនស្ទើរតែហោះហើរចូលដែនអាកាសមួយនេះជារៀងរាល់ថ្ងៃ ។

ទន្ទឹមនោះអាជ្ញាធរសន្តិសុខរបស់តៃវ៉ាន់បានអះអាងនៅក្នុងសភាកាលពីដើមខែនេះថា ទីក្រុងប៉េកាំងកំពុងព្យាយាមធ្វើឲ្យធនធានការពារខ្លួនរបស់កោះតៃវ៉ាន់ខាតបង់ ។

ពួកគេបាននិយាយថា ប្រទេសចិនក៏កំពុងសម្លឹងមើលការបង្កើនឥទ្ធិពលរបស់ខ្លួនលើផ្លូវមួយដែលនាំទៅដល់ដែនសមុទ្រ Bashi Channel វាងកោះតៃវ៉ាន់ និងហ្វីលីពីន ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មិនធម្មតា! យន្តហោះយោធា ចិន ច្រើនបំផុតមិនធ្លាប់មាន ២០ គ្រឿងចូលទៅកោះតៃវ៉ាន់

ចុចអាន ៖ តៃវ៉ាន់ ប្តេជ្ញាប្រយុទ្ធដល់ទីបញ្ចប់ បើចិន វាយប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services